រដ្ឋមន្ត្រីកសិកម្ម ណែនាំប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់វិស័យកសិកម្ម

អត្ថបទដោយ៖
CPA

ភ្នំពេញ:
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានណែនាំអ្នកអនុវត្ត កម្មវិធី គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិ តផលកសិកម្ម (ASPIRE-AT) គួរគិតគូរដល់ការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលសម្រាប់វិស័យកសិកម្ម ដើម្បីផ្ដល់និងទទួលព័ត៌មានបានលឿនរហ័សនិងច្បាស់លាស់ កាត់បន្ថយពេលវេលា និងការចំណាយ។

ក្នុងពិធី បើកសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីនេះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឯកឧត្តម ឌិត ទីណា បាន បញ្ជាក់ថា ទន្ទឹមគ្នានេះ ការភ្ជា ប់បណ្ដាញរវាងអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម ត្រូវសម្រេចឱ្យ បានចាប់តាំងពីកសិករដែលជាអ្នកផលិត រហូតដល់ទីផ្សារ ដើម្បីធានាបា ននូវការផ្គត់ផ្គង់ស្របតាមតម្រូវការ ជាពិសេសគឺធានាបាននូវតម្លៃស្តង់ដារ ដែលផ្ដល់ផលចំណេញដល់គ្រប់ភាគី។

លោកបាន បន្តថា គោលនយោបាយរបស់ក្រសួង គឺសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ដោយ មិន ត្រូវបន្តឱ្យមានការកាប់ព្រៃឈើ និងនេសាទខុសច្បាប់ទៀតឡើយ ហើយគោលនយោបាយនេះរំពឹង ថានឹងត្រូវបានដាក់បញ្ចូលក្នុងសកម្មភាពគម្រោង។ សន្តិសុខស្បៀង គឺត្រូវធ្វើការងារក្នុងខ្សែច្រវាក់ផលិត កម្មតាំង ពីអ្នកផលិតរហូតដល់ទីផ្សារ ដោយធានាការផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងការនាំចេញផងដែរ។

ឯកឧត្តម ឌិត ទីណា បាន បញ្ជាក់ថា ៖ «គម្រោងត្រូវគិតគូរលើការប្រើប្រាស់នូវបច្ចេកវិទ្យាក្នុងវិស័យកសិកម្មទំនើប(Agriculture Digitalization) ដើម្បីឈានទៅរកកសិកម្មឆ្លាតវៃ(Smart Agriculture) ផ្សារភ្ជាប់នឹងទូរស័ព្ទ និងបច្ចេកវិទ្យា ទំនើបផ្សេងៗទៀតក្នុងការកាត់បន្ថយការចំណាយ»។ ជាមួយគ្នានេះដែរ បើតាម ឯកឧត្តម ឌិត ទីណា គឺ ត្រូវពិនិត្យលទ្ធភាព និងពិចារណាលើការប្រើប្រាស់ ប្រព័ន្ធ ស្រោចស្រពដែលចំណាយតិចដូចជាប្រព័ន្ធបង្ហូរ ការប្រើប្រាស់ថាមពលព្រះអាទិត្យ ឬសូឡា ការប្រើប្រាស់ ភ្លើងបូមទឹកពេលយប់ដែលមានតម្លៃទាប ព្រមទាំងការចងសហគមន៍ក សិ កម្ម និងការអនុវត្តកសិកម្មតាមកិច្ច សន្យា ព្រមទាំងទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្ម ដើម្បីទទួលបានប្រាក់ ចំ ណេញ ដល់គ្រប់ភាគី។

ទាក់ទងនឹងការ ណែនាំអ្នកអនុវត្ត កម្មវិធី គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិ តផលកសិកម្ម (ASPIRE-AT) នេះ លោក ថេង សាវឿន ប្រធាន សម្ព័ន្ធសហគមន៍កសិករ កម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយលោកថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យ កម្មនៅក្នុងប្រទេសកម្ពុជា គឺជារឿងថ្មី ដែលត្រូវតែមានការបណ្តុះបណ្តាល បន្ថែមទៀត។

លោក ថេង សាវឿន បានបញ្ជាក់ថា ៖ «ការប្រើប្រាស់បច្ចេកទ្យាឌីជីថលក្នុងវិស័យកសិកម្ម នេះ នឹងជួយដល់ការពន្លឿនការធ្វើកសិកម្ម ចំ ណេញពេ លវេលា និងទទួលបានទិន្នផលខ្ពស់ជាងការធ្វើកសិកម្មតាមបែបបូរាណនាពេលបច្ចុប្បន្ន»។ សូមបញ្ជាក់ថា គោលបំណង ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្ម ផលិតផលកសិកម្ម (ASPIRE-AT) គឺដើម្បីប្រកាសជាផ្លូវការអំពីការចាប់ ផ្តើមអនុវត្តកម្មវិធី នេះ ទៅកាន់ភាគីពាក់ព័ន្ធទាំងអស់ ពិភាក្សា និង បញ្ជាក់ពីយុទ្ធសាស្ត្រ និងវិធីសាស្ត្រនៃការអនុវត្តកម្មវិធី និងការរៀបចំផែនការសកម្មភាព រួមនឹង ថវិកា ឆ្នាំ២០២៣។
គម្រោងនេះមានរយៈពេល ៧ឆ្នាំ ដើម្បីឈានទៅធ្វើពាណិជ្ជកម្មខ្សែច្រវាក់កសិផលសំខាន់ៗ ដូចជា បន្លែ មាន់ ស្វាយចន្ទី ផ្លែឈើស្រស់ និងផលិតផលផ្លែឈើកែច្នៃ៕
ដោយ: យុទ្ធ វីរ:

ads banner