កូរ៉េខាងត្បូង ព្រមផ្តល់សំណងដល់ជនរងគ្រោះពីការបង្ខំឱ្យធ្វើការ ក្នុងសម័យ សង្គ្រាមជប៉ុន

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានយល់ព្រមយ៉ាងចម្រូងចម្រាសទៅលើ ការ ផ្តល់សំណងដល់ពលរដ្ឋរបស់ខ្លួនដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងរោងចក្ររបស់ជប៉ុនក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ។ ការធ្វើបែប នេះគឺ ដើម្បី ដោះស្រាយសោកនាដកម្មអាណានិគម ដែលបានក្លាយជា ឧបសគ្គដល់ ទំនាក់ទំនងរវាងប្រទេសទាំងពីរជាយូរមកហើយ។

ជាការកត់សម្គាល់ មន្ត្រីរបស់ភាគីទាំងសងខាងបានសាទរនូវដំណោះស្រាយ នេះកាលពីថ្ងៃចន្ទ ដោយបានលើកឡើងថា វាគឺជាកំណត់ត្រាថ្មីមួយ។ ចំណែកជនរងគ្រោះ និងក្រុមអ្នកប្រឆាំងទៅនឹងផែនការនេះ នៅកូរ៉េខាងត្បូង បានរិះគន់កិច្ចព្រមព្រៀងនេះ ដោយបានថ្លែងថា ការធ្វើបែបនេះមិនបានធ្វើ ឱ្យ ជប៉ុន ទទួលខុសត្រូវអ្វីនោះឡើយ។ គួររម្លឹកថា ជនជាតិកូរ៉េប្រមាណជា ១៥០ ០០០ នាក់ត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងរោងចក្រ និងអណ្តូងរ៉ែនៅ ប្រទេសជប៉ុនក្នុងសម័យសង្រ្គាម ដោយសារតែប្រទេសជប៉ុនបានដាក់ អាណា និគមមកលើឧបទ្វីបកូរ៉េមួយនេះ ចាប់ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។

កាលពីថ្ងៃចន្ទ ក្រុមអ្នកតវ៉ាជាច្រើននៅទីក្រុងសេអ៊ូល បានធ្វើបាតុកម្មនៅ ខាង ក្រៅក្រសួងការបរទេសកូរ៉េខាងត្បូង ដើម្បីធ្វើការថ្កោលទោសផែនការ របស់រដ្ឋាភិបាលពួកគេ ដែលគ្រោងនឹងឱ្យក្រុមហ៊ុនកូរ៉េខាងត្បូងបង់ ប្រាក់ ចូល ទៅក្នុងមូលនិធិសាធារណៈក្នុងការសងសំណងទៅកាន់ជនរងគ្រោះ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលជប៉ុនបានស្វាគមន៍ចំពោះចំណាត់ការរបស់ ទីក្រុងសេអ៊ូល ដែលមិនបានទាមទារឱ្យក្រុមហ៊ុនជប៉ុនចំនួនពីរ បង់ ប្រាក់សំណង ខណៈដែលកន្លងមក រដ្ឋាភិបាលកូរ៉េខាងត្បូងធ្លាប់បាន ព្យាយាម អំពាវនាវឱ្យទីក្រុងតូក្យូជាអ្នកផ្តល់សំណងទៅកាន់ជនរងគ្រោះ។

ជាក់ស្ដែង កាលពីឆ្នាំ២០១៨ តុលាការកំពូលរបស់កូរ៉េខាងត្បូងធ្លាប់បាន ចេញបទបញ្ជាឱ្យក្រុមហ៊ុនជប៉ុនផ្តល់សំណងដល់ជនរងគ្រោះចំនួន ១៥ នាក់ដែលទទួលរងការបង្ខំឱ្យធ្វើពលកម្មកាលពីសម័យអាណានិគម។ ប៉ុន្តែក្រុមហ៊ុនទាំងពីរនោះ ពោលគឺក្រុមហ៊ុន Mitsubishi និងក្រុមហ៊ុន Nippon Steel បានបដិសេធ ហើយកាលនោះ បានបង្កឱ្យមានការខឹង សម្បារក្នុងចំណោមសាធារណៈជនជាច្រើន។

ទោះជាយ៉ាងណា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សកយ៉ល (Yoon Suk-yeol) ដែលបានជាប់ឆ្នោតកាលពីឆ្នាំមុន បានស្វែងរកការផ្សះផ្សារ ទំនាក់ ទំនងជាមួយប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ សហរដ្ឋ អាមេរិកនៅក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏បានដាក់ សម្ពាធ លើ ប្រទេសទាំងពីរ ឲ្យកសាងទំនាក់ទំនងរបស់ពួកគេទាំងពីរ ប្រសើរឡើង ជាងមុន។ ដោយឡែក កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ក៏បានហៅកិច្ចព្រមព្រៀងនេះថា ជា កំណត់ត្រា ដ៏សំខាន់ថ្មីមួយ។

សូមរំឮកដែរថា ផែនការរបស់ទីក្រុងសេអ៊ូលដែលបានដាក់ស្នើឱ្យបណ្ដា ក្រុមហ៊ុន កូរ៉េខាងត្បូងជាច្រើនដែលទទួលបានអត្ថប្រយោជន៍ពីសន្ធិសញ្ញា ក្រោយសង្គ្រាមឆ្នាំ១៩៦៥ ត្រូវបង់ប្រាក់បរិច្ចាគជាវិភាគទាន ហើយមូលនិធិ ចំនួន ៣ លានដុល្លារអាមេរិកនឹងត្រូវចែកជូនក្រុមគ្រួសារដើមបណ្តឹងចំនួន ១៥ នាក់ ដែលបច្ចុប្បន្ននេះជនរងគ្រោះមានតែបីនាក់ប៉ុណ្ណោះដែល នៅ រស់រានមានជីវិត។ អ្នកទាំង បី បាននិយាយថា ពួកគេនឹងបដិសេធមិន ទទួលយកប្រាក់សំណងទាំងនោះឡើយ។

ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន (Park Jin) បានលាតត្រដាងសំណើនេះ ដោយបានលើកឡើងថា លោកជឿថា វាគឺជា ផែនការដែលគិតគូរពីផលប្រយោជន៍ជាតិជាធំ នោះគឺការលុបបំបាត់ការ ស្អប់ខ្ពើមគ្នារវាងជាតិសាសន៍ទាំងពីរដែលបន្តមានជាយូរណាស់មកហើយ។

ទីភ្នាក់ងារសារព័ត៌មាន យូនហាប (Yonhap) បានរាយការណ៍ថា រដ្ឋមន្ត្រីរូប នេះសង្ឃឹមថាប្រទេសជប៉ុននឹងឆ្លើយតបជាវិជ្ជមានដល់ការសម្រេច ចិត្តរបស់កូរ៉េខាងត្បូង ហើយសង្ឃឹមថានឹងមានការរួមចំណែកបរិច្ចាគដោយ ស្ម័គ្រ ចិត្តពីសំណាក់បណ្ដាក្រុមហ៊ុនជប៉ុន និងការសុំទោសដោយសុទ្ធ ចិត្តផង ដែរ។

លោកបាននិយាយទៅកាន់អ្នកកាសែតថា ៖ «បើយើងប្រៀបធៀបវាទៅនឹង កែវទឹក ខ្ញុំគិតថាកែវទឹកនេះពេញជាងពាក់កណ្ដាលហើយ»។ ដោយឡែក រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) ក៏បានស្វាគមន៍ចំពោះផែនការនេះផងដែរ ដោយ លោកបានឱ្យដឹងថា រដ្ឋាភិបាលរបស់លោកនឹងអនុញ្ញាតឱ្យក្រុមហ៊ុន ក្នុងស្រុក ចូលរួមបរិច្ចាគចូលទៅក្នុងមូលនិធិសាធារណៈនោះ ហើយលោក សង្ឃឹមថា ការផ្លាស់ប្តូរនយោបាយ និងវប្បធម៌រវាងប្រទេសទាំងពីរនឹងមាន ការរីកចម្រើន។

ចំណែកក្រុមអ្នកតំណាងដើមបណ្តឹងនៅកូរ៉េខាងត្បូងបានរិះគន់ជាខ្លាំងទៅលើការព្រមព្រៀងមួយនេះ។ មេធាវីរបស់ជនរងគ្រោះបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋាភិបាលកូរ៉េបានផ្តល់អភ័យឯកសិទ្ធិដល់ក្រុមហ៊ុនជប៉ុនដែលត្រូវបានចោទប្រកាន់ ដើម្បីឱ្យរួចផុតពីកាតព្វកិច្ចផ្លូវច្បាប់»។ យោងតាមសារព័ត៌មាន យូនហាប ខាងលើបានឱ្យដឹងថា ជនរងគ្រោះម្នាក់ដែលមានឈ្មោះថា យ៉ាង ហ្គមដក (Yang Geum-deok) បាននិយាយថា ៖ «ខ្ញុំនឹងមិនទទួលយកប្រាក់ដែលហាក់ដូចជាបានពីការសុំទាននោះទេ។ អ្នកត្រូវតែសុំទោសជាមុនសិន ហើយបន្ទាប់មក ត្រូវធ្វើការទៅតាមនីតិវិធី ផ្សេងៗទៀតដែលច្បាប់តម្រូវ»។

លើសពីនេះ ប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំរបស់ កូរ៉េខាងត្បូងលោក លី ចេយ៉ុង (Lee Jae-myung) បានហៅកិច្ចព្រមព្រៀង នេះថាជាការអាម៉ាស់ និងជាស្នាមប្រឡាក់ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រការ ទូតកូរ៉េខាងត្បូង។ យ៉ាងណាមិញ គេនៅតែទន្ទឹងរង់ចាំមើលថាតើក្រុមហ៊ុនជប៉ុនដែលមាន ឈ្មោះក្នុងសេចក្តីសម្រេចរបស់តុលាការកូរ៉េខាងត្បូងកាលឆ្នាំ២០១៨ នឹងធ្វើការចូលរួមចំណែកបរិច្ចាគដោយស្ម័គ្រចិត្តទៅក្នុងមូលនិធិដែរឬក៏យ៉ាងណា។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Mitsubishi និង Nippon Steel នឹងមិនធ្វើអត្ថាធិប្បាយ ជុំវិញបញ្ហាកិច្ច ព្រមព្រៀងនេះទេ ដោយក្រុមហ៊ុនទាំងពីរបានលើកឡើងថា ពួកគេធ្លាប់ បានចេញសេចក្តីថ្លែងការណ៍ពីមុនរួចម្ដងមកហើយ ពាក់ព័ន្ធនឹងបញ្ហា សំណងក្រោយសង្គ្រាមដែលត្រូវបានដោះស្រាយដោយសន្ធិសញ្ញាឆ្នាំ១៩៦៥។

សន្ធិសញ្ញានោះរួមមានកញ្ចប់ថវិកាសំណងប្រមាណ ៨០០ លានដុល្លារ អាមេរិក និងមានប្រាក់កម្ចីផងដែរ។ ជារឿយៗ ទីក្រុងតូក្យូតែងតែអះអាងថា ខ្លួនបានដោះស្រាយរាល់ការទាមទារសំណងដែលទាក់ទងនឹងសម័យអាណានិគមអស់ហើយ ប៉ុន្តែទីក្រុងសេអ៊ូលតែងតែជំទាស់ទៅលើការអះអាងនេះ។ រីឯកិច្ចព្រមព្រៀងថ្មីនេះ ត្រូវបានគេរំពឹងថានឹងអនុញ្ញាតឱ្យប្រទេសទាំងពីរ ជម្នះឧបសគ្គដែលតែងតែរារាំងដស់ទំនាក់ទំនងរបស់ពួកគេកន្លងមក។ ម៉្យាងទៀត កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យសន្តិសុខ កាន់តែមានសារៈសំខាន់ នៅពេលដែលការគំរាមកំហែងបង្កឡើងដោយ កូរ៉េខាងជើង និងចិនកំពុងកើនឡើងខ្លាំងក្នុងតំបន់។

ចាប់តាំងពីឆ្នាំ១៩៤៥ មក ជម្លោះទ្វេភាគីជាបន្តបន្ទាប់តែងតែកើតមានឡើង រួមទាំងបញ្ហាផ្តល់សំណងដល់បណ្ដាស្ត្រីកូរ៉េទាំងឡាយដែលត្រូវបានចាប់ធ្វើជាទាសករដោយជនជាតិជប៉ុននៅក្នុងផ្ទះបននាសម័យសង្រ្គាម។ ក្នុងឆ្នាំ២០១៥ កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខាក្នុងគោលបំណង ដើម្បីដោះស្រាយជម្លោះក្នុងរឿងក្ដី «ការលួងលោមស្ត្រី» តាមរយៈការ សុំទោស ពីសំណាក់ភាគីជប៉ុន និងការបង្កើតមូលនិធិតម្លៃ ៧,៣ លានដុល្លារ ដើម្បីជាជំនួយដល់អ្នករស់រានមានជីវិត។

ទោះជាយ៉ាងណា ជម្លោះការទូតដ៏ជូរចត់ក៏បានកើតមានឡើងសារជាថ្មី បន្ទាប់ ពីបីឆ្នាំក្រោយមក នៅពេលដែលទីក្រុងសេអ៊ូលបានរំលាយ មូលនិធិ នេះ ក្រោមហេតុផលថា ខ្លួនហាក់មិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីស្វែង យល់ អំពីទុក្ខកង្វល់របស់ជនរងគ្រោះទាំងនោះទេ៕
ដោយ៖ធា សុណា
ប្រភព៖ https://www.bbc.com/news/world-asia-64858944

ads banner