អតីតស្តេចប្រទេសអេស្ប៉ាញ ត្រូវវះកាត់បេះដូង នៅចុងសប្តាហ៍នេះ

អតីតព្រះមហាក្សត្រប្រទេសអេស្ប៉ាញ Juan Carlos I នឹងទទួលការវះកាត់បេះដូង នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់ព្រះបរមរាជវាំងអេស្ប៉ាញ កាលពីថ្ងៃទី២២ សីហាម្សិលមិញ។

ការវះកាត់របស់អតីតស្តេចប្រទេសអេស្ប៉ាញ ព្រះជន្ម៨១ព្រះវស្សាអង្គនេះ នឹងត្រូវធ្វើឡើង ក្រោយពេលដែលទ្រង់បានពិនិត្យព្រះរាជសុខភាពប្រចាំឆ្នាំ កាលពីថ្ងៃទី១១ និង១២ កក្កដា ពោលបើទោះបីជាព្រះអង្គមានព្រះរាជសុខភាពធម្មតាតាំងពីពេលនោះក៏ដោយ។

បើទោះបីជាគ្មានព័ត៌មានលម្អិតពីការវះកាត់នេះក៏ដោយ គេដឹងថា នឹងធ្វើឡើងនៅគ្លីនិក Quiron de Pozuelo de Alarcon ក្បែរនឹងទីក្រុងម៉ាឌ្រីដ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner