ឯកឧត្តម ជា វ៉ាន់ដេត៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើឱ្យបង ប្អូន កូន ក្មួយ កម្មករ កម្មការិនី ទទួលបាន អត្ថប្រយោជន៍ផ្សេងៗជាច្រើន ទាំងចំណេះដឹង និងជំនាញ ដែលកម្ពុជាកំពុងត្រូវការ ក្នុងឆ្នាំថ្មីនេះនិងឆ្នាំបន្ទាប់ៗទៀត

ខេត្តតាកែវ ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូន កូនក្មួយ កម្មករ កម្មការិនី សរុបប្រមាណ ១៦១១នាក់ នៅក្នុងឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយបានជួយស្រុកបាទី បានលើកឡើងអំពីវឌ្ឍនភាពកំណែទម្រង់ការងារវិស័យប្រៃសណីយ៍ ទូរគមនាគន៍ និងបច្ចេកវិទ្យាឌីជីថល ជាពិសេសសមិទ្ធផលថ្មីមួយដែលរាជរដ្ឋាភិបាលសម្រេចបានតាមរយៈការដាក់ឱ្យប្រើប្រាស់ QR Code ស្ដង់ដារលើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាលបច្ចេកវិទ្យឌីជីថល ។

ឯកឧត្តម ប្រធានក្រុមការងារ ក៏បានជម្រាបជូនបង ប្អូន កូន ក្មួយ កម្មករ កម្មការិនី អំពីអត្ថប្រយោជន៍ផ្សេងៗពីការងារដែលបងប្អូននឹងទទួលបានក្នុងឆ្នាំថ្មីនេះ និងឆ្នាំបន្ទាប់ៗទៀត ព្រមទាំងចំណេះដឹងនិងជំនាញ ដែលកម្ពុជាកំពុងត្រូវការនាពេលបច្ចុប្បន្ន ។ ពិសេស ឯកឧត្តម បានណែនាំបងប្អូនឱ្យបន្តយកចិត្តទុកដាក់បំពេញការងារ និងបញ្ជូនកូនចៅឱ្យបន្តការសិក្សាឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានការងារ និងប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិ ។

ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងអំណរគុណដល់ប្អូន កូន ក្មួយ កម្មករ កម្មការិនី នៃអង្គពិធីដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីបានទទួលផលប្រយោជន៍ល្អតទៅមុខទៀត ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើន ក្នុងសុខសន្តិភាព ។

សូមបញ្ជាក់ថា ពិធីសំណេះសំណាលនេះធ្វើឡើងចំនួន ២ទីតាំងផ្សេងៗគឺ កម្មវិធីទី១ ធ្វើឡើងនៅវត្តចំប៉ីមុន្នីរត្តនារាម ដែលមានអ្នកចូលរួមប្រមាណចំនួន ៦៣២នាក់ បន្ទាប់មកកម្មវិធីទី២ ប្រព្រឹត្តទៅនៅវត្តអង្គសឹង្ហ ឃុំចំបក់ ដែលមានអ្នកចូលរួមប្រមាណ ៩៧៩នាក់ ផងដែរ ៕ រូបភាព រិន រចនា អត្ថបទ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner