ក្រសួងសុខាភិបាល រកឃើញបុរសម្នាក់ទៀតឆ្លងជំងឺផ្តាសាយបក្សី ពីកុមារីដែល ស្លាប់ដោយសារជំងឺនេះ
ភ្នំពេញ៖ក្រសួងសុខាភិបាលរកឃើញមនុស្សចំនួន១២នាក់ ពាក់ព័ន្ធកុមារី ដែល បានស្លាប់ដោយសារជំងឺផ្តាសាយបក្សីប្រភេទ ហាស់៥ អ៊ិន១ (H5N1) និងបានប្រមូលសំណាកទាំងនោះមកធ្វើការវិភាគរកមេរោគ ហើយលទ្ធផល បានបង្ហាញថា ក្នុងចំណោម១២នាក់នោះ មានបុរសម្នាក់ឆ្លងមេរោគ ផ្តាសាយបក្សី H5N1។
សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ២៤ ខែកុម្ភៈ បានឱ្យដឹង ថា បន្ទាប់ពីមានករណីស្លាប់កុមារីម្នាក់អាយុ ១១ឆ្នាំ ៦ខែ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសារ(H5N1 ដែលរស់នៅភូមិរលាំង ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រុមការងារអង្កេតស្រាវជ្រាវបន្ទាន់របស់ ក្រសួងសុខាភិបាល ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និង មន្ទីរសុខាភិបាលខេត្តព្រៃវែង រួមជាមួយដៃគូសុខាភិបាល បានចុះដល់ មូលដ្ឋាន ជាបន្ទាន់ នៅថ្ងៃទី២៣ ខែកុម្ភៈ។
ក្រសួងបន្តថា៖« ក្រុមឆ្លើយតបបន្ទាន់នេះ បានប្រមូលយកវត្ថុសំណាកអ្នក ប៉ះពាល់ ជាមួយកុមារីដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 ចំនួន១២នាក់ ដើម្បីធ្វើការវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ដែលលទ្ធផលនៃការវិភាគ បានបញ្ជាក់ពីវិទ្យាស្ថានស្រាវជ្រាវសុខភាព សាធារណៈ ថាមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ ហាស់៥ អ៊ិន១ (H5N1) ១សំណាក ក្នុងចំណោមវត្ថុសំណាកទាំង១២ ដែលកើតមានលើ បុរស អាយុ ៤៩ ឆ្នាំ ដែលមានទី លំនៅក្នុងភូមិរលាំង ឃុំរំចេក ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង ត្រូវជាឪពុករបស់កុមារីដែលបានស្លាប់។
ប្រភពដដែលបញ្ជាក់ថា ប៉ុន្តែស្ថានភាពសុខភាពរបស់បុរសនេះ មិនទាន់មាន ចេញនូវរោគសញ្ញាអ្វីគួរឱ្យកត់សំគាល់នៅឡើយ។
ក្រសួងបញ្ជាក់ថា នេះជាករណីទី២ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្ទាប់ ពីមិនបានរកឃើញវីរុសនេះលើខ្លួនមនុស្សអស់រយៈពេល ៩ឆ្នាំ កន្លងមក ហើយនៅព្រះរាជាណាចក្រកម្ពុជា ដែលការណ៍ចុងក្រោយនេះ គឺជាករណី ទី៥៨ ដែលបានរកឃើញនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ នេះ ក្នុងនោះ មាន៤៥ករណីកើតលើកុមារអាយុក្រោម១៤ឆ្នាំ និង៣១ករណីក្នុង ចំណោម ករណី ទាំង៥៨ ជានារី។
ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០០៥ មក នៅក្នុងចំណោម អ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សី H5N1 ចំនួន៥៨ករណី មានតែ១៩ករណីទេដែលមានជីវិត ។
ក្រុមឆ្លើយតបបន្ទាន់ខាងលើបាន នឹងកំពុងបន្តអង្កេតស្រាវជ្រាវការ កើត ឡើងនូវជំងឺផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធី សាស្ត្រ នីតិវិធីរបស់ជាតិ និងបានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ពេទ្យ មនុស្ស និងពេទ្យសត្វ និងស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្ត ស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្ត ទៅអ្នក ដទៃទៀត ទាំងក្នុងសហគមន៍ជាបន្តទៀត និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុ ខាងលើជាបន្តបន្ទាប់។
សារជាថ្មីម្តងទៀត ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទូទៅថា ” ជំងឺជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជា ពលរដ្ឋកម្ពុជា និងកើត មានច្រើន លើកុមារដែលជាក្រុមមានហានិភ័យខ្ពស់ និងមានភាពងាយ រងគ្រោះច្រើន ។
សារអប់រំរបស់ក្រសួងសុខាភិបាល រួមមាន ត្រូវលាងដៃឱ្យបានញឹក ញាប់ ជាមួយសាប៊ូ និងទឹកស្អាត មុន និងក្រោយពេលបរិភោគអាហារ និង បន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី ត្រូវនៅឆ្ងាយពីសត្វបក្សី ដាក់សត្វបក្សី នៅឱ្យឆ្ងាយពីន្លែងរស់នៅ កុំបរិភោគ សត្វបក្សីឈឺ ឬងាប់ និងរាល់សត្វ បក្សីដែ លយកមកធ្វើជាម្ហូបអាហារសម្រាប់បរិភោគ ត្រូវចម្អិន ឱ្យបានឆ្អិន ល្អ។ ត្រូវឆាប់រាយការណ៍ទៅ អាជ្ញារធរសុខាភិបាលនៅនឹងកន្លែង ឬក្រសួង សុខាភិបាល ក្នុងករណីសង្ស័យ ហើយត្រូវស្វែងរកការព្យាបាលជាបន្ទាន់៕
ដោយ៖សុខ រក្សា