សម្តេចតេជោ ហ៊ុន សែន បង្ហាញការព្រួយបារម្ភនូវការបាត់បង់របស់របរដែលយើងធ្លាប់មានពីអតីតកាល ដោយសារតែសម្ភារៈទំនើប
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការព្រួយបារម្ភ នូវការ បាត់បង់របស់របរដែលយើងធ្លាប់មានពីអតីតកាល ដោយសារតែ សម្ភារៈទំនើប ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ដូចនេះ ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មិនា លើកទី២៥ និង សំណេះសំណាលពិសារអាហារសាមគ្គី ជាមួយសិល្បករ សិល្បការិនី ជាង ៤០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និ បាតកោះពេជ្រ នាល្ងាចថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ ។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមុន កសាង រូបបដិមាត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ មិនត្រូវឱ្យ បាត់ទម្រង់ ជាខ្មែរ និងជារបស់ដូនតា។ សម្តេចតេជោ ថា ពីព្រោះរូបទាំងនោះ គឺត្រូវ បន្សល់ទុកដល់កូនចៅជំនាន់ក្រោយ ជាបដិមាដែលយើង គោរព បូជា ។
សម្តេចតេជោ បានបន្តថា ពេលដែលអភិសេកហើយនោះ គ្មានអ្នក ណាគេទៅប៉ះពាល់ទេ។ ដូច្នេះរូបនេះបន្សល់ទុក ១០០ ឬ២០០ឆ្នាំទៅ មុខ លើកលែងតែ ប៉ុល ពត ទេ ដែលវាយចោល ក្រៅពីនោះគ្មាន អ្នកណា វាយចោលទេ។ ដូច្នេះស្នើឱ្យក្រសួងវប្បធម៌យកចិត្ត ទុកដាក់ ចំពោះបញ្ហានេះ ។
សម្តេចតេជោបញ្ជាក់ថា ខ្ញុំបានសម្រេចរួចហើយ ក្នុងចំណោមមួយ លាន ប្រាំសែននាក់ ដែលត្រូវទទួលបានការបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈ គឺយើងទុកពីរទៅបួនភាគរយ សម្រាប់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈដើម្បីបណ្តុះបណ្តាល នូវមរតកដូនតា។ ដូច្នេះចំណុចនេះ ជាចំណុចមិនអាចធ្វេសប្រហែសមើលស្រាលបានទេ ។
ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ខ្ញុំខ្លាច បំផុត នូវការបាត់បង់នោះគឺដោយសារតែសម្ភារទំនើប អ្វីក៏ទំនើប បោះបង់ ចោល នូវទំនៀមទម្លាប់ និងរបស់របរដែលយើងធ្លាប់មានពី អតីតកាល” ៕
ដោយ ៖វណ្ណលុក