ស៊ុយអែតត្រៀមបញ្ជូនរថក្រោះខ្លារខិន និងប្រព័ន្ធការពារដែនអាកាសទៅឱ្យអ៊ុយក្រែន
ស្តុកខុល៖ រដ្ឋាភិបាលស៊ុយអែតបានបញ្ជាក់ថា ប្រទេសខ្លួននឹងផ្តល់ឱ្យប្រទេសអ៊ុយក្រែននូវរថក្រោះខ្លារខិន Leopard 2 ជុំទី១០ រួមទាំងប្រព័ន្ធការពារដែនអាកាស។
នាយករដ្ឋមន្រ្តីស៊ុយអែត លោក អូល គ្រីស្ទើសុន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយដកស្រង់សម្តីចេញផ្សាយថា ផ្អែកលើគំនិតផ្តួចផ្តើមរបស់ប្រទេសអាល្លឺម៉ង់ និងបន្ទាប់ពីការពិភាក្សាអំពីអ្វីដែលយើងសំដៅទៅលើគ្រួសាររថក្រោះខ្លារខិននោះ យើងបានសំរេចចិត្តផ្តល់ជូននូវរថក្រោះស៊ុយអ៊ែត Leopard 2 ចំនួនពីរគ្រឿងទៅដល់អ៊ុយក្រែន ស្ថិតក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាពិសេសជាមួយអាល្លឺម៉ង់។
ទន្ទឹមគ្នា ស៊ុយអែតក៏នឹងផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារយន្តហោះចម្បាំង Hawk និង Iris T ផងដែរ ដែលជាអ្វីដែលរដ្ឋមន្រ្តីការពារជាតិស៊ុយអែត លោក ផាល់ ចនសុន បាននិយាយថា មានសារៈសំខាន់សម្រាប់អ៊ុយក្រែន។ កញ្ចប់ជំនួយដែលបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះ គឺជាកញ្ចប់ជំនួយលើកទី១១ របស់ស៊ុយអែតដល់អ៊ុយក្រែន។
ស្របពេលជាមួយគ្នានោះដែរ ប្រធានសភាជាន់ទាបរុស្ស៊ី លោក វីយ៉ាឆេសស្លេវ វ៉ូឡូឌីន នៅថ្ងៃអាទិត្យនេះបានព្រមានថា ការផ្គត់ផ្គង់អាវុធវាយលុកទៅដល់អ៊ុយក្រែន នឹងនាំឱ្យមានគ្រោះមហន្តរាយសកល៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា
![](https://asset.ams.com.kh/central/media/2023/02/photo_2023-02-26_11-09-03-1024x650.jpg)
![](https://asset.ams.com.kh/central/media/2023/02/photo_2023-02-26_11-09-02.jpg)