ប្រមុខការពារជាតិសហរដ្ឋអាម៉េរិក ព្រមានចាត់វិធានការឆ្លើយតបជុំវិញការបាញ់ទម្លាក់ យន្តហោះដ្រូនរបស់ខ្លួននៅយ៉េម៉ែន

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក នឹងចាត់វិធានការឆ្លើយតបចំពោះការបាញ់ទម្លាក់យន្ដហោះដ្រូនរបស់ខ្លួនមួយគ្រឿង នៅក្នុងប្រទេសយេម៉ែននាពេលឆាប់ៗនេះ បន្ទាប់ពីលទ្ធផលស៊ើបអង្កេតបង្ហាញពីការពិត និងអ្នកនៅពីក្រោយឧប្បត្តិហេតុនេះ។

រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ម៉ាក អ៊ែស្ពើ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News នៅថ្ងៃពុធសប្ដាហ៍នេះថា យើងបានបាត់បង់យន្ដហោះដ្រូន MQ-9 មួយគ្រឿងនៅប្រទេសយេម៉ែន តែយើងសន្យាថា នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត ក្រោយលទ្ធផលស៊ើបអង្កេតបង្ហាញពីការពិត និងអ្នកនៅពីក្រោយការបាញ់ទម្លាក់យន្ដហោះដ្រូនរបស់យើង។

ការព្រមានរបស់លោក បានកើតមានឡើងក្រោយក្រុមឧទ្ទាមហ៊ូទីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បានអះអាងថា ពួកគេបានបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងនៅក្នុងតំបន់ ដាម៉ា ស្ថិតនៅភាគកណ្ដាលនៃ ប្រទេសយេម៉ែន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner