ក្រុមអ្នកបុរាណវិទ្យាចាប់ផ្តើមជីកកកាយរូងភ្នំបុរាណចំនួន៣ ដែលមានអាយុកាលដល់ ១៥,០០០ឆ្នាំនៅភាគនិរតីប្រទេសចិន

ចិន៖ ក្រុមអ្នកបុរាណវិទ្យាចិន បានចាប់ផ្តើមជីកកកាយរូងភ្នំបុរាណចំនួន០៣ នៅថ្ងៃព្រហស្បតិ៍តនេះ ដែលមានអាយុកាលចន្លោះពី២,០០០-១៥,០០០ឆ្នាំមុន នៅខេត្តគួយចូវ ភាគនិរតីប្រទេសចិន។ ការជីកកកាយថ្មីនេះ ត្រូវបានធ្វើឡើងរួមគ្នា ដោយវិទ្យាស្ថានបុរាណវិទ្យាខេត្តគួយចូវ និងវិទ្យាស្ថានបុរាណវិទ្យា នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន។

បើតាមអ្នកបុរាណវិទ្យា រូងភ្នំ គឺមានសារសំខាន់យ៉ាងខ្លាំង ចំពោះការសិក្សាអំពីបំលាស់ប្តូរមជ្ឈដ្ឋានរស់នៅ នៅឯភាគនិរតីនៃប្រទេសចិន ចាប់ពីចុងយុគថ្មរំលីងចាស់ (Paleolithic) ដល់យុគថ្មរំលីងថ្មី (Neolithic) និងទំនាក់ទំនងរវាងមនុស្ស និងបរិស្ថានក្នុងអំឡុងពេលនោះ។

គួរបញ្ជាក់ថា ប្រាសាទរូងភ្នំទាំងនេះ ត្រូវបានគេរកឃើញដំបូងក្នុងឆ្នាំ២០០៨ គឺមានទីតាំងស្ថិតនៅក្នុងសង្កាត់ ម៉ាកឆាង តំបន់ហ្គីអានថ្មី។ ពួកវាស្ថិតក្នុងចំណោមការរកឃើញបុរាណវិទ្យាកំពូលៗទាំង១០របស់ចិនក្នុងឆ្នាំ២០១៦៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner