អនុប្រធានគណបក្សភឿថៃច្រានចោលព័ត៌មានស្ដីពីជំនួបជាមួយលោកថាក់ស៊ីន នៅហុងកុង

ថៃ៖អនុប្រធានគណបក្សភឿថៃ លោក ភុមតាម វិឆៃយ៉ាឆៃ (Phumtham Wechayachai )ច្រានចោលព័ត៌មានដែល ផ្សាយ ថា រូបលោក បានជួបគ្នាជាមួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅហុងកុង ដើម្បីពិភាក្សាអំពីបេក្ខជនក្នុងបញ្ជី គណបក្ស ភឿថៃ។ការអះអាងបែបនេះធ្វើឡើងនៅថ្ងៃទី២៦កុម្ភៈតាមរយៈ ផេក ហ្វេសប៊ុកផ្លូវការរបស់លោក ។

លោកPhumtham បានសរសេរនៅលើហ្វេសប៊ុកថា របាយការណ៍ ព័ត៌មានដែលថាលោកហោះទៅទីក្រុងហុងកុងដើម្បីពិគ្រោះជាមួយលោកថាក់ស៊ីន គឺជារឿងមិនពិត។លោកបញ្ជាក់ថា ស្ថានភាព សុខភាព បានរារាំងមិនឱ្យលោកធ្វើដំណើរតាមជើងហោះហើរនោះទេ ។ លោកអះអាថថា ចំពោះបេក្ខជនក្នុងបញ្ជីគណបក្សភឿថៃ ត្រូវ បានជ្រើសរើសដោយគណៈកម្មាធិការប្រតិបត្តិរបស់គណបក្ស។
លោកសរសេរដោយពន្យល់ទៀតថា៖ «ខ្ញុំមិនអាចធ្វើដំណើរទៅ បរទេស ឬធ្វើដំណើរខេត្តបានទេ ព្រោះខ្ញុំបានទទួលការប្តូរ ក្រលៀន កាលពីចុងឆ្នាំ ២០២២»។ ក្រោយការវះកាត់ ខ្ញុំត្រូវសម្រាកព្យាបាល តែម្នាក់ឯងរយៈពេល៤៥ ថ្ងៃ។ ទោះបីជារាងកាយរបស់ខ្ញុំបានធូរស្បើយហើយក៏ដោយ ប៉ុន្តែគ្រូពេទ្យ បាន ណែ នាំខ្ញុំឱ្យឈប់ធ្វើដំណើរ និងជៀសវាងទៅតំបន់ដែលមាន មនុស្ស ច្រើនរហូតដល់ចុងខែមីនា»។

លោកបានបន្ថែមថា ការជ្រើសរើសបេក្ខជនក្នុងបញ្ជីគណបក្ស គឺ ជាបន្ទុករបស់ប្រធានគណបក្ស អគ្គលេខាធិការគណបក្ស និង នាយកប្រតិបត្តិគណបក្ស។
ដំណើរការជ្រើសរើសបេក្ខជនតំណាងរាស្ត្ររបស់បក្សភឿថៃ ដែល នាយកប្រតិបត្តិគណបក្ស និងសមាជិកផ្សេងទៀតតែងតាំង បេក្ខជន ស្របតាមច្បាប់គណបក្សនយោបាយ។ លោក Phumtham បាននិយាយ ថា ក្រុមប្រឹក្សាប្រតិបត្តិនឹងអនុម័តបេក្ខជនចំនួន 100 នាក់ចុងក្រោយក្នុងបញ្ជីគណបក្ស សម្រាប់ការបោះឆ្នោតពេល ខាង មុខ ។
ទោះបីជាថាក់ស៊ីនបានកំពុងរស់នៅក្នុងនិរទេសខ្លួនឯងក៏ដោយ ប៉ុន្តែ អ្នក ឃ្លាំមើលបញ្ហានយោបាយថៃ នៅតែចាត់ទុកថា គាត់ជាមនុស្ស មាន ឥទ្ធិពល យ៉ាងខ្លាំងក្លាលើបក្សភឿថៃ ព្រោះតែបក្សអាវក្រហមនេះ ជាបក្សនយោបាយដែលកើតចេញពីបក្ស ថៃរ៉ាក់ថៃ និងគណបក្ស អំណាចប្រជាជនដែលថាក់ស៊ីនដឹកនាំ។គណបក្សភឿថៃគ្រោងនឹងតែងតាំងកូនស្រីពៅរបស់ថាក់ស៊ី គឺលោក ស្រី Paetongtarn Shinawatra ជាបេក្ខជននាយករដ្ឋ មន្ត្រី ទៀតផងនៅក្នុងការបោះឆ្នោតសកលថៃលើកនេះ។

ប្រទេសថៃនឹងរៀបចំការបោះឆ្នោតសកលនៅខែឧសភាឆ្នាំ២០២៣នេះ។ អ្នកនយោបាយថៃផ្ដើមរៀបចំបេក្ខជនតាមមណ្ឌលនានា ដើម្បី ប្រជែង រកសំឡេង ឆ្នោត ប្រជែងយកតំណែងនាយករដ្ឋមន្ត្រី។ ក្រុមសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធនឹងប្រទេសថៃធ្លាប់ព្រមានពីឥទ្ធិពលនៃព័ត៌មានក្លែងក្លាយក្នុងការបោះឆ្នោតនៅប្រទេសថៃ និងព្រមាន ឱ្យពលរដ្ឋថៃប្រុងប្រយ័ត្នទៀតផង៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner