សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវទស្សនៈសំខាន់ៗ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាភាគីពាក់ព័ន្ធ ដើម្បីជំរុញឲ្យវិស័យវប្បធម៌ របស់កម្ពុជា
ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មិនា លើកទី២៥ និង សំណេះសំណាល ពិសារអាហារសាមគ្គី ជាមួយសិល្បករ សិល្ប ការិនី ជាង ៤០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះ ពេជ្រ នាល្ងាចថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ នូវទស្សនៈសំខាន់ៗដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាភាគី ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ដើម្បីជំរុញឱ្យវិស័យវប្បធម៌របស់កម្ពុជា កាន់តែមានភាពរីកចម្រើន ក្នុងនោះរួមមាន៖
-ត្រូវបង្កើនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យវប្បធម៌ និងភាពម្ចាស់ការលើការងារអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្ប-ធម៌ជាតិ ជាពិសេសការបង្កើតស្នាដៃសិល្បៈវប្បធម៌ថ្មីៗ ដែលមាន ភាព ច្នៃប្រឌិត ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះមុខមាត់ និង អត្តសញ្ញាណជាតិ ស្របតាមបទដ្ឋានគតិយុត្ត ក្រមសីលធម៌ វិជ្ជាជីវៈ និងស្ដង់ដារសកល ដើម្បីបង្កើនផលិតភាព និងសក្ដានុពល ក្នុងការ ប្រកួតប្រជែងជាមួយសិល្បៈវប្បធម៌ក្នុងតំបន់ និងអន្តរជាតិ។
-ត្រូវបង្កើនភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍ សិល្បៈ វប្បធម៌ ដោយប្រើបច្ចេកវិទ្យា និងគំនិតផ្ដួចផ្ដើមថ្មីៗ ដើម្បី ផ្ដល់ នូវបទពិសោធន៍រីករាយ និង/ឬរៀនសូត្រពីសិល្បៈវប្បធម៌ ក្នុងរូបភាពថ្មីៗ និងមានភាពទាក់ទាញដល់កុមារ យុវជន ស្ត្រី មនុស្សចាស់ ជនមានពិការភាព ប្រជាជនដែលងាយរងគ្រោះ និងភ្ញៀវទេសចរ។ ទន្ទឹមនេះ ក្រសួងក៏ត្រូវបន្តជំរុញការគាំទ្រផ្នែក បច្ចេកទេស ការបណ្ដុះបណ្ដាល បទដ្ឋានគតិយុត្ត និងការ សម្រប សម្រួលផ្សេងៗ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង នៃស្នាដៃសិល្បៈកម្ពុជា នៅលើឆាកជាតិ និងអន្តរជាតិ ក្នុងគោលដៅ បង្កើតមុខរបរវិជ្ជាជីវៈ និងសហគ្រិនភាពក្នុងវិស័យសិល្បៈវប្បធម៌។
-ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារអភិរក្សវប្បធម៌ជាតិ ដូចជាសំណង់ បេតិកភណ្ឌ វត្ថុបុរាណស្ថានីយបុរាណ សិលាចារឹក សាស្ត្រាស្លឹករឹត ចំណេះដឹងបុរាណ និងប្រពៃណីខ្មែរ ប្រពៃណីទំនៀមទម្លាប់ កិច្ច ប្រតិបត្តិសង្គម សីលធម៌ និងគុណតម្លៃរបស់ខ្មែរ វប្បធម៌នៅតាម វត្តអារាម និងតាមសហគមន៍ ជាពិសេសនៅតាមសហគមន៍ជនជាតិ ដើមភាគតិច។ ត្រង់ចំណុចនេះ សម្ដេចស្នើក្រសួងមហាផ្ទៃ ជាពិសេស នគរបាលការពារបេតិកភណ្ឌ ក្រសួងធម្មការ និងសាសនា ក្រសួង រៀប ចំ ដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋ-បាលរាជធានី-ខេត្ត អាជ្ញាធរ ដែនដីដែលនៅកៀកនឹងប្រជាជន ត្រូវសហការឱ្យបាន កាន់តែសកម្ម ក្នុងការការពារបុរាណដ្ឋាន និងសំណង់បេតិកភណ្ឌ។
-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវ ពិនិត្យលទ្ធភាពរៀបចំឲ្យមានលំហវប្បធម៌ នៅក្នុងផែនការ មេអភិវឌ្ឍ ទីក្រុង និងទីប្រជុំជននីមួយៗ តាមរយៈការបង្កើតឲ្យមានភូមិវប្បធម៌ សហគមន៍វប្បធម៌ សួនឧទ្យានវប្បធម៌ ឃុំ-សង្កាត់វប្បធម៌ និង/ឬ ស្រុក-ខណ្ឌវប្បធម៌ សម្រាប់ធ្វើជាទីកន្លែងកម្សាន្ត សិក្សារៀនសូត្រ ច្នៃប្រឌិតបង្កើតផលិតផលសិល្បៈថ្មីៗ និងការរៀបចំព្រឹត្តិការណ៍ សិល្បៈ វប្បធម៌ធំៗ ដូចជាពិព័រណ៍ មហោស្រព និងការប្រគំតន្ត្រី ជាដើម។
-ត្រូវបន្តពង្រឹង ពង្រីកប្រព័ន្ធ និងយន្តការការងារឲ្យមានភាព ប្រទាក់ ក្រឡា គ្នាជាយុទ្ធសាស្ត្រ បូករួមទាំងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិដើម្បីកៀរគរថវិកា និងបច្ចេកទេស សម្រាប់គាំទ្រដល់ ការ អភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យសិល្បៈវប្បធម៌ ការអភិរក្ស និងលើកស្ទួយវប្បធម៌ជាតិ រួមទាំងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។
-រាជបណ្ឌិត្យសភាកម្ពុជា ពិសេសក្រុមប្រឹក្សាជាតិភាសាខ្មែរ និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការគ្នារៀបចំបក ប្រែ ភាសាបរទេសថ្មីៗ នៅក្នុងវិស័យសិល្បៈដែលកំពុងមានការប្រើប្រាស់ កាន់តែច្រើនឡើងៗ នៅលើបណ្ដាញសង្គម។
-សម្ដេចសូមអំពាវនាវឲ្យសិល្បករ សិល្បការិនីទាំងអស់ចូលរួមនិពន្ធ និងផលិតបទចម្រៀង បទភ្លេង វីដេអូ និងស្នាដៃសិល្បៈផ្សេងៗ ដើម្បីចូលរួមអបអរ និងញ៉ាំងបរិយាកាសនៃព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលប្រទេស កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះឲ្យកាន់តែកក្រើក និងអធិកអធម ដើម្បីបន្សល់ ទុកនូវអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ តាមរយៈស្នាដៃសិល្បៈវប្បធម៌ ។
គិតមកត្រឹមថ្ងៃទី០២មិនា គឺនៅសល់ពេលចំនួន៦៤ថ្ងៃទៀត ដែល យើងទាំងអស់គ្នា ត្រូវរាប់ថយក្រោយ ដើម្បីរួមគ្នាឆ្ពោះទៅកាន់ ព្រឹត្តិការណ៍ស៊ីហ្គេម ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ៦៤ឆ្នាំចុងក្រោយរបស់កម្ពុជា ៕ ដោយ៖ វណ្ណលុក