សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មីនា ២០២៣
អត្ថបទដោយ៖
AMS OneMinute
១. កម្ពុជាគ្រោងនឹងដាក់ឯកសារពិស្ដារស្តីពី “ក្រមា” ទៅកាន់អង្គការយូណេស្កូ នៅចុងខែមីនា ឆ្នាំ២០២៣ ដើម្បីស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ – ថ្មីៗ
២. ខេត្តតាកែវប្រមូលផលបង្កងជិត ៧០តោនក្នុងមួយឆ្នាំៗ ខណៈបង្កងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ដ្រទំនិញ – AMS Economy
៣. ការសិក្សាសមិទ្ធលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ បង្ហាញថា គ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់ ខណៈគម្រោងនេះត្រូវបានព្យាករណ៍ថានឹងក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ចជាតិ – កោះសន្តិភាព
៤. ការនាំចូលប្រេងពីរុស្ស៊ីរបស់ឥណ្ឌា បានកើនឡើងក្នុងកំណត់ត្រាខ្ពស់បំផុត រហូតដល់ ១,៦លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងខែកុម្ភៈ – India Times
៥. ចិន នឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ទៅ ២២៥ពាន់លានដុល្លារអាមេរិក – Hong Kong Free Press
#ams1minute