ឯកឧត្តម ចាយ បូរិន ដឹកនាំគណៈប្រតិភូយុវជនគណបក្ស អញ្ជើញសួរសុខទុក្ខ ឯកឧត្តម វ៉ាន់ សេងលី ដល់គេហដ្ឋាន

ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវ ពេជ ចន្ទមុន្នី នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម វ៉ាន់ សេងលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដល់គេហដ្ឋាន នៅរាជធានីភ្នំពេញ ។

ឯកឧត្តម វ៉ាន់ សេងលី បានសម្តែងនូវក្តីរំភើបសប្បាយរីករាយ យ៉ាងខ្លាំងឥតឧបមា និងអរគុណជាអនេកនិងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេច លោកជំទាវ ឯកឧត្តម ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខ ខ្ញុំនិងក្រុមគ្រួសារដល់លំនៅដ្ឋាន។ ការសួរសុខទុក្ខនេះគឺជាប្រពៃណីមួយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ហើយខ្ញុំសូមសំណូមពរឱ្យពង្រីកសកម្មភាពនេះ ឱ្យបានកាន់តែច្រើនឡើងថែមទៀត។

ឯកឧត្តមបានលើកឡើងពីសមិទ្ធផលនៃសន្តិភាព និងការអភិវឌ្ឍរយៈពេលជាង៤៤ឆ្នាំកន្លងមកនេះ គឺបានជំរុញទឹកចិត្តប្រជាជនកម្ពុជា កាន់តែមានជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមក៏បានចែករំលែកនូវបទពិសោធន៍ដល់យុវជនគណបក្សដែលជាកម្លាំងស្នូល និងជាកម្លាំងបន្តវេនរបស់គណបក្ស គ្រូវប្រកាន់ខ្ជាប់ខិខំបន្តថែរក្សាសមិទ្ធផលវិជ្ជមានរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលបានខិតខំកសាងឡើងមក ។ កសាងសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀតនៅពេលបច្ចុប្បន្ន និងរៀបចំមូលដ្ឋានរឹងមាំសម្រាប់អ្នកជំនាន់ក្រោយបន្តទៀត។

ឯកឧត្តម ចាយ បូរិន បានសម្តែងការកោតសរសើរនូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារ យ៉ាងច្រើនឥតគណនារបស់ឯកឧត្តម វ៉ាន់ សេងលី និងការលះបង់កម្លំាងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកបម្រើគណបក្ស ក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក ដូចជាធ្លាប់បានបម្រើការងារជាអ្នកយកព័ត៍មាន ជាអនុប្រធាននាយកដ្ឋាននិពន្ធ ជាប្រធាននាយកដ្ឋាននិពន្ធ អគ្គនាយករងវិទ្យុសម្លេងប្រជាជនកម្ពុជា អគ្គនាយកវិទ្យុនិងទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងឃោសនាការនិងវប្បធម៌ ជាអគ្គលេខាធិការសមាគមអ្នកកាសែតកម្ពុជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ចំនួន២អាណត្តិ បច្ចុប្បន្ន ជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ឯកឧត្តម ចាយ បូរិន និងប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងជូនពរដល់ឯកឧត្តម លោកជំទាវ និងក្រុមគ្រួសារ សូមមានសុខភាពល្អ និងបានសមប្រកបតែនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner