មេដឹកនាំប្រទេសអាល្លឺម៉ង់ ស្នើសុំការគាំទ្រពីប្រទេសឥណ្ឌាក្នុងការដាក់រុស្សីឱ្យនៅដាច់ដោយឡែក

អាល្លឺម៉ង់: អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃសៅរ៍ ទៅនេះ បានអំពាវនាវស្វែងរកជំនួយ និងការគាំទ្រមួយនៅក្នុងកិច្ចពិ ភាក្សាដោយសម្ងាត់ ដោយមិនឱ្យ ឥណ្ឌារារាំងដល់លោកខាងលិចនៅក្នុងការយកចិត្តទុកដាក់ ក្នុងការ ដាក់ប្រទេសរុស្សីឱ្យ នៅដាច់ដោយឡែក បន្ទាប់ពី ធ្វើការឈ្លានពានយ៉ាងសាហាវ ទៅលើប្រទេសអ៊ុយក្រែន ។
នៅក្នុងកិច្ចពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោកNarendra Modi, លោក Scholz បានសង្កត់ធ្ងន់ទៅលើផលអ វិជ្ជមាននៅក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលមកពីសង្គ្រាម របស់ប្រទេសរុស្សី និងសង្ឃឹមថាឥណ្ឌានឹងជួយដល់ការផ្គត់ផ្គង់ តាមការស្នើសុំពីបណ្តាប្រទេសអាស៊ី អាហ្រិក និងអាមេរិក ផងដែរ។
លោក Modi បានឆ្លើយតបដោយប្រុងប្រយ័ត្ន ដោយលោក សង្ឃឹមថាសង្គ្រាមនេះនឹងត្រូវបានបញ្ចប់តាមរយៈការសន្ទនារ វា ងការទូត ។ លោកក៏បានបដិសេធផងដែរដោយមិនឱ្យ មានការរិះគន់ចំៗណាមួយទៅលើរុស្សីឡើយ ដោយសារទីក្រុងមូស្គូជាអ្នកផ្គត់ផ្គង់អាវុធ ប្រេង និងតម្រូវការសេដ្ឋកិច្ចផ្សេងៗទៅដល់ឥណ្ឌា។ ប៉ុន្តែ លោក Scholz បាននិយាយថា សង្គ្រាមអ៊ុ យក្រែនបានរំលោភបំពានទៅលើគោលការណ៏ជាមូលដ្ឋាន លើការមិនផ្លាស់ប្តូរព្រំដែនតាមរយៈការប្រើប្រាស់អំពើហិង្សា ។
នៅក្នុងជំនួបពិភាក្សាលើកទី៤របស់ លោក Scholz និងលោក Modi នេះ ក៏បានលើកឡើងពីការធ្វើពាណិជ្ជកម្មដោយសេ រីរវាងប្រទេសឥណ្ឌា និងសហភាពអ៊ឺរ៉ុប ផងដែរ។
សូម បញ្ជាក់ ផងដែរថា លោក Scholz ការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេស ឥណ្ឌានេះ បានបង្ហាញពីចំណាប់អារម្មណ៏ដ៏ខ្លាំងក្លារបស់ប្រទេសអាល្លឺម៉ង់ទៅកាន់ទីក្រុងញីវដេលី។
យោងតាមការចេញផ្សាយរបស់កាសែត The Times Of India កាលពីសៅរ៍ បានបង្ហាញពីលោក Scholz មានភាពជឿជាក់យ៉ាងរឹងមាំ នៅក្នុងកិច្ចសហប្រតិបត្តិការនៅក្នុង វិស័យសំខាន់ៗដូចជាវិស័យ ថាមពល ឱសថ និងសេដ្ឋកិច្ចឌីជីថលជាដើមជាមួយប្រទេសឥណ្ឌា។
ក្រោយការធ្វើសន្និសីទតាមរយៈអនឡាញរបស់ក្រុមមហាអំណាចឧស្សាហកម្មទាំងប្រាំពីរកាលពីសុក្រនេះ បានឱ្យ ដឹងថា មុនពេលចាកចេញពីទីក្រុងប៊ែរឡាំង លោក Scholz បានលើកឡើងថា ៖ «អន្តរជាតិ និងយើងកំពុងព្យាយាមធ្វើឱ្យច្បាស់ថារុស្ស៊ីនឹងទទួលខុសត្រូវចំពោះមុខពិភពលោកជាមួយនឹងការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន» ។
គួររំលឹកផងដែរថា ប្រទេសឥណ្ឌាទទួលបានវិស័យថាមពលពីការផ្គត់ផ្គង់របស់ប្រទេសរុស្សី ហើយនៅក្នុងកិច្ចពិភាក្សានេះអាល្លឺម៉ង់បានសន្យាថាខ្លួននិងជួយឥណ្ឌានៅក្នុងការផលិតថាមពលឡើងវិញ ។ មិនតែប៉ុណ្ណោះអាល្លឺម៉ង់ក៏និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតក៏កំពុងជុំរុញសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសដទៃ ដើម្បីជៀសវាងពឹងផ្អែកសេដ្ឋកិច្ចទាំងស្រុងទៅលើប្រទេសចិនផងដែរ។
ប្រទេសឥណ្ឌាក៏គ្រោងនឹងទទួលបានជំនួយចំនួន ១០.៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០៣០ ដើម្បីអភិវឌ្ឍ ការប្រើប្រាស់ទឹ កស្អាត ពីភាគីអាល្លឺម៉ង់កាលពីខែឧសភា ឆ្នាំ ២០២២ កន្លងទៅផងដែរ ។ ក្រៅពីនេះគណៈប្រតិភូរបស់លោក Scholz រួមមា នមេដឹកនាំធុរៈកិច្ចអាល្លឺម៉ង់ជាច្រើននាក់ទៀត ក៏បានកំពុងព្យាយាមលក់នាវាជ្រមុជបន្ថែមទៀតទៅដល់ប្រទេសឥណ្ឌាផងដែរ ៕
ដោយ:ឡែង អារីតា

ads banner