ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៦៩នាក់ ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៣ ខែកុម្ភៈ ម្សិលមិញ
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៦៩ នាក់ ( ស្រី ១ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ២៨ករណី នៅទូទំងប្រទេសកម្ពុជា កាលពីថ្ងៃ ទី២៣ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។
សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ៦៩ នាក់ រួម មាន៖ ជួញដូរ ១១ ករណី ឃាត់ ២០ នាក់ ( ស្រី ០ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ៧ ករណី ឃាត់ ១០ នាក់ , ប្រើប្រាស់ ១០ ករណី ឃាត់ ៣៩ នាក់ ( ស្រី ១ នាក់ ) រួមទាំងសំភារ:មួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង ។
សកម្មភាពខាងលើ បានធ្វើនៅដប់មួយរាជធានី-ខេត្ត រួមមាន: រាជធានីភ្នំពេញ, បាត់ដំបង, បន្ទាយ មាន ជ័យ , កំពង់ឆ្នាំង, កំពង់ស្ពឺ, កំពត, កណ្តាល, ព្រៃវែង, សៀមរាប, តាកែវ, ត្បូងឃ្មុំ, ក្នុងនោះ មាន ១១អង្គភាព បាន ចូលរួម បង្ក្រាប នគរបាលទាំង ៩អង្គភាព និងកងរាជអាវុធហត្ថ ២ អង្គភាព ៕
ដោយ៖ ឆៃហួត