រដ្ឋមន្រ្តីកសិកម្ម ដែលកំពុងបំពេញទស្សនកិច្ចនៅក្រៅប្រទេសអំពាវនាវពលរដ្ឋខ្មែររស់នៅបារាំងគាំទ្រផលិតផលកសិកម្មខ្មែរ
ភ្នំពេញ៖នាឱកាសដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញបំពេញ ទស្សន កិច្ច និងចូលរួមពិព័រណ៍អន្តរជាតិកសិកម្ម នៅឯទីក្រុងប៉ារីស ប្រទេស បារាំង រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានស្នើឱ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះជួយគាំទ្រ ផលិត ខ្មែរ ដើម្បីជួយកសិករខ្មែរ និងលើកកម្ពស់កសិផលខ្មែរនៅលើឆាក អន្តរជាតិ។
ការអំពាវនាវនេះធ្វើឡើងខណៈឯកឧត្តម ឌិត ទីណា អមដំណើរដោយ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម វិស័យឯកជន និងគណៈប្រតិភូខ្មែរ មួយចំនួនបានអញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៍កសិកម្ម នៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៨ខែកុម្ភៈរហូតដល់ថ្ងៃ ទី២ខែមីនា ឆ្នាំ ២០២៣។ ក្នុងដំណើរនោះឯកឧត្តម ឌិត ទីណា បាន ឆ្លៀត ឱកាសជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលរស់ នៅ ប្រទេស បារាំង ដើម្បីបង្កើនភាពស្និទ្ធស្នាលផង និងអំពាវនាវឱ្យគាំទ្រ ផលិតផលខ្មែរ។ បន្ថែមពីនេះឯកឧត្តម ក៏បានផ្តល់អនុសាសន៍ដល់ ប្រជាពលរដ្ឋ ខ្មែរនៅទីនោះ ផ្តល់ទំនុកចិត្តគ្នាទៅវិញទៅមក ឬបង្កើន វិនិយោគទុនរួមគ្នា ដើម្បីនាំចូលផលិតខ្មែរទៅកាន់ទីផ្សារបារាំង ផង ដែរ។
ក្នុងឱកាសនោះឯកឧត្តម ឌិត ទីណា បានថ្លែងថា គ្រប់គ្នាអាចជួយ កសិករ ខ្មែរឱ្យចំណូលខ្ពស់បាន តាមរយៈការជួយទិញផលិតខ្មែរនៅ គ្រប់ទិសទីដែលមានផលិតផលខ្មែរ។
ឯកឧត្តមបញ្ជាក់ថា៖«បើចង់ជួយកសិករយើងជួយបានគ្រប់មធ្យោបាយ មិនមែនទាល់តែទៅដល់ស្រែបានជួយកសិករបាននោះទេ ។
បើសិនជាកសិករយើងអាចលក់ដំណាំបានដូចបារាំងលក់ចេញក្រៅប្រទេស ចឹងទៅថ្ងៃមុខ អ្នកលក់និងអ្នកដាំធ្វើការជាមួយគ្នា ដើម្បីអាចឱ្យ កសិករទទួលបាននូវប្រាក់ចំណេញសមរម្យ គ្រប់គ្រាន់» ។
បន្ថែមពីនេះឯកឧត្តមក៏បានលើកឡើងពីសក្តានុពលផលិតកសិកម្មខ្មែររួមមាន ផ្លែស្វាយ ចេក ផ្លែមៀន និងអង្កររបស់កម្ពុជា គឺអង្ករផ្កា រំដួល កម្ពុជា ដែលប្រកួតទទួលបានជ័យជម្នះជាអង្ករល្អផ្តាច់គេនៅ លើ ពិភពលោកប្រាំលើករួចមកហើយ ខណៈលោកចង់ឱ្យបងប្អូនខ្មែរ ដែលនៅប្រទេសបារាំងគួរសាកផលិតផលនេះ។
ឯកឧត្តមបញ្ជាក់ថា៖«ស្រុកខ្មែរមានពូជស្រូវអង្ករ គឺផ្តារំដួល យើង ប្រកួតជាមួយគេឈ្នះ ៥ដងហើយ យើងប្រឹងប្រកួតឈ្នះហើយ ប៉ុន្តែអត់សូវមានអ្នកស្គាល់។ នៅពេលមកនះខ្ញុំក៏ចង់ឱ្យបងប្អូនយើង ស្គាល់ផលិតផលខ្មែរដែរ»។
ក្នុងដំណើរទស្សនកិច្ច នោះ ឯកឧត្តម ឌិត ទីណា ក៏បានជួបជា មួយ អ្នក ជំនួញបារាំង និងម្ចាស់ហាងមួយចំនួន ដើម្បីពិភាក្សាក្នុងការផ្លាស់ ប្តូរ នាំចូលផលិតកសិកម្មទ្វេភាគីផងដែរ ។ ដោយក្នុងនោះកម្ពុជាមានបំ ណងចង់នាំចេញផ្លែចេកអំបូងលឿង និងផ្លែស្វាយទៅកាន់ទីផ្សារបារាំង ហើយបារាំងចង់នាំចេញផ្លែប៉ោមមកទីផ្សារកម្ពុជា។
ឯកឧត្តមថ្លែងថា៖«ម្សិលមិញជួបជាមួយឈ្មួញហើយជជែកជាមួយគាត់ថា សូមយករបស់ល្អៗពីកម្ពុជាមកលក់នៅបារាំងផង សម្រាប់ លក់ជូនបងប្អូនឱ្យស្គាល់ម្ហូបខ្មែរ និងបានជួយកសិករយើង។ចាំ យើង យកផ្លែប៉ោមបារាំងចូលស្រុកខ្មែរ ហើយចាំយកស្វាយខ្មែរ និងចេក ខ្មែរចូលស្រុកបារាំងវិញ ។សង្ឃឹមថាបន្តិចទៀត បងប្អូនរស់នៅ បារាំង បានហូបស្វាយខ្មែរ និងចេកខ្មែរ នៅផ្សារបារាំង»។
ក្រៅពីសំណេះសំណាលនេះឯកឧត្តម ឌិត ទីណា បានផ្តល់ជា អនុសាសសន៍ ឱ្យបងប្អូនខ្មែររស់នៅក្រៅប្រទេសទុកចិត្តគ្នា ស្រឡាញ់ គ្នា និងវិនិយោគរួមគ្នា ដើម្បីនាំចូលផលិតផលខ្មែរទៅកាន់ទីផ្សារ បារាំង ។
ឯកឧត្តមថា៖«ចំណុចដែលនៅសល់ពីប៉ុលពតគឺការមិនទុកចិត្តគ្នា ប៉ុន្តែ ឥឡូវសង្គមថ្មីវិទ្យាសាស្រ្តថ្មី យើងទុកចិត្តគ្នាទើបធ្វើអ្វីមួយបានធំ។ ទោះបីនៅបារាំងជាមួយគ្នាយើងប្រមូលទុនខ្មែរចូលគ្នា ធ្វើការអីមួយ ឱ្យ ធំ ធាត់ ឡើងពិតជានឹងងាយស្រួល។ ខ្ញុំសង្ឃឹមថានៅ ក្នុងសករាជ ថ្មីខ្មែរយើងអាចជោគជ័យជុំគ្នាបានដោយការទុកចិត្តគ្នា»។
ក្នុងន័យនេះលោកបញ្ជាក់ថា ការទុកចិត្តគ្នា បង្កើតទុនរួមគ្នា គឺត្រូវ ធ្វើទៅតាមច្បាប់ជាធរមាន ដើម្បីស្របតាមនីតិរដ្ឋ។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីច ហ្វាម អេស៊ា ដែលបានរួម ដំណើរចូលរួមក្នុងពិព័រណ៍នោះ មិនអាចទាក់ទងបានទេ នៅថ្ងៃទី២ខែ មីនានេះ។ ប៉ុន្តែលោកបានផ្តល់បទសម្ភាសតាមរយៈវិទ្យុបារាំង អន្តរជាតិ ( RFI) ថា ពិព័រណ៍កសិកម្មអន្តរជាតិនេះពិតជាមាន សារៈ សំខាន់ ដើម្បីអនុញ្ញាតឱ្យលោកមានឱកាសសិក្សាស្វែងយល់ស៊ីជម្រៅ បន្ថែមពីតម្រូវការ ជាពិសេសនោះគឺអនាម័យ និងការវេចខ្ចប់របស់គេ មាន លក្ខណៈបច្ចេកទេសខ្ពស់។ លោកបន្តថា នៅពេលវិលត្រឡប់ មក កម្ពុជាវិញ លោកនឹងព្យាយាមធ្វើអ្វីកាន់តែប្រសើរឡើងនៃផលិត ផល របស់កម្ពុជាដែលកំពុងនឹងធ្វើ។ លោកថា៖«ពិតមែនហើយយើងអភិវឌ្ឍន៍ក្រោយគេ គេជឿនលឿន ជាង យើង ចឹងយើងមកនេះដើម្បីសិក្សាស្វែងយល់បានស៊ីជម្រៅ»។
នាឱកាសនោះលោក ក៏បានពិភាក្សាពីការដោះដូរនៃការនាំចេញ ផលិតផល កសិកម្មរបស់កម្ពុជាទៅទីផ្សារបារាំងផងដែរ។
លោកថា៖«អ្វីដែលបានជជែកជាមួយភាគីខាងបារាំង គឺបារាំង ចង់ បាន ផលិត ពីកម្ពុជាដែលបារាំងគ្មាន ជាពិសេសទីផ្សារអឺរ៉ុប ជួនកាលមាន ដែរ ប៉ុន្តែមិនដូចគ្នា។ អ៊ីចឹងគេចង់ឱ្យកម្ពុជានាំចូលផលិតផល សាក ល្បង នៅទីផ្សារបារាំង។ កម្ពុជាក្នុងនាមវិស័យឯកជន ខ្ញុំក៏ចង់បាន ផលិតផលល្អរបស់បារាំងយកចូលស្រុកខ្មែរដែរ»។
សូមជម្រាបថា ពិព័រណ៍អន្តរជាតិកសិកម្មគឺជាព្រឹត្តិការណ៍តាំង បង្ហាញ ផលិតផលកសិកម្មដ៏ធំបំផុតមួយរបស់បារាំង ដែលជា រៀង រាល់ឆ្នាំ មានការចូលរួមពីសំណាក់តួអង្គកសិកម្មពិភពលោកទាំងអស់ រួមមានអ្នកចិញ្ចឹមសត្វ ផលិតករ តំណាងតំបន់ អ្នករៀបចំ និង សហជីព វិជ្ជាជីវៈ គ្រឹះស្ថានសាធារណៈ និងវិទ្យាស្ថានស្រាវជ្រាវ។ សម្រាប់ឆ្នាំនេះ ពិព័រណ៍អន្តរជាតិកសិកម្មដែលធ្វើឡើងនៅប្រទេស បារាំង មានស្តង់ផលិតផលចំនួនជាង១០០០ មកពីប្រទេសចំនួន២០៕
ដោយ៖សុខ រក្សា