ប្រធានាធិបតីបារាំងលោក ម៉ាក្រុងប្រកាសថានឹងទៅទស្សនកិច្ចនៅចិននៅខែមេសាខាងមុខ

ប៉ារីស៖ប្រធានាធិបតីបារាំងលោក អេមម៉ានូណែល ម៉ាក្រុង (Emmanuel Macron )ប្រកាសថានឹងទៅទស្សន កិច្ចនៅ ចិននៅខែមេសាខាងមុខ។ លោកបាននិយាយបែបនេះ នៅ ថ្ងៃសៅរ៍ថ្ងៃទី២៥ខែកុម្ភៈ ។

លោកម៉ាក្រុងប្រកាសជំរុញទីក្រុងប៉េកាំងឱ្យជួយដាក់សម្ពាធលើប្រទេសរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ចំណែកប្រទេសចិនបានបង្ហាញជំហររបស់ខ្លួននៅអព្យាក្រិត្យក្នុងជម្លោះនៅសង្គ្រាមនេះ បើទោះជាចិន បានរក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយរុស្ស៊ីនិងបានរារាំងសេចក្តីថ្លែងការណ៍រួមថ្កោលទោសសង្គ្រាមឈានពានអ៊ុយក្រែនរបស់រុស្ស៊ីនៅឯកិច្ចប្រជុំ G20 នៅក្នុងប្រទេស ឥណ្ឌាក៏ដោយ។

ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀរ ហ្សេលេនស្គី(Volodymyr Zelenskyy) កាលពីថ្ងៃសុក្រក៏សម្តែងក្តីសង្ឃឹមថាអាចនឹង មាន ជំនួបមួយជាមួយសមភាគីចិន ស៊ូ ជីនភីង (Xi Jinping )ដើម្បី សន្តិសុខពិភពលោក។

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង មានប្រសាសន៍ថា លោកនឹង ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅដើមខែមេសា និងជំរុញទី ក្រុង ប៉េកាំងឱ្យជួយ “ដាក់សម្ពាធ” លើប្រទេសរុស្ស៊ីឱ្យបញ្ចប់សង្រ្គាម។
លោកម៉ាក្រុង បញ្ជាក់ថា ៖ «ការណ៍ដែលចិនចូលរួមក្នុងកិច្ចប្រឹង ប្រែងសន្តិភាពគឺជារឿងល្អ»។ លោកបានបន្ថែមថា សន្តិភាពអាច ធ្វើទៅបានលុះត្រាតែ « រុស្ស៊ីត្រូវបញ្ឈប់ការឈ្លានពាន រុស្ស៊ី ដកទ័ព និងត្រូវធានាឱ្យមានការគោរពអធិបតេយ្យភាពទឹកដី និងប្រជាជន អ៊ុយក្រែន»។

នៅព្រឹកថ្ងៃសៅរ៍ ក្រសួងការបរទេសចិនបាននិយាយថា មេដឹកនាំ បេឡារុស្ស Alexander Lukashenko នឹងបំពេញទស្សនកិច្ចផ្លូវ រដ្ឋនៅចិនចាប់ពីថ្ងៃទី២៨ខែកុម្ភៈដល់ថ្ងៃទី ២ ខែមីនា តាមការអញ្ជើញ របស់ប្រធានាធិបតីចិន។
មេដឹកនាំបេឡារុស្ស Alexander Lukashenko ជាសម្ព័ន្ធមិត្តចាក់ ទឹកមិនលិចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លោក Lukashenko។ បេឡារ៉ូសបានអនុញ្ញាតឱ្យរុស្ស៊ី ដាក់ទ័ពដើម្បីឈ្លាន ពាន អ៊ុយក្រែនអស់រយៈពេលជាង១ឆ្នាំមកហើយ។
រដ្ឋាភិបាលអ៊ុយក្រែនសម្តែងការព្រួយបារម្ភថា បេឡារុស្ស អាចគាំទ្រ ទីក្រុងមូស្គូម្តងទៀតក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។

ក្នុងពេល សន្ទានាគ្នាតាមទូរសព្ទរវាងភាគីរដ្ឋមន្ត្រីការបរទេសចិន Qin Gang បានប្រាប់សមភាគីរដ្ឋមន្ត្រីការបរទេសបេឡារុស្សនោះ អ្នកការ ទូតក្រុងប៉េកាំងលើកឡើងថាចិនមានឆន្ទៈក្នុងការធ្វើការជាមួយបេឡារ៉ុស ដើម្បីបង្កើនការជឿទុកចិត្តគ្នាផ្នែកនយោបាយ។
ប្រទេសចិនក៏នឹងបន្តគាំទ្របេឡារុស្សក្នុងការរក្សាស្ថិរភាពជាតិ និងប្រឆាំងនឹងការប៉ុនប៉ងរបស់ “កងកម្លាំងខាងក្រៅ” ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ឬដាក់ទណ្ឌកម្មឯកតោភាគី “ខុសច្បាប់” លើរដ្ឋកុម្មុយនីសមួយនេះដែរ។
ជម្លោះការទូតរវាងចិន រុស្ស៊ី និងលោកខាងលិចដឹកនាំដោយអាមេរិក បានបង្ហាញកាន់តែច្បាស់ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20។ G20 បានបរាជ័យក្នុងការអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីប្រទេសចិនបានព្យាយាមកាត់បន្ថយការលើកឡើង អំពីសង្គ្រាមអ៊ុយក្រែន។
ប្រធានាធិបតីបារាំងលោកម៉ាក្រុង បានជំរុញឱ្យប្រទេសចិន «កុំផ្គត់ ផ្គង់ សព្វាវុធឱ្យរុស្ស៊ី»។លោក៏បានស្វែងរកជំនួយពីទីក្រុងប៉េកាំង ដើម្បី «ដាក់សម្ពាធលើរុស្ស៊ី»ព្រមទាំងរារាំងរុស្ស៊ីកុំឱ្យប្រើប្រាស់ អាវុធ ជីវសាស្ត្រឬអាវុធនុយក្លេអ៊ែណាមួយ នៅមុនពេលមានកិច្ចចរចា សន្តិភាព រវាងប្រទេសទាំងពីរ៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner