មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ សំណូមពរដល់ក្រឡាបញ្ជី ត្រូវអនុវត្ត ភារកិច្ច ប្រកបដោយវិជ្ជាជីវៈខ្ពស់

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ សំណូមពរដល់មន្រ្តីដែលជា ក្រឡា បញ្ជី ត្រូវអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីជាទំនុកចិត្តប្រជាពល រដ្ឋ ទៅទទួលសេវា ។

នេះជាការលើកឡើងរបស់ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការ ក្រសួង យុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ក្នុង កិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈក្រឡាបញ្ជី នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីប្រធាន តុលាការ ព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋាន និងក្រឡាបញ្ជីតាម បណ្តារាជធានី-ខេត្តចំនួន ១៨០នាក់ ។

ក្នុងឱកាសនេះឯកឧត្តម សួន វិសាល បានលើកឡើងនូវចំណុចល្អៗ និងមានសារៈសំខាន់ ជាច្រើន នៃសេចក្តីព្រាងច្បាប់មួយនេះសម្រាប់ ប្រយោជន៍អង្គភាពប្រព័ន្ធតុលាការ នាពេលខាងមុខ ។

ជាមួយនេះ ឯកឧត្តមក៏បានផ្តល់ឱកាសឱ្យមានកិច្ចពិគ្រោះ យោបល់ ពីគ្រប់ ភាគី ដែលចូលរួមទាំងអស់ ដើម្បីស្វែងរកធាតុចូល ឱ្យកាន់តែ មានភាព គត់ហ្មត់ខ្ពស់ នៃសេចក្តីព្រាងច្បាប់នេះ ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានសំណូមពរដល់គ្រប់មន្រ្តី ដែលអនុវត្តការងារ ប្រចាំថ្ងៃ តាមអង្គភាពតុលាការរាជធានី -ខេត្ត ជាពិសេស មន្រ្តីដែលជាក្រឡា បញ្ជី ត្រូវអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីជាទំនុកចិត្តប្រជា ពលរដ្ឋ ទៅទទួលសេវា ៕

អត្ថបទ៖ វណ្ណលុក , រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner