សម្តេចតេជោ នាយករដ្ឋាមន្ត្រី ផ្តល់សម្ភារសង្គ្រោះក្រោមផ្ទៃទឹក និងថវិកា ជូនដល់បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក

ភ្នំពេញ ៖ នៅទីបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃទី២៤ ខែគុម្ភៈ ឆ្នាំ២០២៣នេះ មានរៀបចំពិធីប្រគល់ និងទទួលសម្ភារសង្គ្រោះ លើផ្ទៃទឹក និងក្រោមផ្ទៃទឹក រួមមាន៖សំបកអូប័រពោងចំនួន២០គ្រឿង ម៉ាស៊ីនអូប័រម៉ាកYAMAHA កម្លាំងម៉ាស៊ីន ៤០សេះ ចំនួន ២០គ្រឿង សម្ភារសង្គ្រោះក្រោមផ្ទៃទឹកចំនួន ១៤ឈុត និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ នាយករដ្ឋាមន្ត្រី ជូនដល់បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គិម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងតែយកចិត្តទុកដាក់ គិតគូរ និងផ្តល់សម្ភារសង្គ្រោះដល់បញ្ជាការដ្ឋានទ័ពពិសេសជារៀងរហូតមក ។

ឯកឧត្ត ចាប ភក្តី ក៏បានស្នើសុំបំពង់អុកស៊ីស៊ែន សម្លៀកបំពាក់ ស្បែកជើងអគ្គិសភ័យ-ស្នើសុំសម្ភារស្រាវជ្រាវជីវិតមនុស្សក្នងអគារបាក់បែក-ស្នើសុំ បន្ថែមឧបករណ៍កាត់ បុក បេតុង ដែលបានប្រើប្រាស់កន្លងមកមានការខូចខាតមួយចំនួន និងស្នើសុំបន្ថែមសម្លៀកបំពាក់សង្គ្រោះ ។

ឯកឧត្តម គន់ គីម បានវាយតម្លៃខ្ពស់ និងកោតសរសើរដញ្ជាការដ្ឋានទ័ពពិសេស ដែលខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយនាពលកន្លងមក។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់សិក្ខាកាមហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយថា៖ប្រតិបត្តិការ សង្គ្រោះគ្រោះមហន្តរាយនានាជាសមរភូមិមួយដែលទាមទារឱ្យមានការតាំងចិត្តខ្ព់បំផុតសម្រាប់អ្នក ប្រតិបត្តិការសង្គ្រោះ។ ចំពោះសំណូមពរស្នើសុំសម្ភារបន្ថែម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្យា និងដោះស្រាយជូនជាបន្តបន្ទាប់នៅពេលក្រោយ ៕ ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner