សេតវិមានសហរដ្ឋអាមេរិកសន្យានឹងបង្ក្រាបលើការប្រើប្រាស់ពលកម្មកុមារចំណាកស្រុក
អាមេរិក៖រដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃឌិន (Joe Biden) កាលពីថ្ងៃចន្ទ បាននិយាយថា ខ្លួននឹងចាត់វិធានការបង្រ្កាបបទល្មើស កេងប្រវ័ញ្ច កម្លាំងពលកម្មខុសច្បាប់ទៅលើកុមារចំណាកស្រុក នៅ ក្នុងសហរដ្ឋអាមេរិក។
ក្នុងរយៈពេលប្រាំឆ្នាំក្រោយនេះ គេសង្កេតឃើញថា កុមារចំណាក ស្រុកជាង ៤ ០០០ នាក់ បានទទួលរងការរំលោភបំពានច្បាប់ការងារ នៅក្រោមក្រុមហ៊ុនរាប់រយកន្លែង។ បញ្ហានេះ បានធ្វើឱ្យរដ្ឋលេខាធិការ នៃសេវាថែទាំសុខាភិបាល និងមនុស្ស គឺលោក Xavier Becerra មានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះ កុមារចំណាកស្រុកដែល ត្រូវបានបណ្តេញចេញ ពីជម្រករបស់សហព័ន្ធ លឿនពេក និង បណ្តាល ឱ្យពួកគេធ្លាក់ចូលទៅក្នុងស្ថានភាពងាយរងគ្រោះ ដែល ទំនង ជា ក្លាយជាជនរងគ្រោះនៃពលកម្មកុមារផងដែរ។
យោងតាមវីដេអូថ្មីមួយដែលត្រូវបានផ្សព្វផ្សាយ និងរាយការណ៍ ដំបូងដោយសារព័ត៌មាន The New York Times បានបង្ហាញថា ក្រុមលេខាធិការបានជំរុញឱ្យបុគ្គលិករបស់គាត់នាំកុមារចេញពីជំរកខូចខាចមួយចំនួនរបស់រដ្ឋាភិបាលសហព័ន្ធឱ្យបានឆាប់រហ័ស។ មិនតែប៉ុណ្ណោះ តាមការស៊ើបអង្កេតរបស់កាសែតដដែលនេះ បានកំណត់អត្តសញ្ញាណកុមារចំណាកស្រុកជាង ១០០ នាក់ ដោយក្នុងនោះរួមមាន ក្មេងអាយុ ១២ ឆ្នាំ ដែលបានរាយការណ៍ ប្រាប់ដល់កាសែតថា ពួកគេកំពុងធ្វើការវេនយប់ និងការងារគ្រោះ ថ្នាក់ខ្លះសម្រាប់ក្រុមហ៊ុនទាំងធំ និងតូចនៅក្នុងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ដែរថា ចាត់តាំងពីលោក ចូ បៃដិន ឡើងតំណែងជា ប្រធានាធិបតីមក អាត្រាជនចំណាកស្រុក រួមទាំងកុមារធ្វើដំណើរ ម្នាក់ឯងមកកាន់សហរដ្ឋអាមេរិក កើនឡើង ៣៧ភាគរយ ឬពីរដង នៃកម្រិតខ្ពស់បំផុតបើធៀបទៅនិងអាណត្តិ ដូណាល់ ត្រាំ(Donald Trump )ឆ្នាំ២០១៩។
កាលពីថ្ងៃចន្ទនេះផងដែរ HHS និងនាយកដ្ឋានការងារបានដាក់ចេញ នូវគោលនយោបាយថ្មីក្នុងការងារ រួមទាំងសន្យាថានឹងបង្កើន ការ តាម ដានអោយកាន់តែខ្លាំងទៅលើកុមារដែលបានប្លាស់ផ្តូរទីជម្រកទៅរស់នៅជាមួយអ្នកឧបត្ថម្ភនៅសហរដ្ឋអាមេរិក ដោយទីភ្នាក់ងារទាំង អស់ នោះនិងជួយកុមារចំណាកស្រុកឱ្យចុះឈ្មោះចូលរៀន និងតម្រូវឱ្យ បុគ្គលិកតាមមជ្ឈមណ្ឌលនីមួយៗតាមដានកុមារនិងរាយការណ៍ពីសុវត្ថិភាពរបស់ពួកគេ។
ក្រៅពីនេះ ក្រសួងការងារក៏បានគំរាមបញ្ឈប់ការដឹកជញ្ជូនផលិតផល ដែលផលិតដោយកម្លាំងពលកម្មកុមារផងដែរ៕
ដោយ៖ឡេង អារីតា