យ៉ាងហោចមនុស្ស ៥៩នាក់ស្លាប់ក្នុងហេតុការណ៍លិចនាវាដឹកជន អន្តោ ប្រវេសន៍ ឆ្លងដែនចូលអ៊ឺរ៉ុប
អ៊ីតាលី៖ អាជ្ញាធរអ៊ីតាលីឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៥៩នាក់ស្លាប់ ក្នុងហេតុការណ៍លិចនាវាដឹកជនអន្តោប្រវេសន៍ឆ្លងដែនចូលអឺរ៉ុប។ក្នុង ចំណោមអ្នកស្លាប់ទាំងនោះគេរកឃើញមានកុមារ១២នាក់ ។
ប៉ូលីសអ៊ីតាលីអះអាងថា ទូកក្ដោងឈើដឹកជនចំណាកស្រុកឆ្លងចូលទ្វីប អឺរ៉ុបនេះបានបើកបុកនឹងថ្មនៅជិតឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអ៊ីតាលីកាលពីព្រឹកថ្ងៃអាទិត្យទី២៦ខែកុម្ភៈ ម៉ោងនៅប្រទេសអ៊ីតាលី។
ទូកក្ដោងដែលជួបហេតុការណ៍ដ៏អាក្រក់នេះ បានធ្វើដំណើរពីប្រទេសតួកគី និងដឹកមនុស្សមកពីប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងប្រទេសមួយចំនួន ទៀត ។
ឧបទ្ទវហេតុនេះនាំឱ្យមានការជជែកពិភាក្សាឡើងវិញ ស្តីពីចរន្តនៃការធ្វើ ចំណាក ស្រុកទៅអឺរ៉ុបនេះ។
អាជ្ញាធរតំបន់នៅប្រទេសអ៊ីតាលី លោក Manuela Curra បានប្រាប់អ្នក កាសែត ថា មនុស្ស ៨១នាក់បានរួចរស់ជីវិតពីការលិចទូកលើកនេះ។ក្នុងនោះមានមនុស្ស២០នាក់កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យ ដែល ម្នាក់ក្នុងចំណោមពួកគេកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។
រដ្ឋមន្ត្រីមហាផ្ទៃអ៊ីតាលី លោក Matteo Piantedosi ដែលបានធ្វើដំណើរ ទៅកាន់កន្លែងកើតហេតុបាននិយាយថា មនុស្សពី២០ទៅ៣០នាក់នៅ តែបាត់ខ្លួននៅឡើយ។លោកថា ទូកនេះបានដឹកជនចំណាកស្រុកចន្លោះពី ១៥០ ទៅ ២០០ នាក់។
ប៉ូលិសអ៊ីតាលីបាននិយាយថា នាវានេះបានធ្វើដំណើរចេញពីកំពង់ផែ Izmir ភាគខាងលិចនៃប្រទេសតួកគីកាលពីបួនថ្ងៃមុន និងត្រូវបានគេប្រទះឃើញ នៅ ចម្ងាយ៧៤គីឡូម៉ែត្រពីឆ្នេរសមុទ្រអ៊ីតាលីកាលពីល្ងាចថ្ងៃសៅរ៍ ។
ប៉ូលីសបាននិយាយថា អាជ្ញាធរបានបញ្ចេញទូកល្បាតដើម្បីស្ទាក់ចាប់ នាវានេះ ប៉ុន្តែអាកាសធាតុអាក្រក់ រារាំងប្រតិបត្តិការនេះ។
មន្ត្រីគយរបស់អ៊ីតាលី លោក Guardia di Finanza និយាយថា អ្នក នៅរស់រានមានជីវិតម្នាក់ត្រូវបានចាប់ខ្លួនពីបទជួញដូរមនុស្ស។
នាយករដ្ឋមន្រ្តីអ៊ីតាលីអ្នកស្រី Giorgia Meloni បានសម្តែងការសោក ស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់នេះ និងបានស្តីបន្ទោសអ្នកជួញដូរ មនុស្ស ដែលរកស៊ីរបរនេះ ដែលតែងតែសន្យាជាមួយអ្នកចង់ឆ្លងដែនថាជីវិតនឹងរុង រឿងពេលឆ្លងចូលអ៊ឺរ៉ុប ប៉ុន្តែ «ការរំពឹងទុកនេះមិនពិតឡើយ មិនមាន សុវត្ថិភាព នោះទេ»។
អ្នកស្រីបាននិយាយថា ៖«រដ្ឋាភិបាលប្តេជ្ញាទប់ស្កាត់ការចំណាកស្រុក ព្រម ទាំងបន្តអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាអតិបរមាពីប្រទេសសាម៉ី(របស់ជនអន្តោប្រវេសន្ដ) ដើម្បោះស្រាយបញ្ហានេះ»។
រដ្ឋបាលរបស់អ្នកស្រី Meloni ធ្លាប់លើកឡើងថា អង្គការសប្បុរសធម៌ដែល ធ្វើការងារលើកិច្ចការជួយសង្គ្រោះជនចំណាកស្រុក ជាអ្នកលើកទឹកចិត្តជន ចំណាកស្រុកឱ្យធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់ទៅកាន់ប្រទេសអ៊ីតាលី និង ពេលខ្លះធ្វើការជាមួយអ្នកជួញដូរមនុស្សទៀតផង។
ទោះជាយ៉ាងណាអង្គការសប្បុរសធម៌បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងអស់នេះ។អង្គការសប្បុរសធម៌សង្គ្រោះជនចំណាកស្រុកអេស្ប៉ាញ Open Arms បានសរសេរក្នុងធ្វីតទ័រថា ការបញ្ឈប់ ទប់ស្កាត់ និងរារាំងការងាររបស់អង្គការ ក្រៅរដ្ឋាភិបាល(អង្គការមិនមែនរដ្ឋាភិបាល) នឹងមានឥទ្ធិពលតែមួយគត់ គឺនាំឱ្យជនងាយរងគ្រោះស្លាប់ និងត្រូវបានគេទុកចោលដោយគ្មានជំនួយ។
អ្នកនាំពាក្យអង្គការអន្តរជាតិIOMបានអំពាវនាវតាមធ្វីតទ័រ ឱ្យពង្រឹងប្រតិបត្តិ ការជួយសង្គ្រោះនៅសមុទ្រមេឌីទែរ៉ាណេ។
ប្រទេសអ៊ីតាលីគឺជាទីកន្លែងឡើងគោកដ៏សំខាន់មួយ ដែលជនចំណាកស្រុក ជាច្រើនឡើងគោកដើម្បីឆ្លងចូលទឹកដីអ៊ឺរ៉ុប ប៉ុន្តែជារឿយៗមានករណី គ្រោះថ្នាក់ ជាច្រើនលើកច្រើនសារលើនាវាដឹកជនចំណាកស្រុកទាំងនោះ។
អង្គការសហប្រជាជាតិបានចុះបញ្ជីនូវករណីមរណភាព និងបាត់ខ្លួនមនុស្ស ប្រមាណជាង២០.០០០នាក់នៅកណ្តាលសមុទ្រមេឌីទែរ៉ាណេចាប់តាំងពីឆ្នាំ២០១៤មកដល់សព្វថ្ងៃ ។ ប្រភពដដែលរកឃើញថា នៅដើនឆ្នាំ២០២៣ នេះ គេរកឃើញមនុស្សយ៉ាងតិចណាស់២២០នាក់បានស្លាប់ ឬបាត់ខ្លួន រួចទៅហើយក្នុងករណីចំណាកស្រុកឆ្លងចូលអ៊ឺរ៉ុបតាមសមុទ្រនេះ៕
ដោយ៖វណ្ណ ស័ក្ដិ