តម្លៃរូបិយប័ណ្ណអ៊ីរ៉ង់ធ្លាក់ចុះខ្លាំង ខណៈប្រជាពលរដ្ឋជាច្រើន ក្រោកឡើងតវ៉ាប្រឆាំងរដ្ឋាភិបាល
អ៊ីរ៉ង់៖ តម្លៃរូបិយប័ណ្ណរបស់ប្រទេសអ៊ីរ៉ង់បានធ្លាក់ចុះដល់កម្រិត ទាប បំផុតមិនធ្លាប់មានគិតត្រឹមថ្ងៃទី២៦ខែកុម្ភៈពីម្សិលមិញ។ គិតជា អត្រាប្ដូរប្រាក់១ដុល្លារ ដូរបាន៦០ម៉ឺនរៀលអ៊ីរ៉ង់ ខណៈដែលរូបិយប័ណ្ណ របស់អ៊ីរ៉ង់ធ្លាប់បានជួញដូរនៅក្នុងតម្លៃ ៣ម៉ឺន២ពាន់រៀលអ៊ីរ៉ង់ក្នុង ១ ដុល្លារសហរដ្ឋអាមេរិក នៅពេលដែលអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយនឹងមហាអំណាចពិភពលោក។ ការប្រែប្រួលតម្លៃប្រាក់រៀលអ៊ឺរ៉ង់នេះ សារតែឥទ្ធិពលនៃការតវ៉ាប្រឆាំង រដ្ឋាភិបាលនៅទូទាំងប្រទេស និងការបរាជ័យក្នុងការបន្តអនុវត្តកិច្ច ព្រម ព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។
ប៉ុន្មានថ្ងៃថ្មីៗនេះ ប្រជាជនអ៊ីរ៉ង់បានបន្តឈរជាជួរយ៉ាងវែងនៅមុខ ការិយាល័យ ប្តូរប្រាក់ ដោយសង្ឃឹមថាពួកគេនឹងអាចប្ដូរយកប្រាក់ដុល្លារ ដែលកំពុងខ្វះខាតខ្លាំង។ រីឯពលរដ្ឋអ៊ីរ៉ង់ជាច្រើននាក់ទៀតបានត្រឹមតែឈរ មើលប្រាក់សន្សំរបស់ពួកគេកំពុងធ្លាក់តម្លៃចុះបន្តិចម្ដងៗ ទៅតាម តម្លៃ រូបិយប័ណ្ណក្នុងស្រុកដែលបានធ្លាក់ចុះជាបន្តបន្តាប់ដូចគ្នា។ អតិផរណាបាន ឈានដល់ ៥៣,៤% នៅក្នុងខែមករា ដែលតួលេខនេះកើនឡើងពី ៤១,៤% កាលពីពីរឆ្នាំមុន នេះបើយោងតាមមជ្ឈមណ្ឌល ស្ថិតិរបស់ប្រទេស អ៊ីរ៉ង់។
ស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់បែបនេះបានបង្កការខឹងសម្បារចំពោះរដ្ឋាភិបាលនៅទូទាំងប្រទេសកាន់តែច្រើនឡើង ប៉ុន្តែក៏បានបង្ខំប្រជាជនអ៊ីរ៉ង់ជាច្រើន ឱ្យផ្តោតទៅលើការស្វែងរកអាហារហូបចុកជាមុនសិន ជាជាងចូលរួមក្នុង សកម្មភា ពនយោបាយដែលមានហានិភ័យខ្ពស់ ក៏ព្រោះតែពេលនេះ ការចុះបង្ក្រាបអ្នកប្រឆាំងពីសំណាក់រដ្ឋាភិបាលកំពុងកើនឡើងខ្លាំងដូចគ្នា។
កិច្ចព្រមព្រៀងនេះបានដកទណ្ឌកម្មអន្តរជាតិជាថ្នូរនឹងការកម្រិតយ៉ាងតឹងរ៉ឹងទៅលើសកម្មភាពនុយក្លេអ៊ែរ និងការឃ្លាំមើលជាប្រចាំរបស់ភាគីពាក់ព័ន្ធ។
យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះត្រូវបានផ្អាកដំណើរការដោយសារ តែអតីត ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិក ជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងមួយនេះ ហើយបានបន្តដាក់ទណ្ឌកម្ម សារ ជាថ្មីវិញ។ ដោយឡែក អ៊ីរ៉ង់បានឆ្លើយតបដោយការបង្កើនការផលិត សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន ហើយឥឡូវនេះ អ៊ីរ៉ង់ហាក់មានសារធាតុ មួយនេះគ្រប់គ្រាន់ហើយសម្រាប់ផលិតសព្វាវុធបរមាណូ ប្រសិនបើអ៊ឺរ៉ង់ ជ្រើសរើសក្នុងការអភិវឌ្ឍសព្វាវុធទាំងនោះ នេះបើយោងតាមអង្គការឃ្លាំ មើល នុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។
កន្លងមក អ៊ីរ៉ង់តែងតែទទូចថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺជាសកម្មភាព ដែលមានសន្តិភាព ប៉ុន្តែអ្នកជំនាញបានលើកឡើងថា អ៊ីរ៉ង់បានមានកម្មវិធី អាវុធនុយក្លេអ៊ែរចាប់តាំងពីឆ្នាំ២០០៣ មកម៉្លេះ ហើយកំពុងអភិវឌ្ឍ សមត្ថភាព ពង្រីកខ្លួនបន្ថែមទៀត នឹងអាចអនុញ្ញាតឱ្យអ៊ីរ៉ង់បង្កើតអាវុធ បរមាណូបានយ៉ាងឆាប់រហ័ស ប្រសិនបើអ៊ីរ៉ង់សម្រេចចិត្តធ្វើដូច្នេះនោះ។
រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានគាំទ្រការវិលត្រឡប់ ទៅរកកិច្ចព្រមព្រៀងឆ្នាំ២០១៥ វិញ ប៉ុន្តែការចរចារបានជាប់គាំងទៅមុខ មិនរួចកាលពីឆ្នាំមុន ហើយហាក់ដូចជាត្រូវបានឈប់តែត្រឹមនេះ ដោយ មិនរំពឹងថានឹងអាចវិលត្រឡប់ទៅដូចដើមឡើយ។ មិនត្រឹមតែប៉ុណ្ណោះ អ៊ីរ៉ង់ក៏បានធ្វើឱ្យប្រទេសលោកខាងលិចកាន់តែខឹងសម្បារជុំវិញការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកទៅកាន់ប្រទេសរុស្ស៊ីដើម្បីប្រើប្រាស់ក្នុងការឈ្លានពានទឹកដីអ៊ុយក្រែន។
ទន្ទឹមនឹងនេះ អ៊ីរ៉ង់បានជួបប្រទះនឹងរលកនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលចា ប់តាំង ពីការស្លាប់របស់ស្រ្តីជនជាតិឃឺដ សញ្ជាតិអ៊ីរ៉ង់ម្នាក់ អាយុ ២២ ឆ្នាំកាលពីខែកញ្ញា បន្ទាប់ពីនាងត្រូវបានឃុំខ្លួនដោយប៉ូលីសសីលធម៌ពីបទ រំលោភ លើច្បាប់សំលៀកបំពាក់អ៊ីស្លាមដ៏តឹងរឹងរបស់អ៊ីរ៉ង់។
ការបាតុកម្មតវ៉ាបានបន្តវិវត្តទៅជាការអំពាវនាវឱ្យមានការផ្ដួលរំលំក្រុមបព្វជិតនិកាយស៊ីអ៊ីតដែលកំពុងកាន់អំណាច។ ព្រឹត្តិការណ៍នេះគឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយដែលបង្កការគំរាមកំហែងដល់បក្សពួកមេដឹកនាំអ៊ីរ៉ង់ដែលបានកាន់អំណាចអស់រយៈពេលបួនទសវត្សរ៍មកហើយ។ ជាមួយគ្នានេះដែរ អ៊ីរ៉ង់បានធ្វើការបន្ទោសដោយគ្មានភស្តុតាងថា ការចលាចលក្នុងសង្គមនេះគឺបណ្ដាលមកពីឥទ្ធិពលរបស់ពួកបរទេស។
ចំណែកឯរដ្ឋបាលរបស់អតីតប្រធានាធិតីលោក ដូណាល់ ត្រាំ វិញធ្លាប់ បានសង្ឃឹមថា ការដាក់ទណ្ឌកម្មជាអតិបរមានឹងអាចបង្ខំអ៊ីរ៉ង់ឱ្យកាត់បន្ថយ រាល់ សកម្មភាពនុយក្លេអ៊ែរ កម្មវិធីមីស៊ីលផ្លោង និងសកម្មភាពចូលរួម ពាក់ព័ន្ធ ផ្នែក យោធានៅក្នុងប្រទេសនានានៅទូទាំងតំបន់មជ្ឈិមបូព៌ា ប៉ុន្តែរហូតមកទល់ពេលនេះ ក្ដីរំពឹងរបស់លោក ត្រាំ ហាក់មិនទាន់ លេចចេញជារូបរាងនៅឡើយទេ៕
ដោយ៖ ធា សុណា
ប្រភព៖ https://apnews.com/article/iran-currency-markets-tehran-business-global-trade-404e234cb8c43d995cadd340f0956260