រដ្ឋបាលព្រៃឈើ៖លទ្ធផលជាក់ស្តែងឃើញថាមាន បទល្មើស ការជួញដូរនិងធ្វើពាណិជ្ជកម្មសត្វក្ងោក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋបាលព្រៃឈើបកស្រាយបំភ្លឺជុំវិញការចាប់ឃាត់ទុក សត្វក្ងោកចំនួនប្រាំមួយក្បាល នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយបញ្ជាក់ថា មុនឈានដល់ដំណាក់កាលអនុវត្តច្បាប់នេះគឺក្រុម ការងារបានធ្វើស្រាវជ្រាវ និងស៊ើបអង្កេតយូរមកហើយ ដោយរក ឃើញថាការចិញ្ចឹមនោះគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ និង មានលក្ខណៈជួញដូរនិងធ្វើពាណិជ្ជកម្មសត្វក្ងោក។

ការបកស្រាយបំភ្លឺនេះបន្ទាប់ពីក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត បានចុះដកហូតសត្វក្ងោកជាច្រើនក្បាលពីម្ចាស់ចិញ្ចឹម លោក យឹម សំអឿន ស្ថិតនៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដើម្បីយកទៅរក្សានៅភ្នំតាម៉ៅ។

ក្រោយការរឹបអូសនេះមានភាពចម្រូងចម្រាសនៅលើបណ្តាញសង្គម។ម្ចាស់សត្វក្ងោកអះអាងថា ការចិញ្ចឹមនោះដោយសារការ ស្រឡាញ់ និង ចង់ឱ្យប្រជាពលរដ្ឋបានស្គាល់។ ប៉ុន្តែមន្រ្តីរដ្ឋបាលព្រៃឈើ អះអាង ថា ការចិញ្ចឹមនេះពុំមានច្បាប់អនុញ្ញាត និងមានលក្ខណៈធ្វើពាណិជ្ជ កម្ម ជួញដូរ។
ពាក់ព័ន្ធបញ្ហានេះ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធាន រដ្ឋបាលព្រៃឈើឯកឧត្តម កែវ អូម៉ាលីស្ស បានចេញវីដេអូដែលមាន រយៈពេលជាងបួននាទី ដើម្បីធ្វើការបកស្រាយ និងបំភ្លឺទាក់ទងនឹង ចម្ងល់ មួយចំនួនដែលបានចុះផ្សាយក៏ដូចជាការងឿងឆ្ងល់ នានា របស់សាធារណជននានានៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពី ការចុះអនុវត្តច្បាប់របស់ក្រុមការងាររដ្ឋបាលព្រៃឈើដែលចុះបង្ក្រាប និងដកហូតសត្វក្ងោកពីលោក យឹម សំអឿន នៅស្រុកបរិបូរណ៍នៅ ខេត្តកំពង់ឆ្នាំង។
តាមរយៈវីដេអូនេះឯកឧត្តម កែវ អូម៉ាលីស្ស បានឱ្យដឹងថា ការងារ នេះក្រុមការងារដ្ឋបាលព្រៃឈើបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត យូរមកហើយ ហើយថ្មីៗនេះក្រុមការងារដ្ឋបាលព្រៃឈើ សហការ ជាមួយអយ្យការខេត្តកំពង់ឆ្នាំង និងក៏មានការចូលរួមពី អង្គការ សម្ព័ន្ធមិត្តសត្វព្រៃ (wildlife Alliance)ចុះអនុវត្តច្បាប់ផងដែរ។ឯកឧត្តមបញ្ជាក់ថា ជាលទ្ធផលជាក់ស្តែងឃើញថាមានបទល្មើស ការជួញដូរនិងធ្វើពាណិជ្ជកម្មសត្វក្ងោកដែលរួមមាន សត្វក្ងោកខ្មែរ ដែលជាប្រភេទសត្វកម្រ និងឋិតនៅក្នុងឧបសម្ព័ន្ធទី ២ នៃអនុសញ្ញា ស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ ប្រភេទរុក្ខជាតិ និងសត្វព្រៃជិត ផុតពូជ (CITES) និងមានសត្វក្ងោកប្រភេទឥណ្ឌា ដែលជាប្រភេទ ឋិតនៅក្នុងឧបសម្ព័ន្ធទី៣ នៃអនុសញ្ញាCITES ការធ្វើពាណិជ្ជកម្ម សត្វព្រៃដោយកម្រនេះ គឺត្រូវបានហាមឃាត់ និងមានទោសទណ្ឌ ក្នុងច្បាប់ស្តីពីព្រៃឈើ ដែលអាចមានទោសជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ»។
ឯកឧត្តមបានបន្តថា ការអនុវត្តខុសច្បាប់នេះពោលចិញ្ចឹមដោយ គ្មានការអនុញ្ញាតនេះ គឺបានជះឥទ្ធិពលមកលើប្រទេសកម្ពុជាផងដែរ ដោយសារប្រទេសកម្ពុជាត្រូវការអនុវត្តច្បាប់ប្រឆាំងការជួញដូរការសម្អាតប្រាក់ ក៏ដូចជាការអនុវត្តអនុសញ្ញា CITES។

ឯកឧត្តមបញ្ជាក់ថា៖« បើសិនជាយើងមិនអនុវត្តទេ កម្ពុជាប្រឈម នឹងការព្យួរប្រទេសក្នុងការធ្វើពាណិជ្ជកម្មរុក្ខជាតិ និងសត្វព្រៃ។ មួយ ទៀតក៏យើងប្រឈមនឹងការដាក់ប្រទេសកម្ពុជានៅក្នុងបញ្ជីប្រផេះឬបញ្ជីខ្មៅ ។ ប៉ុន្តែនៅពេលដែលយើងបានអនុវត្តល្អ ធ្វើឱ្យប្រទេសកម្ពុជា បានចាកចេញពីបញ្ជីប្រផេះនាពេលថ្មីៗនេះ»។

ឯកឧត្តមបន្ថែមថា មួយទៀតនោះ ការនាំចូលសត្វក៏នាំឱ្យ មានការនាំ នូវជំងឺផ្សេងៗ ខណៈបច្ចុប្បន្នមានផ្ទុះជំងឺបក្សី H5N1។ លោកថា៖« អីចឹងការនាំចូលដោយមានការអនុវត្តញ្ញាតគឺជាភាពត្រឹមត្រូវដើម្បីធានាពីភាពស្របច្បាប់ ក៏ដូចជាការទប់ស្កាត់នូវជំងឺផ្សេងៗផងដែរ។ កន្លង មកក៏មានការចោទប្រកាន់ទៅលើមន្រ្តីផងដែរ អំពីការសង្ស័យ ផ្សេងៗ រដ្ឋបាលព្រៃឈើសូមធ្វើការអញ្ជើញអង្គភាពប្រឆាំងអំពើ ពុករលួយ( ACU) ដើម្បីមកបញ្ជាក់ពីភាពត្រឹមត្រូវនេះបើសិនជាមាន ការខុសឬត្រូវ គឺខាងអង្គភាពយើងខ្ញុំមានភាពរីករាយក្នុងការចូលរួម សហការ»។
ជាចុងក្រោយឯកឧត្តម កែវ អូម៉ាលីស្ស សំណូមពរដល់ សាធារណជន ទាំងអស់ ចូលរួមបង្កាទប់ស្កាត់ការជួញដូរសត្វព្រៃមាន ដោយ កម្រនិងជិតផុតពូជដោយសត្វព្រៃទាំងនេះគួរតែទុកនៅ ក្នុងព្រៃ ដើម្បីរស់រាន។ លោកសង្កត់ធ្ងន់ថា៖«ការចាប់យកមកចិញ្ចឹមឬក៏ធ្វើជាពាណិជ្ជកម្មគឺជាអំពើមួយខុសច្បាប់ ការចិញ្ចឹមយើងអនុញ្ញាតប្រសិនបើការចិញ្ចឹម នោះគឺមានប្រភពច្បាស់លាស់ និងជាប្រភេទមានដោយបង្គួរដោយ ច្បាប់កន្លងមកបានអនុញ្ញាតជាច្រើនមកហើយដូចជាការចិញ្ចឹមជ្រូកព្រៃ ត្រចៀកកាំ ឈ្លូស ។ល។ ផងដែរ។
ជាមួយគ្នានេះឯកឧត្តម កែវ អូម៉ាលីស្ស កាលពីថ្ងៃទី២៣ខែកុម្ភៈ បានកោះអញ្ជើញ លោក យឹម សំអឿន អាយុ ៣៤ឆ្នាំ ជាម្ចាស់ សត្វក្ងោក ចូលខ្លួនមកបន្តនីតិវិធីបញ្ចប់សំណុំរឿងបទល្មើសសត្វព្រៃ ពីបទយកធ្វើជាកម្មសិទ្ធិ ចិញ្ចឹម បង្កាត់ពូជសត្វព្រៃដោយគ្មាន លិខិត អនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅថ្ងៃទី៣ខែមីនា ឆ្នាំ ២០២៣ នៅ រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង។

អ្នកស្រី យឹម ចាន់រ៉ុង ត្រូវជាបងស្រីម្ចាស់ក្ងោកលោក យឹម សំអឿន និងតំណាងឱ្យក្រុមគ្រួសារ បានចេញលិខិតសុំទោសថា៖«នាងខ្ញុំ សូម អភ័យទោសដល់ក្រុមសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធទាំងអស់ចំពោះទង្វើរបស់ខ្ញុំដែលបានបកស្រាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធការចិញ្ចឹមក្ងោកដោយមិនឈរលើមូលដ្ឋានច្បាប់និងនិយាយប៉ះពាល់ដល់មន្រ្តីអនុវត្តច្បាប់កន្លងមក។ នាងខ្ញុំសូមសន្យាថាលុបចោលទាំង អស់ នូវរូបភាពនិងអត្ថបទទាំងអស់»។
សត្វក្ងោក (Green Peafowl) ឈ្មោះវិទ្យាសាស្រ្ត (Pavo muticus) ជាប្រភេទសត្វស្លាប ស្ថិតនៅក្រុមប្រភេទសត្វព្រៃ មាន ដោយកម្រ យោងតាមប្រកាស ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៧ ស្តីពីចំណាត់ថ្នាក់ និងបញ្ជីឈ្មោះប្រភេទសត្វព្រៃនិងក្នុងឧបសម្ព័ន្ធទី២ នៃអនុសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ ប្រភេទរុក្ខជាតិ និងសត្វ ព្រៃជិតផុតពូជ (CITES)។
យោងតាមច្បាប់រដ្ឋបាលព្រៃឈើ ការធ្វើពាណិជកម្មល្មើសច្បាប់ ត្រូវផ្តន្ទាទោស ក្រោមបទល្មើសថ្នាក់ទី២ ដោយត្រូវជាប់ពន្ធនា គារ ពី១ឆ្នាំ ទៅ៥ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ១លានរៀល ទៅ១០ លាន រៀល ឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរ ហើយវត្ថុតាង ទាំងអស់ ត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ (មាត្រា៩៨ នៃច្បាប់ស្តីពីព្រៃឈើ)៕
ដោយ៖សុខ រក្សា

ads banner