រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញឱ្យមានការបណ្តុះបណ្តាលធនធានមនុស្ស បន្ថែមលើផ្នែកបច្ចេកទេសកសិកម្ម

អត្ថបទដោយ៖
CPA

ព្រៃវែង៖នៅក្នុងពិធីអបអរសាទរខួប ៣០ឆ្នាំ នៃការបង្កើតសាកល វិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នៅស្រុកកំចាយមារ ខេត្តព្រៃវែង កាលថ្ងៃទី២៥ ខែកុម្ភៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យពង្រឹងការបណ្តុះបណ្តាល និស្សិត ផ្នែកអប់រំ បច្ចេកទេសជំនាញមាន ដូចជា ជំនាញកសិកម្ម ការ ចិញ្ចឹមសត្វការកែច្នៃផលិតផលកសិកម្មនិងជំនាញគ្រឿងយន្តជាដើម។

សម្ដេចក្រឡាហោមបានណែនាំបន្ថែមថា ទន្ទឹមនឹងការបណ្តុះបណ្តាល កម្រិតអ្នកបច្ចេកទេសជំនាញទាំងនេះ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក៏ត្រូវបើកច្រកឱ្យនិស្សិត ដែលសិក្សាពូកែ មានឱកាសបន្ត ការសិក្សាកម្រិតជាន់ខ្ពស់ថែមទៀត ពោលគឺក្រោយពេលបញ្ចប់ ការ សិក្សា ពួកគេនឹងក្លាយជាវិស្វករ វិស្វករជាន់ខ្ពស់ ឬអ្នកបរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់។

សម្ដេចបានសង្កត់ធ្ងន់ថា ៖ «នៅឆ្នាំ២០២២ សម្ដេចតេជោបានផ្តួច ផ្តើម នូវគំនិតថ្មីមួយទៀតក្នុងការបង្កើតមជ្ឈមណ្ឌលជាតិអប់រំ និងបណ្តុះបណ្ដាល ជា ស៊ីម កំចាយមារ នៅក្នុងទីតាំងតែមួយដើម្បី ប្រមូលផ្ដុំសេវាកម្មអប់រំ និងបណ្តុះបណ្តាល ដែលមានទំនាក់ទំនងគ្នា ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា សំដៅផ្ដល់ឱកាស សិក្សា និងភាពងាយស្រួលដល់កូនចៅប្រជាជន និងមន្ត្រីរាជការនៅ មូលដ្ឋាន ព្រមទាំងបង្កភាពងាយស្រួលក្នុងការអនុវត្តកម្មវិធីសិក្សា ប្រើប្រាស់ធនធានមនុស្ស និងធនធានរូបវន្ត និងហេដ្ឋារចនាសម្ព័ន្ធ រួមគ្នា ដើម្បីបណ្តុះបណ្តាលសហគ្រិនភាពដល់យុវជនមូលដ្ឋាន ដើម្បី ចូលរួមចំណែកក្នុងការកាត់ បន្ថយភាពក្រីក្រ និងជំរុញកំណើន សេដ្ឋកិច្ច គ្រួសារ និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាស ការងារ និងទីផ្សារផលិតផលក្នុងស្រុក»។

ជុំវិញការបណ្តុះបណ្តាលធនធានមនុស្សបន្ថែមលើផ្នែកបច្ចេកទេសកសិកម្មនេះ បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមវាគ្មិនក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ស្តីពីនិរន្តរភាពកសិកម្ម ដែលរៀបចំដោយ Amru Rice, CRF និងដៃ គូរអភិវឌ្ឍន៍ នៅទីក្រុងសៀមរាប កាលថ្ងៃទី២៤ ខែកុម្ភ: កន្លងទៅ បានថ្លែងថា ក្រសួងកសិកម្ម មានគម្រោងបញ្ជូននិស្សិតស្ម័គ្រ ចិត្ត ២០០នាក់ទៅជួយការងារផលិតស្រូវពូជ និងរៀបចំឱ្យមានមន្រ្តី កសិកម្មឃុំនៅគ្រប់ឃុំដើម្បីធ្វលការបម្រើកសិករ និងបានអំពាវនាវ ឱ្យនិស្សិតជ្រើសរើសសិក្សាជំនាញកសិកម្ម ដើម្បីរួមចំណែកក្នុង ការអភិវឌ្ឍវិស័យនេះឱ្យមានការរីកចម្រើន។
ក្រៅពីការបណ្តុះបណ្តាលធនធានមនុស្ស ហើយ បណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ទៀតថា ៖ «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងដឹកនាំការកសាងប្រព័ន្ធពូជស្រូវ ការសហការគ្នា រវាងកសិករតាមរយ:សហគមន៍ និងសហភាពកសិកម្ម អ្នកផលិត ស្រូវ និងកិច្ចសន្យាកសិកម្មជាមួយរោងម៉ាស៊ីនកិនស្រូវ និងការ សហការជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីផលប្រយោជន៍ រួមទាំងអស់គ្នា។ ម្យ៉ាងវិញទៀត ក្រសួងយកចិត្តទុកដាក់លើការ ប្រីប្រាស់បច្ចេកទេសកសិកម្ម ដើម្បីទប់ទល់ការផ្លាស់ប្តូរអាកាសធាតុ ដែលជួយបង្កើនចំណូលដល់កសិករនិងនិរន្តរភាពនៃជីជាតិដី»។

បើតាមបណ្ឌិត យ៉ង សាំងកុមារ នៅក្នុងរយៈជាងកន្លះខែមកនេះ ក្រុមការងារមន្រ្តីកសិកម្មឃុំ ដែលក្រសួងកសិកម្មបានរៀបចំដាក់ នៅតាមឃុំ បានចុះជួបណែនាំពីគម្រោងបាននៅគ្រប់១០ ឃុំ និងមេភូមិទាំង ៧៤ ភូមិនៃស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្រុមការងារនេះ មានគម្រោងនឹង ចុះជួបធ្វើការផ្ទាល់ជាមួយកសិករ នៅគ្រប់ភូមិដោយមានការចូលរួមជួយសហការពីមេភូមិ និងរៀប ចំឱ្យ មានសហគមន៍កសិកម្មនៅគ្រប់ឃុំដើម្បីងាយស្រួលផ្សា ភ្ជាប់ កសិករមកទីផ្សារនិងទទួលបានទុនបន្ថែមផងដែរ៕
ដោយ៖វណ្ណ សុជាតា

ads banner