ជប៉ុនជម្រុញពាណិជ្ជកម្មស្រានៅកម្ពុជា តាមរយៈការបង្កើត “ពិព័រណ៌ភ្លក់ស្រាសាកិជប៉ុន”

ភ្នំពេញ៖ ស្រាសាកិជប៉ុន ២០ប្រភេទផ្សេងៗគ្នា ត្រូវបានដាក់ឱ្យអតិថិជនជាតិ និងអន្តរជាតិភ្លក់រសជាតិនៅក្នុងកម្មវិធី “ពិព័រណ៌ភ្លក់ស្រាសាកិជប៉ុន” ដែលចាប់បើកដំណើរការពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។

អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន ជេតត្រូ (JETRO) ថ្មីៗនេះ បានរៀបចំកម្មវិធី “ពិព័រណ៌ភ្លក់ស្រាសាកិជប៉ុន” ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសមកពីស្ថាប័នផ្សេងៗគ្នាប្រមាណ១០០នាក់ ដើម្បីធ្វើការភ្លក់ស្រាសាកិ ២០ប្រភេទខុសគ្នាៗមកពីក្រុមហ៊ុនផលិតស្រាសាកិជប៉ុនចំនួន០៤ ដែលក្នុងនោះរួមមានក្រុមហ៊ុន៖ ១. ឈីហ្គោណូអ៊ីវ៉ា (CHIGONOIWA) ២.សាសាអ៊ីវ៉ាអ៊ី (SASAIWAI) ៣.ហ៊្វូគូឈីយ៉ូ (FUKUCHIYO) ៤.ស៊ូអ៊ីជីអ៊ី (SUIGEI) ដោយក្រុមហ៊ុននីមួយៗបានធ្វើការណែនាំផលិតផលស្រាសាកិ ដែលថ្មីសម្រាប់ទីផ្សារកម្ពុជា, ចែករំលែកអំពីសាវតា និងរបៀបនៃការផលិតស្រាស្រាសាកិនីមួយៗ។

អ្នកតំណាងកម្មវិធីបានប្រាប់ឱ្យដឹងថា “ពិព័រណ៌ភ្លក់ស្រាសាកិជប៉ុន” ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកមកកាន់កម្ពុជាឱ្យយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីស្រាសាកិ ដែលជាផ្នែកមួយនៃវប្បធម៌ ប្រពៃណី ដែលប្រជាជនជប៉ុនតែងតែប្រើនៅក្នុងឱកាសជួបជុំ និងការអបអរសាទរខួបលើកទី៧០ នៃចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ក៏ដូចជាការរឹតបន្តឹងចំណងមិត្តភាពឱ្យកាន់តែខ្លាំង។

សូមជម្រាបផងដែរថា “ពិព័រណ៌ភ្លក់ស្រាសាកិជប៉ុន” នឹងបន្តធ្វើរហូតដល់ថ្ងៃទី១០ ខែមិនាខាងមុខ ហើយចំពោះមុខម្ហូបឈុតពិសេសនឹងត្រូវបានដាក់ឱ្យភ្លក់ជាមួយស្រាសាកិ និងម្ហូបប្រចាំភោជនីយដ្ឋានដៃគូ។ ជាមួយគ្នានេះ អង្គការ ជេតត្រូ (JETRO) ក៏មានកម្មវិធីជំរុញអាហារជប៉ុននៅក្រៅប្រទេស ដោយផ្តល់វិញ្ញាបនបត្រដល់ហាងគាំទ្រអាហារ និងគ្រឿងផ្សំជប៉ុនផងដែរ៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner