មេបញ្ជាការសឹករងកំពង់ធំ អំពាវនាវដល់បុរសគ្រប់រូប ចូលរួមគោរពសិទ្ធិ និងលើកដំកើងតម្លៃដល់នារីគ្រប់រូបៗ ក្នុងសមភាពយេនឌ័រ

កំពង់ធំ៖ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអំពាវនាវដល់បុរសគ្រប់រូប ត្រូវចូលរួមគោរពសិទ្ធិនារី និងត្រូវលើកដំកើងតម្លៃដល់នារីគ្រប់រូបៗ ក្នុងសមភាពយេនឌ័រ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងារយេនឌ័រ និងយោធិននារីនៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនឹងភរិយានាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានរួមចំណែកក្នុងការងារជួយដល់សង្គមជាតិ ជួយដោះស្រាយ រាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែង អំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាមគ្គទេសក៍ឯក ក្នុងការដឹកនាំអនុវត្ត នូវនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងមានការឯកភាពជាតិ ពេញលេញ ហើយបច្ចុប្បន្ននេះ កម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យផងដែរ ។

លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយ សេនា ធិការ រង និង ជាប្រធាន ក្រុម ការងារ យ៉េនឌ័រ នៃបញ្ជាការ ដ្ឋាន តំបន់ ប្រតិបត្តិការ សឹក រងកំពង់ធំ បានឡើងអានទាំងស្រុងនូវព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៣ ផងដែរ ៕

ដោយ ប៊ុន រដ្ឋា

ads banner