ការស្វែងយល់ពីអនុផលធនធានធម្មជាតិសំខាន់ៗ ដែលជាប្រភពចំណូលសំខាន់របស់ប្រជាសហគមន៍

អត្ថបទដោយ៖
CPA

ភ្នំពេញ:

ប្រជាជនដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ តិចឬច្រើន នឹងបានទទួលផលពីធនធានធម្មជាតិ ហើយមានតំបន់ខ្លះទៀត ប្រជាជនពឹងផ្អែក ស្ទើរតែទាំង ស្រុងតែម្ដង ពឹងផ្អែកស្ទើរតែទាំងស្រុង កាលណាធនធានធម្មជាតិនោះមាន វត្តមានច្រើន ឬមានតម្រូវការពីទីផ្សារច្រើន។


នៅក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព ធនធានធម្មជាតិមួយប្រភេទដែលប្រជាសហគមន៍ស្គាល់សឹងតែគ្រប់គ្នានោះគឺផ្សិតប៉ក់។ ផ្សិតប៉ក់ ជាប្រភេទផ្សិតម្យ៉ាងដែលមានអត្ថប្រយោជន៍ និងមានតម្រូវការច្រើន ហើយកាលណាមានត ម្រូវការច្រើន ច្បាស់ណាស់ថាផ្សិតនេះ នឹងមានតម្លៃថ្លៃ។


ក្នុងមួយឆ្នាំៗ ផ្សិតប៉ក់បានផ្ដល់ចំណូលចូលសហគមន៍រហូតដល់រាប់ម៉ឺនដុល្លារ ខណៈដែលក្នុងមួយ គីឡូមានតម្លៃពី ១ម៉ឺន៥ពាន់ ទៅ៤ម៉ឺនរៀល។
បើតាម ប្រធានបណ្ដាញសហគមន៍មូលដ្ឋានទាំង១៤ នៅក្នុងតំបន់គូលេនព្រហ្មទេព លោក សី សេត បានប្រាប់ថា ផ្សិ តប៉ក់មានដុះចាប់ពីចុងខែមីនា រហូតដល់ពាក់កណ្ដាលខែឧសភា ទៅតាមទំហំទឹកភ្លៀង វាមានដុះ នៅក្នុងព្រៃស្រោង ក ន្លែងដែលមានដើមឈើធំៗម្លប់ៗ និងនៅតាមស្មៅក្រាស់ៗដែលមាន ភាពសើម ដោយដុះផ្ដុំគ្នាប្រញឹកជាគុម្ពៗ។


លោកបាន លើកឡើងថា ហេតុផលម្យ៉ាងដែលធ្វើឱ្យផ្សិតនេះមានតម្លៃថ្លៃ គឺមិនមែនគ្រប់គ្នាសុទ្ធតែអាចរកផ្សិតនេះបានទេ ពោលគឺត្រូវការបទពិសោធន៍ និងជំនាញ។ ផ្សិតប៉ក់ មិនដុះឡើងឱ្យគេអាចមើលឃើញនោះទេ និយាយរួមគឺដុះលិចចេញពីផ្ទៃដីតែបន្តិចប៉ុណ្ណោះ ហើយពណ៍របស់ផ្សិត ជាមួយនឹងកន្លែងដែលវាដុះ ទៀតសោតមានភាពស្រដៀងគ្នា ដែ លធ្វើឱ្យពិបាកក្នុងការមើលផ្សិតនេះឃើញ។


តាមកំណត់ត្រារបស់អ្នកប្រមូលទិញក្នុងសហគមន៍កាលពីឆ្នាំ២០២០ ការប្រម៉ូលផ្សិតប៉ក់ ជាមធ្យមមួយគ្រួសារក្នុងមួយ ឆ្នាំ ប្រមូលបានប្រមាណ១៣៣គីឡូក្រាម លក់បានប្រាក់ជាមធ្យម ៣ ៩៩០ ០០០រៀល ស្មើនឹងជិត ១០០០ដុល្លារ ហើយបើគិតជាចំណូលរួមក្នុងសហគមន៍ ក្នុងមួយឆ្នាំ គឺបានប្រហែល ១១ម៉ឺនដុល្លារ។
ក្រឡេកទៅកាន់សហគមន៍ខ្នងផ្សារវិញ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមនោះ ក៏មានផងដែរ នូវធនធានធម្មជាតិដែលមានតម្លៃថ្លៃផងដែរ។
អនុផលធនធានធម្មជាតិមួយនេះ ត្រូវបានគេហៅថា «ផ្កាថ្ម» ដែលវាជារុក្ខជាតិខ្លីៗ ដែលមានស្លឹកស្រស់ស្អាត ហើយដុះ នៅតាមគន្លាតថ្ម ដែលមានវត្តមានច្រើននៅលើភ្នំខ្នងផ្សារ ខ្នងក្រពើ និងភ្នំឱរ៉ាល់។
ផ្កាថ្មអាចលក់បានក្នុងមួយគីឡូ តម្លៃ ៤៥ម៉ឺនរៀល ទៅ ៥០ម៉ឺនរៀលឯណោះ ប៉ុន្តែបច្ចុប្បន្នវាមានចំនួន តិចតួច ខណៈត ម្រូវការមានច្រើន។ ដោយសារ រុក្ខជាតិផ្កាថ្ម មានពណ៌ បៃតង ដូច្នេះវាបន្លំទៅនឹងស្មៅ ដែលដុះនៅជុំវិញ ដូច្នេះប្រជាជនចំ ណាយពេល១ថ្ងៃ ពេលខ្លះមិនអាចរកបានដល់១គីឡូផង។
បើតាម លោក នុំ គី ដែល ជាប្រជាជនម្នាក់ បម្រើសេវាកម្មនាំភ្ញៀវឡើងភ្នំ បានឱ្យដឹងថា អ្នកដែល ពូកែរកផ្កាថ្ម គេអាចរកចំ ណូលបាន១លានរៀល ក្នុងមួយសប្ដាហ៍ក៏មាន ដូច្នេះហើយផ្កាថ្មបានក្លាយជាអនុផលដ៏មានសារៈសំខាន់មួយប្រ ភេ ទ ដែលបានជួយទ្រទ្រង់សេដ្ឋកិច្ចប្រជាសហគមន៍បានមួយផ្នែក ធំ។
ងាកទៅតំបន់ជួរភ្នំក្រវាញវិញ តំបន់នេះមានអនុផលធម្មជាតិ «ក្រវាញ» ជារុក្ខជាតិតំណាងឈ្មោះទីតាំងភូមិសាស្ត្រតែម្ដង។ ក្រវាញ អាចលក់បានក្នុងតម្លៃចន្លោះពី ១ម៉ឺនរៀល ទៅ៤ម៉ឺនរៀលក្នុងមួយគីឡូក្រាម ហើយវាមានតម្រូវការច្រើនពីឈ្មួញថៃ និងម្ចាស់ភោជនីយដ្ឋានក្នុងទីក្រុងភ្នំពេញ។

ប្រជាសហគមន៍ដែលរស់នៅតាមបណ្ដោយជួរភ្នំក្រវាញ ជាពិសេសខេត្តពោធិ៍សាត់ មានការពឹងផ្អែក ខ្លាំងលើរុក្ខជាតិប្រ ភេទនេះ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចពួកគេ។ ដោយមើលឃើញពីតម្រូវការជាច្រើនរបស់ប្រជាសហគមន៍ និងការព្រួយបា រម្ភថាក្រវាញអាចនឹងផុតពូជពីតំបន់ធម្មជាតិ ថ្មីៗនេះក្រសួងបរិស្ថានបានចាប់ផ្តើមសាកល្បងការដាំដំណាំប្រភេទនេះផ ងដែរ ។

យ៉ាងណាមិញ បើទោះបីជាធនធានធម្មជាតិទាំងនេះអាចឱ្យ ប្រជាពលរដ្ឋអាស្រ័យផលបាន ក៏ប៉ុន្តែកន្លងមក ក្រសួងបរិស្ថានព្យាយាមផ្ដល់ជម្រើសមុខរបរបន្ថែមដើម្បីកុំឱ្យសេដ្ឋកិច្ចពួកគេ ពឹងលើ តែធនធានធម្មជាតិមួយច្រក។ រីឯការប្រ មូ លអនុផលធនធានធម្មជាតិទៀតសោត ក្រសួង និងអង្គការពាក់ព័ន្ធដូចជា អង្គការWWF អង្គការNTFP-EP និងគម្រោងRED+ ជាដើម ជារឿយៗ តែងចុះទៅ បណ្ដុះ បណ្ដាលប្រជាជនតាមតំបន់ការពារធម្មជាតិពីរបៀបប្រមូលអនុផល ដោយមិនឱ្យដាច់ពូជផងដែរ៕
ដោយ:កែវ បុស្បា

ads banner