សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាកម្ចាត់ព័ត៌មានក្លែងក្លាយ ឱ្យអស់ពីទឹកដីកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាកម្ចាត់ព័ត៌មានក្លែងក្លាយឱ្យអស់ពីទឹកដីកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារក្រសួងមហាផ្ទៃ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។

សម្ដេចតេជោ បានថ្លែងថា ពិភពលោក កំពុងរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដូច្នេះ យើងក៏ត្រូវរួមគ្នាកម្ចាត់ព័ត៌មានក្លែងក្លាយ ឱ្យអស់ពីទឹកដីកម្ពុជាយើងដែរ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងត្រូវបែងចែកឱ្យដាច់ពីគ្នារវាងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ហើយនិងព័ត៌មានក្លែងក្លាយ ដែលព័ត៌មានក្លែងបន្លំនេះអាក្រក់ និងសាហាវខ្លាំងណាស់ ។

សម្ដេចថា ដូច្នេះការបង្កើតឆាណែលតេឡេក្រាម គឺជាផ្នែកមួយ ដើម្បីឆ្លើយតបទាន់ពេលចំពោះករណីមានព័ត៌មានក្លែងក្លាយកើតឡើង៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner