អាជ្ញាធរជាតិអប្សរា និងភាគីកូរ៉េចុះកិច្ចព្រមព្រៀងលើការបន្តកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍបេតិកភណ្ឌវប្បធម៌

អត្ថបទដោយ៖
CPA

សៀមរាប៖ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បាន លើកឡើងថាដោយភាគីកូរ៉េមានជំនាញការពារ និងគ្រប់គ្រងសារមន្ទីរ លោកបានស្នើឱ្យខាងកូរ៉េមានការពិចារណាជួយលើការអភិរក្សផ្នែកសារមន្ទីរផងដែរ ទាំងការគ្រប់គ្រង និងថែរក្សា សមុច្ច័យនានា ក្នុងសារមន្ទីរ ។

ឯកឧត្តមបានលើកឡើងដូចនេះ ក្នុងពិធីចុះកិច្ចព្រមព្រៀងលើ ការ បន្តកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍបេតិកភណ្ឌវប្បធម៌រវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នៅស្នាក់ការអាជ្ញាធរ ជាតិអប្សរា រវាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក ឆ្វេ អឹងឆន អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (CHA)។

ជាមួយគ្នានោះ ឯកឧត្តម ហង់ ពៅ បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅទៅ កាន់ប្រតិភូនៃស្ថាប័នបេតិកភណ្ឌវប្បធម៌កូរ៉េ ដែលដឹកនាំដោយលោក ឆ្វេ អឹងឆន នាពេលនេះ។ ឯកឧត្តមក៏បានរំលឹកពីគម្រោង នានាដែល ស្ថាប័នកូរ៉េ បាន និងកំពុងជួយលើកិច្ចការអភិរក្សក្នុងរមណីយដ្ឋាន អង្គរ។
ឯកឧត្តម ហង់ ពៅ បានសុំស្នើទៅភាគីកូរ៉េ ពិចារណាជួយលើការ អភិរក្ស ផ្នែកសារមន្ទីរផងដែរ ដែលកូរ៉េមានជំនាញការពារ និង គ្រប់គ្រង សារមន្ទីរ ដែលគួរត្រូវបានចែករំលែកជំនាញនេះ ដល់ មន្រ្តីផ្នែកសារមន្ទីរនៃអាជ្ញាធរជាតិអប្សរា លើការគ្រប់គ្រង និងថែរក្សា សមុច្ច័យនានាក្នុងសារមន្ទីរឱ្យបានគង់វង្ស និងស្ថិតស្ថេរផងដែរ។

នាឱកាសនោះដែរ លោក ឆ្វេ អឹងឆន (Choi Eung-chon) អគ្គនាយក នៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ បានលើកឡើងដោយ លោកបានរំលឹកពីការចាប់ផ្តើម នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ ជាតិអប្សរា និងស្ថាប័នបេតិកភណ្ឌវប្បធម៌កូរ៉េ ដែលបានចាប់ផ្តើម តាំងពីឆ្នាំ២០១០។

លោកបានលើកឡើងតាមរយៈការលើកឡើងរបស់អាជ្ញាធរជាតិអប្សរាថា កិច្ចសហប្រតិបត្តិការដំបូង ភាគីកូរ៉េបានជួយផ្នែកសម្ភារបរិក្ខា លើការជួសជុល និងអភិរក្សប្រាសាទ។ ក្រោយមកនៅឆ្នាំ២០១៥ បានជួយលើគម្រោងសហប្រតិបត្តិការ ជួសជុល ក្រុមប្រាសាទ ព្រះពិធូរ ដោយបញ្ចប់នៅឆ្នាំ២០១៨។ នៅឆ្នាំ២០១៩ គម្រោង កិច្ចសហប្រតិបត្តិការ ជួសជុលព្រះលានជល់ដំរី ដែលបន្តរហូតដល់ បច្ចុប្បន្ន។
តាមការលើកឡើងរបស់លោក ឆ្វេ អឹងឆន ស្ថាប័នកូរ៉េក៏បាន ព្រមព្រៀង បន្តជួយអភិរក្ស និងជួសជុលរួតបាកាណប្រាសាទ អង្គរវត្តផងដែរ។
អគ្គនាយកនៃបេតិកភណ្ឌវប្បធម៌កូរ៉េ រូបនេះ បានហៅកិច្ចសហ ប្រតិបត្តិការ ទាំងនេះថា ជាផ្នែកមួយបង្កើនភាពជិតស្និទ្ធនៃ ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកូរ៉េ ហើយរំពឹងថា កិច្ច សហប្រតិបត្តិការនេះនឹងបន្តមានភាពខ្លាំងក្លាជាដរាបទៀត៕
ដោយ៖នាង សុគន្ធា

ads banner