ការលះបង់កម្លំាងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីជាតិ និងប្រជាជន ធ្វើអោយបក្ស​ប្រជាជន​កម្ពុជារំភើបដល់ទឹកចិត្ត​ឯកឧត្តម វ៉ាន់ សេងលី

MC៖ គុណបំណាច់ដែលមិនអាចបំភ្លេចបាន របស់ឯកឧត្តម វ៉ាន់ សេងលី ដើម្បីជាតិ និងប្រជាជន ធ្វើអោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចងចាំស្នាដៃកន្លងមក។ ថ្ងៃនេះ ឯកឧត្តម ចាយ បូរិន តំណាង ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដឹកនាំគណៈប្រតិភូយុវជនគណបក្ស សួរសុខទុក្ខ ឯកឧត្តម វ៉ាន់ សេងលី ដោយផ្ទាល់ដល់គេហដ្ឋាន នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៣។ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ផ្នែកឃោសនាអប់រំ សុខទុក្ខនាពេលនេះ ដោយសាររំភើប នឹងស្នាដៃជាអនេក របស់ឯកឧត្តម វ៉ាន់ សេងលី ចំពោះថ្នាក់ដឹកកំពូលរបស់គណបក្សប្រជាជនកម្ពុជា បើតាមការលើកឡើងពីឯកឧត្តម ចាយ បូរិន។

ឯកឧត្តម វ៉ាន់ សេងលីបានរំឮកពីស្នាដៃ និងសមិទ្ធផល នៃសន្តិភាព និងការអភិវឌ្ឍរយៈពេលជាង៤៤ឆ្នាំកន្លងមកនេះ គឺបានជំរុញទឹកចិត្តប្រជាជនកម្ពុជា កាន់តែមានជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងចែករំលែកនូវបទពិសោធន៍ដល់យុវជនគណបក្សដែលជាកម្លាំងស្នូល និងជាកម្លាំងបន្តវេនរបស់គណបក្ស គ្រូវប្រកាន់ខ្ជាប់ខិតខំបន្តថែរក្សាសមិទ្ធផល របស់ថ្នាក់ដឹកនាំជំនាន់មុនដែលបានបន្សល់ទុក និងរៀបចំមូលដ្ឋានរឹងមាំសម្រាប់អ្នកជំនាន់ក្រោយ។

ឯកឧត្តម ចាយ បូរិន សម្តែងការកោតសរសើរ នូវទេពកោសល្យ បទពិសោធន៍ការងារ យ៉ាងច្រើន របស់ឯកឧត្តម វ៉ាន់ សេងលី និងការលះបង់កម្លំាងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកបម្រើគណបក្ស ក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិកន្លងមក ដូចជា ធ្លាប់បានបម្រើការងារជាអ្នកយកព័ត៍មាន ជាអនុប្រធាននាយកដ្ឋាននិពន្ធ ជាប្រធាននាយកដ្ឋាននិពន្ធ អគ្គនាយករងវិទ្យុសម្លេងប្រជាជនកម្ពុជា អគ្គនាយកវិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងឃោសនាការនិងវប្បធម៌ ជាអគ្គលេខាធិការសមាគមអ្នកកាសែតកម្ពុជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ចំនួន២អាណត្តិ បច្ចុប្បន្ន ជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ឯកឧត្តម ចាយ បូរិន និងប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកាជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី  និងជូនពរដល់ឯកឧត្តម លោកជំទាវ និងក្រុមគ្រួសារ សូមមានសុខភាពល្អ និងបានសមប្រកបតែនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕ ដោយ ហេង សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner