បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៧៥នាក់ កាលពីថ្ងៃទី២៧ កុម្ភៈ ម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ៧៥នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូទំងប្រទេសកម្ពុជា ចំនួន ២៤រណី កាលពីថ្ងៃ ទី២៧ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា ជនសង្ស័យចំនួន ៧៥នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់ ៣៣នាក់(ស្រី ៣នាក់), ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១១នាក់(ស្រី ២នាក់), ប្រើប្រាស់ ១០ករណី ឃាត់ ៣១នាក់, រួមទាំងសំភារ:មួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។

សកម្មភាពខាងលើ បានធ្វើនៅប្រាំពីររាជធានី-ខេត្ត រួមមាន: កំពង់ឆ្នាំង, កំពង់ស្ពឺ, កំពត, ពោធិ៍សាត់, ត្បូងឃ្មុំ, សៀមរាប, មណ្ឌលគីរី, ក្នុងនោះ មាន ១០អង្គភាព បាន ចូលរួម បង្ក្រាប នគរបាលទាំង ៩អង្គភាព និងកងរាជអាវុធហត្ថ ១អង្គភាព ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner