ខ្លឹមសារមហាសន្និបាតវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានផ្សព្វផ្សាយ និងពង្រឹងភារកិច្ចរបស់ប្រធានក្រុមបក្ស នៅឃុំបន្ទាយស្ទោង

កំពង់ធំ៖ កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងពង្រឹងភារកិច្ចប្រធានក្រុមបក្ស ចំនួន ៤ភូមិ គឺភូមិឈើទាល ភូមិគោកសណ្តែក ភូមិស្លាករនិងភូមិកុកគ្រួស ស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោង ។

ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា នេះជាថ្ងៃទី៤ នៃការជួបជុំប្រធានក្រុមបក្សទាំង ១៥ភូមិ ដែលមានចំនួន ៣៨៣ ក្រុមបក្សនៅឃុំបន្ទាយស្ទោង និងបានផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត និងខ្លឹមសារសំខាន់ៗមួយចំនួនរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងផែនការណែនាំឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយនេះ ឯកឧត្តម ក៏បានណែនាំអំពីតួនាទីភារកិច្ច ដល់មេក្រុមបក្សទាំងចំនួន៩៣ក្រុម ដែលបានចូលរួមនេះ ត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការគ្រប់គ្រងសមាជិកបក្ស ទាំងបរិមាណ និងគុណភាព ហើយត្រូវមានឯកសារគ្រប់គ្រាន់ និងជាពិសេសប្រធានក្រុមបក្សនីមួយៗ ត្រូវមានភារកិច្ចដឹកនាំសមាជិករបស់ខ្លួនបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជន ឲ្យបានគ្រប់ៗគ្នា ដោយ អនវត្តន៍ ទិសស្លោក សមាជិក បក្សម្នាក់ គឺសន្លឹក ឆ្នោត មួយ សន្លឹក ។

លោក ប្រធាន ក្រុម បក្ស ទាំង ៩៣ក្រុម ដែល បាន អញ្ជើញ មក ពី ភូមិគោកសណ្តែក កុកគ្រួស ស្លាករ និងភូមិឈើទាល បាន ប្តេជ្ញា ចិត្ត គោរព អនុវត្ត ន៍ តាម ការ ណែនាំ របស់ ឯកឧត្ដម ប្រធាន ក្រុម ការងារ របស់ គណបក្ស ប្រជាជន កម្ពុជា ចុះ មូលដ្ឋាន ឃុំ បន្ទាយ ស្ទោង ស្រុក ស្ទោង ខេត្ត កំពង់ធំ ដេីម្បី បន្ត ដណ្ដើម យក ជ័យជម្នះ ជា ថ្មី ទៀត ក្នុង ការ បោះឆ្នោត ជ្រើស តាំង តំណាង រាស្រ្ត នៅ ពេល ខាងមុខ ៕ ដោយ ប៊ុន រដ្ឋា

ads banner