លោកស្រីអភិបាលរងរាជធានីភ្នំពេញ ៖ ការប្រើប្រាស់អ៊ីនធឺណិត មានហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ ដោយកុមារខ្លះ អាចក្លាយទៅជាជនល្មើស ឬ អ្នកប្រព្រឹត្តបទល្មើស

ភ្នំពេញ៖ ការប្រើប្រាស់អ៊ីនធឺណិត វាពិតជាផ្តល់នូវហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ ដោយកុមារខ្លះ អាចក្លាយទៅជាជនល្មើស ឬ អ្នកប្រព្រឹត្តបទល្មើសផ្សេងៗ ។ នេះបេីតាមការបញ្ចាក់របស់លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំឆ្លុះបញ្ចាំងលទ្ធផលអនុវត្តការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ក្រោម អធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ ។

លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានបញ្ចាក់ថា បច្ចុប្បន្ន នេះ ដោយសារតែការរីកចម្រើនខ្លាំងនៃបច្ចេកវិទ្យាបានធ្វើអោយអ្នកប្រើប្រាស់អ៊ីនធឺណិតកើនឡើងយ៉ាងលឿន គួរឱ្យកត់សម្គាល់ ដោយក្នុងចំណោមអ្នកប្រើប្រាស់៣នាក់ មាន១នាក់ទៅហើយជាកុមារដែលបានប្រើប្រាស់អ៊ីនធឺណិតនេះ ដែលវាពិតជាផ្តល់នូវហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ ដោយកុមារខ្លះអាចនិងអាចក្លាយទៅជាជនល្មើស ឬ អ្នកប្រព្រឹត្តបទល្មើសថែមទៀតផង ។

លោកស្រីអភិបាលរងរាជធានីភ្នំពេញ បានបន្ថែមថា ប្រព័ន្ធអ៊ីនធឺណិត មិនត្រឹមតែជាទីកន្លែងដែលកុមារអាចស្វែងរកព័ត៌មាន រឿងរ៉ាវ រៀនសូត្រ ចំណេះដឹង លេងកម្សាន្ត និងភ្ជាប់ទំនាក់ ទំនងជាមួយមិត្តភ័ក្ត និងមនុស្សដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងផ្តល់នូវហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ និងអ្នកប្រើប្រាស់ជាច្រើនផងដែរ ។ នេះដោយសារតែពួកគេមិនទាន់បានយល់ដឹងពីគុណសម្បត្តិ និងគុណ វិបត្តិ ឬ មិនទាន់ចេះប្រើប្រាស់វាបានត្រឹមត្រូវ។ កុមារខ្លះ ខណៈគ្មានឪពុកម្តាយ អាណាព្យា បាល ឬ អ្នកថែរក្សាកុមារនៅតាមមើល ឬគ្មានមនុស្សពេញវ័យនៅក្បែរ កុមារ ហ៊ានប្រព្រឹត្តដោយប្រថុយប្រថានតាមអនឡាញ។ ឧទាហរណ៍ កុមារ ហ៊ានផ្ញើសាររូបភាព មាតិកាពាក់ព័ន្ធនឹងផ្លូវភេទ វីដេអូរួមភេទទៅឱ្យ មិត្តភក្តិ ឬនរណាម្នាក់។ ពេលខ្លះរូបភាព ឬវីដេអូទាំងនោះត្រូវបានគចែកចាយបន្តទៀតច្រើនដងដែលត្រូវបានគេប្រើប្រាស់ ឬ បកស្រាយ ខុសពីគោលបំណងដើម ជាហេតុបង្កនូវការលំបាកដល់កុមារ។ ពេល ខ្លះកុមារអាចក្លាយទៅជាជនល្មើស ឬ អ្នកប្រព្រឹត្តបទល្មើស ដែលអាច ប្រឈមមុខចំពោះមុខច្បាប់ទៀតផង។

លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា សម្រាប់ឆ្នាំ២០២២ កន្លងមកនេះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ សម្រេចបានសមិទ្ធផលការងារ ល្អប្រសើរ ហើយអ្វីដែលត្រូវបន្តការងារនេះ គឺយើងត្រូវនាំគ្នាពិនិត្យ វាយតម្លៃ ប្រមូលទិន្នន័យរួម ដើម្បីដាក់ទិសដៅការងារក្នុងឆ្នាំ២០២៣ អោយកាន់តែល្អប្រសើរថែមទៀត ពិសេសការពង្រឹងតួនាទីស្ត្រី ព្រោះស្ត្រីជាឆ្អឹងខ្នងរបស់សង្គមជាតិ ។ ត្រូវបណ្តុះបណ្តា លស្ត្រីដែលក្រីក្រនិងងាយរងគ្រោះ ដើម្បីអោយពួកគាត់រកចំណូលចិញ្ចឹមជីវិតបាន កាត់បន្ថយបាននូវភាពក្រីក្រ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner