រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ស្នើម្ចាស់រោងចក្រសហគ្រាសនានា ងាក មក គាំទ្រ ផលិតផលសំបកបាវនៅក្នុងស្រុក

អត្ថបទដោយ៖
CPA

កំពត៖ក្នុងទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្ម សំបក បាវ នៅក្រុមហ៊ុនហ័រស៊ីនខេមបូឌា ភែកឃីជីងចក្រីទីង ខេត្តកំពត នៅថ្ងៃទី២៥ ខែកុម្ភៈ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បាន ថ្លែងថា ដើម្បីប្រកួតប្រជែងទំនិញនៅលើទីផ្សារអន្តរជាតិ កម្ពុជា ត្រូវផ្តោតសំខាន់លើគុណភាព និងការវេចខ្ចប់ទំនិញ ដោយ រាជរដ្ឋា ភិបាលលើកទឹកចិត្តឱ្យមានការប្រើប្រាស់សំបកវេចខ្ចប់(សំបកបាវ) ដែលផលិតនៅក្នុងស្រុក ច្រើនជាងការនាំចូល។

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើដល់ប្រធានសហព័ន្ធស្រូវអង្ករ ម្ចាស់រោង ចក្រសហគ្រាស ងាកមកជួយគាំទ្រសំបកវេចខ្ចប់នៅក្នុងស្រុកវិញ ដោយដំណើរទស្សនកិច្ចនាពេលនេះ គឺជាការចាប់ផ្តើមនៃកិច្ចសហ ប្រតិបត្តិការ មិត្តភាពរវាងក្រុមហ៊ុនហ័រស៊ីន ជាមួយ នឹងសហព័ន្ធ ស្រូវអង្ករកម្ពុជា និងរោងចក្រសហគ្រាសផ្សេងៗ ដើម្បីសិក្សាស្វែង យល់ទៅលើការផលិត និងតម្រូវការប្រើប្រាស់សំបកបាវ វេចខ្ចប់ ទំនិញផ្សេងៗ។

ឯកឧត្តមបានបញ្ជាក់ថា៖ «ចំពោះរដ្ឋាភិបាល ការដែលផ្តួចផ្តើមឱ្យ មាន ដំណើរទស្សនកិច្ចពិនិត្យនៅរោងចក្រផលិតសំបកបាវនេះ គឺដើម្បី ឱ្យយើង ដែលជារោងចក្រផលិតស្រូវអង្ករ អំបិល ចំណីសត្វ ឬក៏ជី និងទំនិញផ្សេងៗទៀត ពិនិត្យលទ្ធភាពទិញសំបកបាវក្នុងស្រុក គឺកាល ណា យើងជួយអ្នកនៅក្នុងស្រុក ដូចជាជួយខ្លួនឯងដែរ។ ដូចនេះរឿង បញ្ហាសំបកបាវនេះ ជារឿងដែលទាក់ទាញភ្ញៀវ គឺស្ថិតនៅលើសំបក បាវនេះហើយ។ អ៊ីចឹង បើសំបកបាវគ្មានគុណភាព ផលិតផលល្អយ៉ាង ណា ក៏លក់មិនចេញដែរ»។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់ ក្រុមហ៊ុន ហ័រស៊ីនខេមបូឌា ភែកឃីជីងចក្រីទីង ខេត្តកំពត ជាសួនឧស្សាហកម្ម តែ មួយគត់ ដែលផ្គត់ផ្គង់សំបកបាវនៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម ចម ប្រសិទ្ធ បានគូសបញ្ជាក់ថា ៖ «ខ្ញុំចង់ឱ្យក្រុមហ៊ុន នេះខិតខំប្រមែប្រមូលតែរឿងសំបក មានន័យថា ឱ្យតែពាក់ព័ន្ធ សំបកបាវវេចខ្ចប់ទំនិញ រាប់តាំងពីស្រូវអង្ករ អំបិល ចំណីសត្វ ឬក៏ជី និងទំនិញផ្សេងៗទៀត ហើយសហគ្រាសផ្សេងៗអាចមកទិញ ពី កន្លែង នេះ ដែលកន្លែងនេះ អាចនឹងក្លាយជាមជ្ឈមណ្ឌលមួយប្រមូលផ្តុំធំ ដោយ តម្លៃវាអាចនឹងកាន់តែទាប។កាលណា យើង ធ្វើតែ កន្លែង មួយគត់ ទីមួយយើងស្រួល មិនបាច់ទៅរកឆ្ងាយ ទីពីរលទ្ធភាពតម្លៃ ទំនិញ របស់គាត់កាន់តែទាប ហើយរាជរដ្ឋាភិបាលចិន អាចប្រមូល ផ្តុំផ្គត់ផ្គង់សម្ភារៈបរិក្ខាមកកន្លែងនេះតែម្តង»។

អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង បាន ប្រាប់ ឱ្យ ដឹងថា ជាឆន្ទៈរោងម៉ាស៊ីនកិនស្រូវ តែងតែមានគំនិតចង់ ប្រើប្រាស់ ផលិតផលនៅក្នុងស្រុក ដើម្បីជំរុញការប្រើប្រាស់ផលិត ក្នុងស្រុក ឱ្យបានជាអតិបរមា ដែលជាហេតុនាំឱ្យសមាជិក សហព័ន្ធ ស្រូវអង្ករ ដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ទៅទស្សនកិច្ច ដើម្បីស្វែង យល់ បន្ថែមអំពីតម្លៃ និងគុណភាព នៃផលិតផលសំបករបស់ក្រុម ហ៊ុន ហ័រស៊ីនខេមបូឌា ភែកឃីជីងចក្រីទីង ខេត្តកំពត កាលថ្ងៃទី២៥ ខែកុម្ភៈនោះ។
ទោះជាយ៉ាងណាក៏ដោយ លោកថា វាអាស្រ័យទៅលើតម្លៃដែរ បើសិន តម្លៃនៃសំបកវេចខ្ចប់ទាំងនោះ មានតម្លៃថ្លៃពេក ម្ចាស់រោងចក្រ ម៉ាស៊ីនក៏ពិបាកដែរ។ ម្យ៉ាងវិញទៀត ក៏ទាមទារឱ្យមានការផលិត ទៅតាមលក្ខខណ្ឌទីផ្សារតម្រូវផងដែរ។

លោក លន់ យ៉េង បានបញ្ជាក់ថា ៖ «ការទៅទស្សនកិច្ចនោះ ដោយ សារ ម្ចាស់រោងម៉ាស៊ីនកិនស្រូវចង់ស្វែងយល់ឱ្យបានច្បាស់ អំពីដំណើ ការនៃការផលិតរបស់ក្រុមហ៊ុន ចំពោះការផលិតចេញមកនូវ សំបក បាវ និងផលិតផលសម្រាប់វេចខ្ចប់ដទៃទៀត និងសិក្សាពីតម្លៃផងដែរ បើសិនជាមានតម្លៃល្អនោះ ពួកគាត់នឹងពិចារណាប្រើប្រាស់ផលិត ក្នុងស្រុកមិនខាន»។
បើតាមអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ កន្លងមក សមាជិកសហព័ន្ធ ច្រើនតែប្រើប្រាស់សំបកបាវដែលនាំចូល ពី ក្រៅប្រទេស ដោយសារតែផលិតផលនេះ មិនមាននៅក្នុងស្រុក ដូច្នេះនៅពេលដែលមានរោងចក្រផលិតសំបកបាវនៅក្នុងស្រុកបែបនេះ សហគ្រាសនៅក្នុងស្រុកនឹងចូលរួមគាំទ្រចំពោះច្រវ៉ាក់ផលិតកម្មទាំងអស់នេះ៕
ដោយ៖វណ្ណ សុជាតា

ads banner