សម្តេចតេជោអំពាវនាវរកការសម្រុះសម្រួលវិវាទការធ្វើកម្មសិទ្ធិឈ្មោះកីឡាប្រដាល់រវាង កម្ពុជា និងថៃ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវរកការសម្រុះសម្រួលមួយនូវភាពវិវាទវប្បធម៌រវាង ថៃ និងកម្ពុជា ពាក់ព័ន្ធនឹងកម្មសិទ្ធិក្បាច់ប្រដាល់ពីដូនតា។ កម្ពុជាបានអះអាងការធ្វើកម្មសិទ្ធិ លើក្បាច់ប្រដាល់របស់ខ្លួនដែលមានឈ្មោះថាក្បាច់គុណខ្មែរ…ចំណែកប្រទេសថៃក៏បានអះ អាងការធ្វើកម្មសិទ្ធិលើក្បាច់ប្រដាល់បុរាណរបស់ខ្លួនដែលមានឈ្មោះថា «មួយថៃ» នោះផងដែរ។

ជម្លោះវប្បធម៌ពាក់ព័ន្ធនឹងការអះអាងកម្មសិទ្ធិក្បាច់ប្រដាល់នេះ បានធ្វើឱ្យថៃបានខឹង មិនព្រមបញ្ជូនកីឡាករប្រដាល់របស់គេមិនចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងពេលខាងមុខនេះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ សេចក្តីរាយការណ៍ខ្លះបាននិយាយថាថៃនៅបានព្យាយាមបញ្ចុះបញ្ចូលប្រទេសខ្លះទៀតមិនឱ្យបញ្ជូនក្រុមកីឡាករប្រដាល់របស់គេមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នេះថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង «ទិវាវប្បធម៌ជាតិ» បានមានប្រសាសន៍អំពាវនាវរកការសម្រុះសម្រួល។

ads banner