រដ្ឋលេខាធិការដឹកនាំកិច្ចប្រជុំពិភាក្សាស្តីអំពីការរៀបចំបំពាក់សម្ភារៈដល់នាយកដ្ឋាន និងអង្គភាព នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
ភ្នំពេញ៖ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារស្ថាបនា និងវិស្វកម្ម និងផ្នែកហិរញ្ញវត្ថុស៊ីវិល រសៀលថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីអំពី ការរៀបចំបំពាក់ សម្ភារៈផ្សេងៗ ដល់នាយកដ្ឋាន និងអង្គភាព នៃ អគ្គនា យកដ្ឋាននីមួយៗ ចំណុះក្រសួង មហាផ្ទៃដែលត្រូវផ្លាស់ ចូលមកបម្រើការងារក្នុងអគារទីស្តីការក្រសួង មហាផ្ទៃថ្មី។
កិច្ចប្រជុំធ្វើឡើងដើម្បីពិភាក្សាគ្នាលម្អិតជាមួយបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ដើម្បីពិនិត្យពិភាក្សាឡើងវិញលើ ការងារស្នើសុំរៀបចំបំពាក់សម្ភារៈបច្ចេកទេសផ្សេងៗ និងសម្ភារៈ ការិយាល័យសម្រាប់នាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួង មហាផ្ទៃ ដែលត្រូវផ្លាស់ប្តូរចូលបំពេញការងារនៅក្នុងអគារទីស្តីការ ក្រសួងមហាផ្ទៃថ្មី នាពេលខាងមុខ៕
ដោយ៖រ៉ាវុធ