ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៨ ស្វែងរកអ្នកឈ្នះរង្វាន់ស្តង់ដារមាសក្នុងវិស័យអចលនទ្រព្យ ខណៈទីផ្សារក្នុងស្រុកកំពុងធ្វើការងើបឡើងវិញ
ភ្នំពេញ ៖ PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ -បានបើកដំណើរការពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០២៣ ដោយចាប់ផ្តើមការស្វែងរកជាថ្មីនូវអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ការអនុវត្តការរចនា និងគម្រោង ៖ ស្តង់ដារមាសនៃអចលនទ្រព្យ។
ការប្រកាសពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៨ ឆ្នាំ ២០២៣ ធ្វើឡើងស្របពេលដែលតម្រូវការអចលនទ្រព្យលំនៅដ្ឋានផ្លាស់ប្តូរពីក្រៅប្រទេសមក ក្នុងស្រុកដែលមានតម្រូវការទិញខ្ពស់។
លោក សន សៀប ប្រធានក្រុមប្រឹក្សាឯករាជ្យនៃអ្នកដាក់ពិន្ទុនៃពានរង្វាន់នៅកម្ពុជា និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា «ទីផ្សារឥឡូវនេះពឹងផ្អែកខ្លាំងលើតម្រូវការក្នុងស្រុក ដូច្នេះការអភិវឌ្ឍន៍គម្រោងថ្មីៗដើម្បីត្រូវនឹងតម្រូវការរបស់អ្នកទិញក្នុងស្រុកគឺជាការសម្រេចចិត្តដ៏ឈ្លាសវៃមួយ។ មិនត្រឹមតែមានតម្រូវការលំនៅឋានខ្លាំងពីប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ចូលចិត្តមានផ្ទះនៅក្នុងបុរីដែរ ព្រោះពួកគេនៅតែចង់បានដីដែលមានសួនច្បារ ចំណតយានយន្តងាយស្រួល និងឯកជនភាពខ្ពស់»។
សូមបញ្ជាក់ថា ៖ ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៨ ដែលមានការគាំទ្រដោយ CBRE Cambodia នឹងរៀបចំពិធីជប់លៀងប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃសុក្រ ទី ១៨ ខែសីហា ឆ្នាំ ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមានឥទ្ធិពលក្នុងវិស័យនេះ។
កាលបរិច្ឆេទសំខាន់ៗសម្រាប់ ឆ្នាំ ២០២៣នេះ៖
ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣ – បិទការចុះឈ្មោះ
ថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣ – ការត្រួតពិនិត្យទីតាំង
ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ – ការវិនិច្ឆ័យចុងក្រោយ
ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ – ពិធីប្រគល់រង្វាន់ និងពិធីជប់លៀង Gala Dinner នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា
ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣ – ការតាំងបង្ហាញ Gala វគ្គផ្តាច់ព្រ័ត្រក្នុងតំបន់នៅទីក្រុងបាងកក ប្រទេសថៃ ។ ដើម្បីធ្វើការចុះឈ្មោះអាចចូលទៅ ៖ asiapropertyawards.com/nominations ក្រុមហ៊ុនចូលរួមប្រកួតត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ដោយក្រុមអ្នកវាយតម្លៃឯករាជ្យ ដែលរួមមានអ្នកជំនាញក្នុងវិស័យចម្រុះដូចជា ការប្រឹក្សាអចលនទ្រព្យ ស្ថាបត្យកម្ម ការរចនា និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ គ្រប់គ្រងដោយ HLB ដែលជាបណ្តាញសកលនៃក្រុមហ៊ុនផ្តល់ប្រឹក្សា និងគណនេយ្យឯករាជ្យ កម្មវិធីផ្តល់រង្វាន់នេះ ធ្វើឱ្យការប្រើប្រាស់ពេញលេញនៃប្រព័ន្ធវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងកេរ្តិ៍ឈ្មោះដែលបានបង្កើតឡើងសម្រាប់ភាពត្រឹមត្រូវ និងតម្លាភាព ៕
ដោយ / គ្រី សម្បត្តិ