ប្រជាជនម៉ិកស៊ិករាប់ម៉ឺននាក់តវ៉ាកំណែទម្រង់ ការបោះឆ្នោតដ៏ចម្រូងចម្រាស

ម៉ិកស៊ីកូ៖ ប្រជាជនម៉ិកស៊ិករាប់ម៉ឺននាក់ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាប្រឆាំងនឹងកំណែទម្រង់ការបោះឆ្នោត ដែលត្រូវបានអនុម័តដោយសភាដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច ដែលត្រូវបានយល់យ៉ាងទូលំទូលាយថា ជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២៤។

អង្គការនយោបាយ និងពលរដ្ឋបានរួមកម្លាំងគ្នា ដើម្បីសម្តែងការមិនពេញចិត្ត ដោយប្រមូលផ្តុំគ្នានៅឯទីលានសំខាន់របស់ទីក្រុងម៉ិកស៊ិក, ហ្សូកាឡូ និងនៅទីក្រុងផ្សេងទៀត ស្ថិតក្រោមពាក្យស្លោក (Hands Off My Vote)។ អ្នកតវ៉ាឈ្មោះ Alejandro Rodriguez ដែលជាមេធាវីមានវ័យ ៦១ឆ្នាំបានប្រាប់សារព័ត៌មាន AFP ថា វាគឺជាការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ…. បុរសនេះ (ប្រធានាធិបតីម៉ិកស៊ិក លោក Lopez Obrador) ចង់គ្រប់គ្រងការបោះឆ្នោត។

ចំណែកអ្នកតវ៉ាមួយទៀតឈ្មោះ Feliciano Vidal ដែលជាបុគ្គលិកឯករាជ្យមានវ័យ៦៥ឆ្នាំ បាននិយាយដែរថា កំណែទម្រង់នេះបានវាយប្រហារស្ថាប័នរបស់យើងទាំងអស់… ពួកគេចង់ដកសិទ្ធិសេរីភាពរបស់យើង។

សេចក្តីព្រាងច្បាប់ដែលវិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត (INE) និយាយថា នឹងធ្វើឱ្យខូចដល់ភាពជឿជាក់នៃការបោះឆ្នោត ត្រូវបានអនុម័តនៅក្នុងព្រឹទ្ធសភាកាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ ដោយសម្លេងគាំទ្រ ៧២ ទល់នឹង ៥០ប្រឆាំង។ ឥឡូវនេះ ច្បាប់ត្រូវតែអនុម័តដោយប្រធានាធិបតីម៉ិកស៊ិកឆ្វេងនិយម ដែលជាអ្នកឈ្នះការផ្លាស់ប្តូរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner