ក្រសួងការងារ ប្តេជ្ញាពង្រីកការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យ ការងារសម្រាប់កម្មករនិយោជិកកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការប្តេជ្ញាថា នឹងខំពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់ កម្មករនិយោជិកកម្ពុជាឱ្យមានខ្លាំងថែមទៀត ដើម្បីលើកកម្ពស់សុខុមាល ភាពកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។ នេះបើតាមលទ្ធផល សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលចេញផ្សាយ កាលពីថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ឱ្យដឹងថា ក្នុងចំណោម ទិសដៅអនុវត្តបន្តឆ្នាំ២០២៣ទាំង១៣ចំណុច ដែលបានដាក់ចេញ ក្រសួងនឹងខ្លាំងលើការពង្រឹង និងពង្រីកការអនុវត្តរបប សន្តិសុខសង្គមផ្នែកហានិយការងារ សម្រាប់កម្មករនិយោជិក ដែលបានចុះ បញ្ជីការរោងចក្រ សហគ្រាសឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមបន្តថា៖«សម្រាប់ទិសដៅឆ្នាំ២០២៣នេះ ក្រសួងនឹងខំពង្រីកការ អនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ តាមរយៈការពង្រឹងការ អនុវត្ត ច្បាប់ស្តីពីរបបសន្តិសុខសង្គម ពង្រីកវិសាលភាពលើរបបសន្តិ សុខសង្គមដែលមានស្រាប់ ដើម្បីបង្កើនការគាំពារដល់ប្រជាជនគ្រប់រូប ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ពិសេសដើម្បីធានាការការពារសិទ្ធិ សេរីភាព សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចគាំពារសង្គម សំដៅ ឈានទៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ សកម្មភាព ធុរកិច្ចប្រកបដោយភាពរស់រវើក និងការវិនិយោគប្រកប ដោយ ចីរភាពថែមទៀត»។
លើសពីនេះដើម្បីឱ្យការអនុវត្តទិសដៅសម្រាប់ឆ្នាំ២០២៣ កាន់តែមាន ប្រសិទ្ធភាពទៀតនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងនឹងបន្ត លើកទឹកចិត្តឱ្យរោងចក្រ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ មានសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ មានលក្ខខណ្ឌការងារល្អប្រសើរ មានការទទួលខុសត្រូវសង្គម និងកម្មករនិយោជិតមាន ផលិតភាពការងារ ខ្ពស់ និងមានឥរិយាបថការងារល្អផងដែរ។
រដ្ឋមន្រ្តីក្រសួងការងាររូបនេះ បានបញ្ជាក់ទៀតថា៖ «យើងនឹងបន្តពង្រឹង ទំនាក់ទំនងជាមួយបណ្តាប្រទេសនានា ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ទាំងកម្រិតទ្វេភាគី ពហុភាគី ក្នុងក្របខណ្ឌតំបន់ និងពិភពលោក ដើម្បី បង្កើន កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ពិសេសឈានទៅកាត់បន្ថយហានិយការងារ សម្រាប់កម្មករនិយោ ជិក កម្ពុជាជាដើម»។

ពាក់ព័ន្ធនឹងរឿងនេះដែរ លោកអាត ធន់ ប្រធានសហភាពការងារកម្ពុជា បានបង្ហាញការគាំទ្រចំពោះទិសដៅ និងការប្តេជ្ញាចិត្តរបស់ក្រសួងការងារ ខណៈលោកថា នាប៉ុន្មានចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានយក ចិត្តទុកដាក់ទៅលើប្រព័ន្ធសន្តិសុខសង្គមបានច្រើន។ លោកបន្តថា អ្នកធ្វើការពាក់ព័ន្ធនឹងសិទ្ធិ កម្មកររូបនេះ ក៏បានជំរុញឱ្យក្រសួងត្រូវផ្តោត ការយកចិត្តទុកដាក់លើសិទ្ធកម្មករ និងប្រាក់ខែកម្មករបន្ថែមទៀត ពិសេសត្រូវអនុវត្តលើរបបសន្តិសុខសង្គមឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍របស់ក្រសួងការងារ បានបង្ហាញថា កាលពីឆ្នាំ២០២២ ក្រសួងបានពង្រឹង និងពង្រីកការអនុវត្តរបបសន្តិ សុខ សង្គមផ្នែកហានិយការងារ សម្រាប់កម្មករនិយោជិក ដោយបានចុះបញ្ជីការ រោងចក្រ សហគ្រាស សរុបចំនួន ២០ ១៧៥ សហគ្រាស មានកម្មករអ្នក និយោជិត ចំនួន ២ ៥៦៧ ៩៥៣នាក់ (ស្រី ១ ៦៣៨ ៦៦៩នាក់) និងបានផ្ដល់តាវកាលិក ចំនួន ១៣ ២២៤ ឯកសារ មានជនរងគ្រោះចំនួន ៨ ៦៧២នាក់ (ស្រី ៤ ៣៥៧នាក់)។

ជាងនេះទៀតក្រសួងក៏បានពង្រឹង និងពង្រីករបបសន្តិសុខសង្គមផ្នែកថែទាំ សុខភាពដល់កម្មករនិយោជិត ដោយការចុះបញ្ចិការោងចក្រ សហគ្រាស សរុបបាន ១៧ ៥៤៨សហគ្រាស មានកម្មករនិយោជិត ចំនួន ២ ៥៦៧ ៩៥៣នាក់ (ស្រី ១ ៦៣៨ ៦៩៣នាក់) និងបានផ្ដល់កា រពិនិត្យ ព្យាបាល ជំងឺដោយមិនបង់ប្រាក់ ចំនួន ២ ៥៣០ ៩៨៣ដង.នាក់ (ស្រី ១ ៩៤៣ ៣៨៨ដង.នាក់)។ ដោយឡែក កាលពីឆ្នាំ២០២២ ក្រសួង ក៏បានផ្តល់ របបសន្តិសុខសង្គមដល់ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៩៨៧សហគ្រាស មានកម្មករ សរុបចំនួន ៩៦ ១៩៨នាក់ (ស្រី ២០ ៨២៨នាក់)ផងដែរ។
ក្រៅពីនេះ របាយការណ៍ដដែល ក៏បានអះអាងទៀតថា ដើម្បីបង្កសេរីភាព អង្គការវិជ្ជាជីវ: និងជំរុញបានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ កាន់តែ ប្រសើរ កាលពីឆ្នាំ២០២២កន្លងទៅ ក្រសួងក៏បានបច្ចុប្បន្នភាព ច្បាប់និង បទប្បញ្ញត្តិពាក់ព័ន្ធ រួមមាន៖ ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ និងច្បាប់ស្តី ពីសហជីព និងការអនុម័តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា កាត់បន្ថយវិវាទការងារ, ព្រមទាំងដោះស្រាយបានទាន់ពេលវេលា ជុំវិញករណីរោងចក្រក្ស័យធនឬបិទទ្វារដោយថៅកែរត់ចោល និងបាន ផ្សះផ្សារវិវាទការងារសរុបរហូត ៩០៦ ករណី៕
ដោយ៖ សែម ពិសី

ads banner