សហរដ្ឋអាមេរិកផ្គើននឹងការព្រមានរបស់រុស្ស៊ី ជុំវិញការផ្គត់ផ្គង់សព្វាវុធបន្ថែមដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានផ្គើននឹងការព្រមានរបស់រុស្ស៊ី ប្រឆាំងនឹងការបំពាក់អាវុធដល់អ៊ុយក្រែន តាមរយៈការប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខ ៤០០លានដុល្លារបន្ថែមទៀត ខណៈដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើជាម្ចាស់ផ្ទះទទួលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ក្នុងការបង្ហាញការរួបរួមគ្នាប្រឆាំងនឹងទីក្រុងមូស្គូ។

ជំនួយយោធាលោកខាងលិចសម្រាប់អ៊ុយក្រែន គឺជាគន្លឹះនៃសមត្ថភាពរបស់ទីក្រុងកៀវ ក្នុងការទប់ទល់នឹងការវាយលុករបស់យោធារុស្ស៊ី ហើយថែមទាំងអាចដណ្តើមបានទឹកដីត្រលប់មកវិញផងដែរ ប៉ុន្តែវិមានក្រឹមឡាំងបាននិយាយថា ជំនួយបែបនេះនឹងគ្រាន់តែអូសបន្លាយជម្លោះ និងមានផលវិបាកដ៏ក្រៀមក្រំសម្រាប់ប្រជាជនអ៊ុយក្រែនប៉ុណ្ណោះ។

នៅក្នុងជំនួបជាមួយលោក សូលស៍ នៅសេតវិមាន លោក បៃដិន បាននិយាយនៅក្នុងសុន្ទរកថាខ្លីមួយទៅកាន់អ្នកសារព័ត៌មានថា លោកខាងលិចបានប្តេជ្ញាឆ្លើយតប និងរួបរួមគ្នា… យើងធ្វើបានល្អតាមការសន្យានោះ។ ជាការឆ្លើយតប លោក សូលស៍ បាននិយាយថា វាជាការសំខាន់ក្នុងការផ្ញើសារទៅកាន់អ៊ុយក្រែនថា យើងនឹងបន្តគាំទ្រពួកគេ ដរាបណាពួកគេត្រូវការ និងដរាបណាវាជារឿងចាំបាច់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner