សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថាទីផ្សារអារ៉ាប់រួមនិងអាហ្រ្វិក ដើម្បីពង្រីកការនាំចេញអង្ករកម្ពុជាបន្ថែមទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្រោយពីការចូលរួម ការ តាំង ពិព័រណ៍ GULFOOD FAIR នៅទីតាំងមជ្ឈមណ្ឌលពាណិជ្ជ កម្ម ពិភពឌូបៃ (DUBIA WORLD TRADE CENTER) នៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម រយៈពេល៥ថ្ងៃ ( UNITED ARAB EMIRATE) កម្ពុជា នឹងអាចពង្រីកទីផ្សារនាំចេញអង្ករទៅកាន់ ប្រទេស អារ៉ាប់រួម និងប្រទេសក្នុងតំបន់អាហ្រ្វិក បានក្នុងរង្វង់ពី ៨ទៅ១០ម៉ឺនតោនបន្ថែមទៀត ខណៈកន្លងទៅកម្ពុជានាំទៅកាន់ទី ផ្សារ ទាំងពីរនេះ មានទំហំតិចតួចនៅឡើយ។

លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ ឱ្យដឹងថា កន្លងមកអង្ករកម្ពុជា ធ្លាប់មាននាំទៅតំបន់អាហ្វ្រិក និង អារ៉ាប់រួមតិចតួចដែរ ប៉ុន្តែទីផ្សារនេះ ជាទីផ្សារចំណែកមួយថ្មី ហើយ តាមរយៈការតាំងពិព័រណ៍នេះ សហព័ន្ធរំពឹងថា ការនាំចេញអង្ករទៅ ទីផ្សារបរទេសនឹងមានការកើនឡើងបន្ថែមទៀត។

លោកបានបញ្ជាក់ដូច្នេះថា ៖ «យើងសង្ឃឹមថា នៅក្នុងរយៈពេល ពីរ ទៅបីខែខាងមុខនេះ នឹងចេញជាលទ្ធផលខ្លះៗ ដោយយើងរំពឹងថា ទីផ្សារអារ៉ាប់រួម ជាមួយនឹងទីផ្សារអាហ្វ្រិកនេះ នឹងអាចឱ្យការនាំ ចេញរបស់យើងមានការកើនឡើងពី ៨ ទៅ ១០ ម៉ឺនបន្ថែមទៀត។ យើងកំពុងតែរងចាំមើលក្រុមការងាររបស់យើង ជាមួយសមាជិក យើង ទាំងអស់ ដែលកំពុងធ្វើការងារជាមួយអ្នកទិញផ្ទាល់ ព្រោះយើង ក៏ត្រូវមានការប្រកួតប្រជែងជាមួយប្រទេសជិតខាងរបស់យើង ចំពោះតម្លៃអង្ករ រួមទាំងថ្លៃនៃការដឹកជញ្ជូនផងដែរ»។

លោកបានបន្ថែមថា នៅក្នុងការតាំងពិព័រណ៍ GULFOOD FAIR នៅឌូបៃនេះ មានក្រុមហ៊ុនអង្ករពីកម្ពុជាចំនួនប្រាំបីក្រុមហ៊ុន នៅ ក្នុងនោះ ក្រុមហ៊ុនដែលបានចូលរួមតាំងពិព័រណ៍មានបួន និងក្រុមហ៊ុន ដែលបានទៅជួបភ្ញៀវដែលមកពីបណ្តាប្រទេសផ្សេងៗមានចំនួន៤ផ្សេងទៀត។ លើសពីនេះ ក៏មានក្រុមហ៊ុនចិនឌូបៃមួយ ដែលបានដាក់តាំង អង្ករខ្មែរ នៅក្នុងពិព័រណ៍នេះដែរ ហើយនៅក្នុងនោះ តាមស្តង់នីមួយៗ ដែលមាននៅ Boot របស់សហព័ន្ធស្រូវអង្ករ ប្រមូលបាននាមបណ្ណ ចេញរបស់អ្នកទស្សនាជាង៧០០ក្រុមហ៊ុន ដែលជាជនអារ៉ាប់ ,តំបន់មជ្ឈិមបូព៌ា, រុស្សី ,អាមេរិក, អាហ្វ្រិក, អឺរ៉ុប, អាហ្រ្វិក ខាងត្បូង,អ៊ីរ៉ាក់ ,អ៊ីរ៉ង់, កូវ៉ែត, ហ្គាណា ,កាបុង ជាដើម។

លោកបានបន្តថា នៅក្នុងការតាំងពិព័រណ៍នេះ មានទីផ្សារប្រភេទថ្មី សម្រាប់អង្ករកម្ពុជា ដោយលទ្ធផល នឹងចេញនៅក្នុងរយៈពេលពីរ ទៅបីខែខាងមុខនេះ បន្ទាប់ពីមានការពិភាក្សាគ្នារួចមក ភាគីពាក់ព័ន្ធ ត្រូវការទំនាក់ទំនង ផ្ញើបណ្ណដាក់តម្លៃ ពិនិត្យរកមើលកប៉ាល់ដឹក ជញ្ជូនផ្សេងៗទៀត ដើម្បីផ្សាភ្ជាប់រវាងប្រទេសកម្ពុជា ទៅតំបន់អារ៉ាប់ រួម ក៏ដូចជាអាហ្រ្វិក។
លោកបានបញ្ជាក់បន្ថែមថា ៖ «យើងឃើញថាមានសញ្ញា ល្អសម្រាប់ អង្ករកម្ពុជា ដោយសារតែអ្នកចូលរួមទស្សនា ហាក់មានការភ្ញាក់ ផ្អើលដែរ សម្រាប់ការចូលរួមរបស់យើងពិព័រណ៍ GULFOOD FAIR នៅឌូបៃនេះ ព្រោះថា ពិព័រណ៍ GULFOOD FAIR ជាការដាក់តាំង ចំណី អាហារដ៏ធំមួយរបស់ពិភពលោក ដោយមានក្រុមហ៊ុន មកពី ១២០ ប្រទេសដែលបានចូលរួម និងអ្នកចូលទស្សនា ប្រហាក់ប្រហែល ប្រមាណ៤០ទៅ៥០ម៉ឺននាក់។យើងនឹងអាចផ្សព្វផ្សាយអង្ករ កម្ពុជា បាន ដល់ចំណុចមួយដែលអាច ឱ្យយើងនាំចេញ ១លានតោនបាន»។

នៅក្នុងជំនួបពិភាក្សារវាងវិស័យរដ្ឋ និងឯកជន ដើម្បីជំរុញវិស័យស្រូវ-អង្ករកម្ពុជា កាលពីពេលថ្មីៗនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ធ្លាប់បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល បានផ្តល់សារៈសំខាន់ណាស់ ចំពោះវិស័យឯកជន ដែលមានតួនាទី យ៉ាងសំខាន់ក្នុងការសិក្សាពីលទ្ធភាព ដើម្បីជំរុញទំនិញពីកម្ពុជា រួមទាំងអង្ករអាចធ្វើការជ្រៀតចូលទីផ្សារក្រៅប្រទេសឱ្យបានកាន់តែទូលំទូលាយ ។
លោកបានបញ្ជាក់ថា ៖ «វិស័យឯកជន ពិសេសសហព័ន្ធស្រូវអង្ករ កម្ពុជា ក្នុងការពិនិត្យនូវយន្តការអនុវត្តបច្ចុប្បន្ន និងកត្តាផ្សេងៗដែល ពាក់ព័ន្ធដូចជា ប្រភព បរិមាណ និងតម្លៃអង្ករ ដែលកត្តាទាំងនេះគឺជា មូលហេតុអាចជះឥទ្ធិពលដល់ទីផ្សារអង្ករក្នុងសហភាពអឺរ៉ុប។ម្យ៉ាងវិញទៀត ត្រូវជំរុញបង្កើនកិច្ចសហប្រតិបត្តិការរវា ងវិស័យ ឯកជន តាមរយៈការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងលក្ខខណ្ឌតម្រូវ សម្រាប់ការនាំចេញ ព្រមទាំងបទពិសោធន៍នានា សំដៅជំរុញ វិស័យស្រូវ-អង្ករកម្ពុជា ឱ្យបានកាន់តែប្រសើរឡើងមួយកម្រិត បន្ថែមទៀត»៕
ដោយ៖វណ្ណ សុជាតា

ads banner