អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជាផលិតនិងផ្តល់ដៃជើង សិប្បនិម្មិតដល់ជនរងគ្រោះ និងមានពិការភាពជាង ៦០០នាក់ រយៈពេល មួយខែក្នុង ខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
CPA

ភ្នំពេញ: ដើម្បីអបអរសាទរខួបទី៧០ឆ្នាំ នៃការរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា អាជ្ញាធរមីន និង ស្ថានទូតឥណ្ឌា ប្រចាំកម្ពុជាបាន រៀបចំយុទ្ធនាការឥណ្ឌាដើម្បីមនុស្សជាតិនៃជំរំផលិត និងផ្តល់ដៃ-ជើងសិប្បនិម្មិតផ្តល់ជូនដល់ជនរងគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស និងជនមានពិការភាព រយៈពេលមួយខែ ។


យោងតាមអាជ្ញាធរមីន បាន ឱ្យដឹងថា តាមរយ: Bhagwan Mahaveer Viklang Sahayta Samiti (BMVSS) ដែលជាអង្គការមិនរកប្រាក់ចំណេញ ដែលមាននិមិត្តសញ្ញា Jaipur Foot បានរៀបចំយុទ្ធនាការឥ ណ្ឌា ដើម្បីមនុស្សជាតិនៃជំរុំផលិត និងផ្តល់ដៃ-ជើងសិប្បនិម្មិតផ្តល់ជូនដល់ជនរងគ្រោះថ្នាក់ដោយសារមីន/ស.ផ.ស និងជនមានពិការភាពចំនួន ៦០០នាក់ ចាប់ពីថ្ងៃទី០១ ដល់៣១ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ «សាលាបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការកង់វ៉ា»។


យុទ្ធនាការនេះ បានចាប់ ផ្តើម កាល ពី ថ្ងៃទី ២ ខែមីនា ដែលមានការចូលរួម ពីលោក ព្រំ សុភមង្គល អនុប្រធានអាជ្ញាធរមីន , អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា និងមានការចូលរួមពីមន្ទីរ- អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ប្រតិបត្តិករជាតិ-អន្តរជាតិ ជនមានពិការភាព ប្រជាពលរដ្ឋមូលដ្ឋាន សិស្សានុសិស្ស និងអ្នកបច្ចេកទេសឥណ្ឌាសរុបចំនួន២៥០នាក់។

លោក ព្រំ សុភមង្គល បាន លើកឡើងនាឱកាសនោះដោយ លោកបានជំរុញ ឱ្យ មាន ការសហប្រតិតប្តការ បន្ថែម ទៀតពី ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្នុង ការ ចូលរួមរួម ជួយដល់ ជនរងគ្រោះ ដោយសារមីន និង សំណល់ ជាតិផ្ទុះពីសង្រ្គាម។
លោកក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលបានជួយដល់ជនពិការនៅកម្ពុជា និងបានកោតស រសើរចំពោះការងារដែលធ្វើដោយអង្គការ BMVSS ។

លោក ព្រំ សុភមង្គើ បានសង្កត់ធ្ងន់ថា ៖ «យើងមាន តម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការនេះបន្តទៀត ដើម្បីបន្តទៅថ្ងៃអនាគត ដើ ម្បីជួយដល់ជនពិការមួយចំនួនធំនៅកម្ពុជា ដែលភាគច្រើនជាជនរងគ្រោះដោយសារមីន និងសំ ណល់ជាតិផ្ទុះពីសង្គ្រាម»។

ទន្ទឹមនឹងនោះដែរ លោកស្រី Devyani Khobragade ក៏ បានលើកឡើងពី សារៈសំខាន់ដែលប្រទេសឥណ្ឌាយកចិត្តទុកដាក់ចំពោះទំនាក់ទំនងអរិយធម៌ សាសនា និងវប្បធម៌ដែលមានតាំងពីយូរយារណាស់មកហើយជាមួយនឹងប្រទេសកម្ពុជា ដោយ លោកស្រីបានបង្ហាញ ពីការ សប្បាយរីករាយផងដែរ ដែល ជំរុំជើងសិប្បនិម្មិតនេះត្រូវ បានរៀបចំ ដំបូងគេ នៅក្នុងប្រទេសកម្ពុជា។

លោកស្រីឯកអគ្គរដ្ឋទូតបានបន្ថែមថា ឥណ្ឌាបាននឹងកំពុងធ្វើការជាមួយកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅគ្មានមីននៅឆ្នាំ២០២៥ ដោយ លោកស្រីក៏ បានរំលឹកផងដែរពី កងវិស្វករនៃកងទ័ពឥណ្ឌា ដែលជាផ្នែកមួយ ក្នុង ការ ចូលរួមចំណែកក្នុងការវិវត្តន៍ការ ដោះមីននៅកម្ពុជា។
លោកស្រី Devyani Khobragade មានប្រសាសន៍ថា ៖ «ប្រទេសឥណ្ឌាបានបើកវគ្គបណ្ដុះបណ្ដាលលើការដោះ មីននៅកម្ពុជា ដោយ ផ្តល់ជំនួយចំនួន ១,៥ លានដុល្លារអាមេរិក សម្រាប់ការទិញឧបករណ៍ដោះមីន ហើយក៏បា នផ្តល់ឆ្កែហិតមីន ចំនួន ១៥ ក្បាលផងដែរ ក្នុងឆ្នាំ ២០១៦ និង៤ ក្បាលក្នុងខែតុលា ឆ្នាំ ២០២២ ទៅថ្មីៗនេះ រួមជាមួយនឹងការបណ្តុះបណ្តាលបុគ្គលិកនៅក្នុងប្រទេសឥណ្ឌាជាមួយ សត្វឆ្កែទាំងនេះ»។

លោកស្រីបានលើកឡើងផងដែរ ថា ប្រទេសឥណ្ឌាកំពុងសហការជាមួយអាជ្ញាធរមីន ក្នុង ការ ធ្វើឱ្យភូមិចំនួន៤ ក្លា យជា ភូមិគ្មានមីន នៅ ក្នុងខេត្តកោះកុង ដោយមានអ្នកទទួលផលផ្ទាល់ប្រមាណជា ៧ ៧០០ នាក់ ក្នុងអំឡុងពេលនៃការបំពេញ ទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌា កាលពីខែវិច្ឆិកា កន្លងមកនេះ ហើយឥណ្ឌា ក៏បាន បន្តជួយបោសសម្អាតមីន ក្នុង ស្រុកចំនួន ៣ និងឃុំ១ ផងដែរ ក្នុងខេត្តកោះកុងបន្ថែមទៀតដែរ សម្រាប់ឆ្នាំ២០២៣នេះ។
លោកស្រី Devyani Khobragade មានប្រសាសន៍ថា ៖ «ឥណ្ឌាតែងតែឈរក្បែរកម្ពុជា ហើយនឹងនៅជាមួយយើងជានិច្ច»។
យុទ្ធនាការឥណ្ឌាដើម្បីមនុស្សជាតិនៃជំរំផលិត និងផ្តល់ដៃ-ជើងសិប្បនិម្មិតផ្តល់ជូនដល់ជនរងគ្រោះថ្នាក់ដោ យសារមីន/ស.ផ.ស និងជនមានពិការភាព នៅក្នុង ខេត្តបន្ទាយមានជ័យនឹងបញ្ចប់នៅថ្ងៃទី ១ ខែមេសា បន្ទាប់ពីផ្តល់សេវារយៈពេលមួយខែ និងគ្របដណ្តប់លើ រងគ្រោះ និងជនមានពិការភាព ចំនួនប្រមាណជា ៦៥០នាក់៕
ដោយ:នាង សុគន្ធា

ads banner