សមាគមរទេះរុញជនពិការពិភពលោក បានបរិច្ចាគរទេះរុញជូនបញ្ជាការដ្ឋានកងទ័ពជើងគោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម REMP LAWRENCE ALAN បាននាំយកទេះរុញជនពិការពិភពលោក ចំនួន ១៦០រទេះ ថ្នាំពេទ្យ និងវ៉ែនតា អំណោយរបស់សមាគមរទេះរុញជនពិការពិភពលោក បរិច្ចាកជូនបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីជួយសម្រួលដល់យោធិនពិការរបស់បញ្ជាការដ្ឋានដែលធ្លាក់ខ្លួនពិការ ។

ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវមោទនភាព និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមន៏រទេះរុញជនពិការពិភពលោក ឯកឧត្តម REMP LAWRENCE ALAN ព្រមទាំងសហការីទាំងអស់ ចំពោះទឹកចិត្ត និងការរួមចំណែកដ៏ថ្លៃថ្លានេះ បាននាំយករទេះរុញ ថ្នាំពេទ្យ និងវ៉ែនតា ។

ការចូលរួមចំណែកនេះ ពិតជាបានបង្ហាញនូវទឹកចិត្តរបស់សប្បុរសជន ជាទឹកចិត្តដ៏សប្បុរស និងជាការចែករំលែកដ៏មានសារៈសំខាន់ដល់កងទ័ពជើងគោក នៃកងយោធពលខេមភូមិន្ទ ។

សូមបញ្ជាក់ថា៖ សមាគមរទេះរុញជនពិការពិភពលោក បានជួយឧត្ថម្ភរទេះរុញដល់កងទ័ពជើងគោកចំនួន ០២លើក លើកទី១នៅឆ្នាំ២០១៩ ជូនដល់មណ្ឌលអភិវឌ្ឍន៏ ៣១៧តេជោភ្នំឆត្រ ខេត្តបន្ទាយមានជ័យ ៕ ប្រភ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner