សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មិនទាន់មានសមត្ថភាព ក្នុងការកែច្នៃផលិតផលកសិកម្មបានច្រើននៅឡើយទេ ដែលទាមទារឱ្យមានការចូលរួមវិនិយោគពីដៃគូសហការនានា

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ប្រមាណ ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្ពុជា គឺជាប្រទេសនាំចេញគ្រាប់ស្វាចន្ទី មិនទាន់កែច្នៃច្រើនរហូតដល់ ១លានតោន ក្នុងមួយឆ្នាំ ខណៈដែលគ្រាប់ស្វាយចន្ទីកែច្នៃរួច មានកម្រិតតិចតួចនៅឡើយ ដែលផលិតទាំងនោះ សម្រាប់តម្រូវការនៅក្នុងស្រុកតែប៉ុណ្ណោះ។

សម្តេច បញ្ជាក់ថា កម្ពុជា មិនទាន់មានសមត្ថភាពក្នុងការកែច្នៃផលិតកសិកម្មបានច្រើននៅឡើយទេ ដូចជា៖ ស្រូវ អង្ករជាដើម ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការចូលរួមវិនិយោគពីដៃគូសហការនានា។

សម្តេចតេជោ បន្តថា ពីមុនកសិកម្មស្រូវនៅកម្ពុជា គ្រាន់តែធ្វើឡើងដើម្បីហូបគ្រប់គ្រាន់តែប៉ុណ្ណោះ។ មកទល់ពេលនេះ កម្ពុជា សល់ស្រូវ-អង្ករយ៉ាងច្រើន ដែលទាមឱ្យមានការវិនិយោគ និងផ្តល់ទុនដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីកែច្នៃ និងសម្ងួត។

សម្ដេចតេជោ ក៏បានលើកឡើងដែរថា កម្ពុជា កំពុងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា នាពេលខាងមុខ។ សម្ដេច ថា សម្ដេច តែងតែប្រាប់ទៅបរទេស ឱ្យអ្នកវិនិយោគ យកចិត្តទុកដាក់វិយោគលើឧស្សាហកម្មកែឆ្នៃ ដែលធនធានកម្ពុជាមានស្រាប់ ផ្នែកនេះទៅមុខកម្ពុជា នឹងក្លាយទៅជាអ្នកខ្លាំងមួយ ក្នុងចំណោមអ្នកខ្លាំងលើការចែកចាយនេះ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា កម្ពុជា ចង់ទាក់ទាញអ្នកវិនិយោគមកវិនិយោគលើការកែច្នៃវត្ថុធាតុដើម ដែលមានក្នុងស្រុក ពីព្រោះកម្ពុជា មានធនធានសម្រាប់កែច្នៃ ប៉ុន្ដែនៅខ្វះសម្ភារបច្ចេកទេស សម្រាប់ការកែច្នៃលើផលិតផលនានា ដែលមាននៅក្នុងស្រុកក្នុងនោះមានដូចជា ស្រូវអង្ក កៅស៊ូ ដំឡូងមី និងគ្រាប់ស្វាយចន្ទីជាដើម ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner