ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៧កើត ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ ដោយឡែកការងារនានាដែលអ្នកគ្រោងទុកនឹងទទួលបានផលល្អខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះទាញយកផល។ ពាក្យសំដីរបស់លោកអ្នកនឹងទទួលបានការគាំទ្រណាស់ ប៉ុន្តែពាក្យសំដីឥតប្រយោជន៍មិនគួរនិយាយទេ ហើយជៀសវាងមតិរិះគន់ ពិសេសជាមួយថា្នក់លើ។ ក្រៅពីនេះ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរទីកន្លែងការងារ ឬប្រើប្រាស់រាល់លទ្ធភាពដែលអ្នកមាននៅពេល នេះ គឺអ្នកអាចធ្វើទៅបានមដោយរលូនណាស់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានដំណើរទៅជាប្រក្រតី នឹងគ្មានបញ្ហាអ្វីមករំខាន ឬបំផ្លាញជំហានរបស់អ្នកបានឡើយ។  ចំណែកមនុស្សដែលនៅក្បែរក៏ស្រលាញ់រាប់អានអ្នកខ្លាំងផងដែរ។ ទន្ទឹមនឹងនោះ សូមលោកអ្នកព្យាយាមស្វែងយល់ពត៌មាននាន ពីព្រោះអ្នកត្រូវការសម្របខ្លួនទៅក្នុងបរិយាកាសការងារជាពិសេស។ ក្រៅពីនេះចូរប្រុងប្រយ័ត្នការបាត់បង់ពត៌មានសំខាន់របស់ការងារ។ ដោយឡែក ភាពជោគជ័យធំរបស់អ្នកទាក់ទងនឹងការធ្វើទំនាក់ទំនង និងការចាកចេញពីស្ថានភាពបច្ចុប្បន្ន។ លើសពីនេះ លោកអ្នកនឹងអាចយកឈ្នះភាពអវិជ្ជមាន រួមទាំងការមើលបំណាំពីមនុស្សនៅជិតខ្លួនផង ដែរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកហាក់ស្ថិតនៅចម្លោះភាពជោគជ័យធំ និងភាពបរាជ័យដូចគ្នាដែរ ដោយសារជម្លោះអាចកើតឡើងក្នុងពេលនេះ។ សូមអ្នកយកចិត្តទុកដាក់ទៅលើភាពខ្សត់ខ្សោយនៃពេលវេលាក្នុងការបំពេញការងារ ឬអ្នកអាចជួបនឹងបញ្ហាទាក់ទងនឹងហិរញ្ញវត្ថុ។ សូមដោះស្រាយបញ្ហា​​ ក៏ដូចជាព្យាយាមបញ្ចប់ការងារទាំងអស់កុំទុក បើមិនដូច្នេះទេភាពជោគជ័យនឹងសំណាងរបស់អ្នកនឹងរងការគំរាមកំហែង។ ក្រៅពីនេះ សូមលោកអ្នកមានភាពអនុគ្រោះចំពោះពាក្យសំដីរបស់មនុស្សនៅក្បែរ ខ្លួន សូមរក្សាសុខជាជាងការតបត។

ឆ្នាំថោះ                            

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មហាក់នៅទ្រឹងត្រង់ចំណុចកណ្តាល ដូច្នេះសូមកុំទាន់ចាប់ផ្តើមការងារធំដុំក្នុងថ្ងៃនេះ។ ចំពោះបញ្ហាមើលឃើញថាមិនមានអ្វីធ្ងន់ធ្ងរដែលអាចជះឥទ្ធិពលដល់ការងាររបស់អ្នកនោះទេ។ ថ្ងៃនេះលោកអ្នកអាចមានឳកាសច្រើនក្នុងការបំពេញការងារឲ្យចប់ចុងចប់ដើមទៅតាមពេលវេលាបាន។ ក្រៅពីនេះសូមបង្កើនការគ្រប់គ្រងកាលវិភាគការងារបន្ថែមទៀត កុំឲ្យមានភាពស្មុគ្រស្មាញលើការសម្រេចចិត្តព្រោះតែការងារនៅសេសសល់ច្រើន។ ដោយឡែក លោកអ្នកអាចងាយយល់ ដឹងពីស្ថានភាព និងមានលទ្ធភាពដោះស្រាយបានត្រឹមត្រូវ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងជួយអ្នកឲ្យទទួលបានលាភសំណាងធំ ពិសេសទាក់ទងនឹងរឿងលុយកាក់។ ចំពោះរាល់កិច្ចការងាររបស់អ្នកនឹងគ្មានអ្វីអាចមកបង្អាក់បានទេ ​ដូច្នេះសូមព្យយាមបង្ហាញការងារនោះ។ ចូរមានចិត្តអន់អោន និងអធ្យាស្រ័យខ្ពស់។ សូមកុំបារម្ភចំពោះរឿងរ៉ាវ និងភាពអវិជ្ជមានដែលមានកន្លងមក ព្រោះលោកអ្នកអាចដោះស្រាយបានយ៉ាងងាយ ប៉ុន្តែសូមអ្នកកុំមានចិត្តខឹងក្រោធ។ ក្រោពីនេះ ថ្ងៃ នេះមានអំណោយល្អប្រសើរណាស់សម្រាប់ការចរចា ការពិភាក្សា និងការដោះស្រាយបញ្ហា ហេតុនេះធ្វើយ៉ាងណាកុំអោយពេលវេលាកន្លងទៅដោយងាយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះសុ្រតចុះ។ កិច្ចការងាររបស់អ្នកនៅមានភាពប្រទាក់ក្រឡានៅឡើយ។ សូមព្យាយាមបញ្ចប់ការងារនានាដែលនៅសេសសល់ឲ្យបានចប់ក្នុងពេលនេះ។ ក្រៅពីនេះ លោកអ្នកនឹងជួបប្រទះនូវជម្លោះច្រើនណាស់ជាមួយមនុស្សក្នុងក្រុមការងារ ក៏ដូចជាថា្នក់លើផងដែរ ដូច្នេះសូមរក្សាការទំនាក់ទំនង ឬពិភាក្សា ឬនិយាយស្តីឲ្យអោយបាន តិចតួចបានហើយ។ ប៉ុន្តែទោះបីយ៉ាងនេះក្តី ស្ថានភាពនេះនឹងអាចរសាយទៅវិញឆាប់ៗ ហើយរឿងល្អក៏នឹងត្រឡប់មកអ្នកវិញ។ ដោយឡែក រក្សាចិត្តគំនិតកុំអោយ រងឥទ្ធិពលខាង ក្រៅខ្លាំងពេក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកអាចសម្រេចការងារ និងអាជីវកម្មនានាដោយជោគជ័យយ៉ាងធំធេង ប្រសិនបើអ្នកចេះគ្រប់គ្រងកំរិតហិរញ្ញវត្ថុ និងដើមទុនបានល្អ។ រាល់ការងារទាំងអស់ មិនត្រូវធ្វើការសន្យាប្រសិនបើលោកអ្នកមិនប្រាកដនោះទេ។ ចំពោះគម្រោងផែនការគឺជាកូនសោរសំខាន់ លោកអ្នកមិនចអាចប្រថុយប្រថានទៅនឹងហេតុការណាមួយឡើយ ពីព្រោះកំហុសធ្វើឲ្យលោកអ្នកបាត់បង់ទំនុកចិត្តពីមនុស្សដែលនៅជុំវិញខ្លួនខ្លាំង។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអំណោយផលនៃលទ្ធភាពក្នុង ការដោះស្រាយបញ្ហាដោយរលូន និងឳកាសថ្មីៗជាច្រើនក្នុងការស្តារស្ថានភាព។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីអាជីពក្នុងថ្ងៃនេះ សូមឲ្យអ្នករក្សាស្ថានភាពការងារឲ្យស្ថិតនៅមួយកន្លែងសិន។ ខំប្រឹងប្រែងធ្វើការងារដែលមានក្នុងដៃនាពេលនេះសិន ហើយកុំទាន់ផ្លាស់ប្តូរការងារ ឬបណ្តាក់ទុនអាជីវកម្មធំដុំណាមួយឡើយ។ អំណោយផលរបស់អ្នកក្នុងថ្ងៃនេះគឺលទ្ធភាពបង្ហាញការងារ និងគំនិតយោបល់ចំពោះមនុស្សក្នុងក្រុមការងារ ព្រមទាំងថ្នាកលើ។ ចំពោះការងារជាក្រុម ឬការសម្រចចិត្តធ្វើការសហការគឺនឹងមាន ស្ថេរភាពល្អប្រសើរ។ ក្នុងនោះសូមចងចាំថា ការចាកចេញគួរតែមានគម្រោងច្បាស់លាស់ ធ្វើ យ៉ាងណាក៏ដោយមិនត្រូវប្រថុយចំពោះហេតុការណាមួយដាច់ខាត។

 ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរទៅដោយមានភាពចម្រើនលូតលាស់ណាស់ ប៉ុន្តែសូមចងចាំថាកុំធ្វើសកម្មភាពត្រង់ៗពេក ពីព្រោះសកម្មភាព និងការខិតខំប្រឹងប្រែងអាចប្រែជាគ្មានការគាំទ្រទៅវិញពីមនុស្សក្នុងក្រុមការងារ ឬដៃគូអាជីវកម្ម។ ចំពោះបញ្ហាមួយចំនួនដែលបានជួបប្រទះក្នុងពេលនេះ គឺហាមដាច់ខាតមិនឲ្យបាក់ទឹកចិត្ត ឬបោះបង់ចោលដោយងាយទេ សូមចំណាយពេលជួសជុលស្ថានភាពនោះ ពីព្រោះនៅក្នុងអនាគតដ៏ឆាប់ៗនេះអ្នកនឹងអាចបានជួបសំណាងល្អឡើងវិញ។ ក្រៅពីនេះ ថ្ងៃនេះជាពេល ល្អក្នុងការចុះកិច្ចសន្យា និងធ្វើការសម្រេចចិត្តក្នុងការប្រើប្រាស់លុយកាក់។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងគំរាមកំហែងដោយបញ្ហា និងជម្លោះតូចតាចជាច្រើនដែលគ្មានប្រយោជន៍។ ជម្លោះនោះអាចកើតឡើងដោយសារអស្ថេរ ភាពនៃអារម្មណ៍ និងគំនិតរបស់អ្នក ឬដោយសារមនុស្សមិនស្មោះត្រង់មួយយចំនួនដែលនៅក្នុងបរិស្ថានរបស់អ្នក។ អាស្រ័យហេតុនេះសូមមានការអត់ធ្មត់ឲ្យបានខ្ពស់ និងមិនត្រូវប្រញាប់ប្រញាលធ្វើការសម្រេចចិត្តលើកិច្ចការនានាឡើយ។ ពត៌មានខ្លះអាចនឹងធ្វើឲ្យអ្នកមានការយល់ច្រឡំ ដូច្នេះសូមគិតនិងវិភាគឲ្យបានច្រើនដង។ ដោយឡែក ប្រសិនបើ អ្នកមិនច្បាស់លាស់ទេ សូមរក្សាភាពស្ងៀមស្ងាត់ គួរតែជាជម្រើសដែលមានសុវត្ថិភាព។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មអាចនឹងមានភាពរអាក់រអួលច្រើនជាងសព្វដង ចំណែកភាពនិន្ទាឈ្នានីស និងជម្លោះក៏នឹងកើតឡើងច្រើន។ ក្នុងនោះដែរ ប្រយ័ត្នសំដី តូចធំនឹងថា្នក់លើ ដោយសារកំហុសជាច្រើនណាស់ដែលពិបាកក្នុងការដោះស្រាយ ដូច្នេះចូរស្ងប់ស្ងាត់ ហើយបំភ្លេចចោលស្ថានភាពអវិជ្ជមាននានាឲ្យបានអតិបរមា។ ប្រសិនបើអ្នកអាចធ្វើបាន នោះអ្នកអាចនឹងកែប្រែស្ថានភាពអវិជ្ជមានជាច្រើន មកជាស្ថានភាពវិជ្ជមានវិញបាន។ ចំពោះភាពរអាក់រអួលក្នុងទំនាក់ទំនងខ្លះអាចនឹងកើតឡើងបាន ក្នុងនោះសូមយក ចិត្តទុកដាក់ចនឹងទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ ការអនុគ្រោះត្រូវតែធ្វើជានិច្ច។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែង។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ លោកអ្នកមានមនុស្សជាច្រើនចាំទំនុកបម្រុង និងគាំទ្ររាល់កិច្ចការទាំងពួង ដូច្នេះសូមកុំបារម្ភក្នុងការចាប់យកការងារថ្មីៗ ឬបោះចោលការងារខ្លះដែលមិនសូវសក្តិសមនឹងអ្នក។​ ផ្ទុយទៅវិញ ការងារ ថ្ងៃនេះទាមទារជាពិសេសទៅលើតម្លាភាព ដូច្នេះសូមអនុវត្តការងារ ប្រកបទៅដោយភាព ត្រឹមត្រូវច្បាស់លាស់។ ភាពស្មោះត្រង់នឹងមានតម្លៃសម្រាប់ការងារ លោកអ្នក។

ចំណាំៈ

ឆ្នាំទាំង៥ ជូត រោង មមី វក កុរ រាសីឡើងខ្ពស់ត្រដែត។ ការចរចា និងការដោះស្រាយនឹង មានអំណោយផលបំផុត។ លើសពីនេះ ថ្ងៃនេះអំណោយផលដល់ការចាកចេញ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner