បិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធីបន្ទាប់ពីមរណភាពស្ត្រីម្នាក់ដែលទៅកែដើមទ្រូង
ភ្នំពេញ ៖ ក្រសួងសុខាភិបាលសម្រេច នៅល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២៣ ម្សិលមិញ បានបិទនិងដកហូតលិខិតអនុញ្ញាតឱ្យ បើកមជ្ឈមណ្ឌល កែសម្ផស្សឯកជនឈ្មោះ អីម២៥ ប៊ីយូធី ដែលមាន ទីតាំងនៅផ្ទះ លេខ៧៣B ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជារបស់លោកវេជ្ជបណ្ឌិត គោគ ចន្ទី ។

ក្រសួងសុខាភិបាលនឹងបន្តនីតិវិធីច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលបានប្រព្រឹត្ត រួមជាមួយនឹងអ្នកទទួល ខុសត្រូវ ក៏ដូចជាម្ចាស់ មជ្ឈ មណ្ឌលកែសម្ផស្ស អ៊ីម២៥ ប៊ីយូធី ដោយមូលហេតុបុគ្គលិក គ្មានគុណវុឌ្ឍនិងគ្មានជំនាញវិជ្ជាជីវៈសុខាភិបាលដែលបណ្ដាលឱ្យមនុស្សស្លាប់។

ត្រូវទុកជានិរាករណ៍នូវសេចក្ដីសម្រេចលេខ ១៧៩/២២ អបស/មព ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួង សុខាភិបាល ។
អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និង លោកវេជ្ជ បណ្ឌិត គោគ ចន្ទី មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាម ភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី


