កម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះនៃអង្គការឃ្លាំមើលការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម (FAFT)

កម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះនៃអង្គការឃ្លាំមើលការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម (FAFT) ហើយ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីកម្ពុជាបានធ្វើកំណែទម្រង់អនុលោមតាមលក្ខណៈបច្ចេកទេសរបស់ខ្លួនបានល្អ។ គួរបញ្ជាក់ឱ្យដឹងថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តជាបន្តបន្ទាប់ចំពោះការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ កាលពីខែកក្កដា ឆ្នាំ២០២០ កម្ពុជាក៏បានចេញច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។ ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ធ្លាប់បានអំពាវនាវទៅកាន់កម្លាំងសមត្ថកិច្ច អាជ្ញាធរទាំងថ្នាក់ជាតិ និងមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកអាណាចក្រ និងសាសនាសូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើទុច្ចរិតឱ្យបានព្រមៗគ្នា ដើម្បីកុំឱ្យកម្ពុជាក្លាយជាកន្លែងឧក្រិដ្ឋកម្ម កន្លែងលាងលុយ ជួញដូរមនុស្ស និងបទល្មើសផ្សេងៗ៕

#ThanksPeace #កិត្តិយសជាតិ #ព្រះរាជាណាចក្រកម្ពុជា #សន្ដិភាព #ហិរញ្ញប្បទានភេរវកម្ម #FAFT #សច្ចធម៌ប្រវត្ដិសាស្រ្ដ

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner