មេដឹកនាំ គណបក្សប្រឆាំងបេឡារុសត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់រយៈពេល ១៥ ឆ្នាំ

បេឡារុស្ស: មេដឹកនាំនៃ គណបក្សប្រឆាំងបេឡារុស្សលោកស្រី Sviatlana Tsikhanouskaya ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំកាលពីថ្ងៃចន្ទ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ និងសមគំនិតដណ្តើមអំណាច ដែល នាងបានអះ អាងថា ការដាក់ទណ្ឌកម្មនេះគឺបំភ្លេចបំផ្លាញនូវកិច្ចខិតខំប្រឹងប្រែងរបស់នាងក្នុងការលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ។

លោកស្រី Tsikhanouskaya អាយុ ៤០ ឆ្នាំ ជាអតីតគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ដែលបានភៀសខ្លួនទៅប្រទេស លីទុយអានីក្នុងឆ្នាំ ២០២០ បន្ទាប់ពីបានឈរឈ្មោះប្រឆាំងនឹងមេដឹកនាំដែលកំពុងកាន់អំណាចលោក Alexander Lukashenko នៅក្នុងការបោះឆ្នោតជាប្រធានាធិបតី។

លោកស្រី និង ក្រុម ប្រឆាំង បាន អះអាងថា លទ្ធផល នេះប្រគល់ ជ័យជម្នះ ទៅឱ្យលោក Lukashenko ជំនួស ឱ្យ ខ្លួន នាងទៅ វិញ ប៉ុន្តែលោក Lukashenko បានបដិសេធទៅលើការអះអាងនេះ ដោយសារ រូបលោកជាបុគ្គលម្នាក់ដែលបានដឹ ក នាំប្រទេសបានយ៉ាងល្អ អស់ រយៈពេល ជិត ៣០ ឆ្នាំមកហើយ។

កន្លងមកគូ ប្រជែងរូបលោកជាច្រើននាក់ ត្រូវបានចាប់ខ្លួន និងបង្ខំឱ្យ ភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីពួកគេបានតវ៉ា ទ ម្លា ក់មេដឹកនាំលោក Lukashenko ដែលត្រូវបានគេដឹងថាជាសម្ព័ន្ធមិត្តជាមួយអ្នកដឹកនាំប្រទេសរុស្សី លោក Vladimir Putin។

យោងតាមសារព័ត៌មានក្នុងស្រុក Belta បានឱ្យដឹងថា ក្រៅពីកាត់ទោសលោកស្រី Tsikhanouskaya ឱ្យជាប់ពន្ធនាគារហើយ សមាជិកប្រឆាំងផ្សេងទៀតដែល មានដូចជា លោក Pavel Latushko ក៏ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេ ល ១៨ ឆ្នាំ និងសកម្មជនបីនាក់ទៀត រយៈពេល ១២ ឆ្នាំផងដែរ ក្នុងបទសមគំនិតដណ្តើមអំណាច ដែលមិនស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។

លោកស្រី Tsikhanouskaya បានបង្ហោះសារទៅលើ Twitter ថា ៖ «ជាប់គុក ១៥ ឆ្នាំ គឺជារង្វាន់សម្រាប់ការខិតខំប្រឹងប្រែងរបស់ខ្ញុំក្នុងការផ្លាស់ប្តូរលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសបេឡារុស្ស»។ លោកស្រីបានបន្ថែមទៀតថា៖ «ប៉ុន្តែថ្ងៃនេះ ខ្ញុំ មិនគិតពីការកាត់ទោសខ្លួនឯងទេ ប៉ុន្តែខ្ញុំគិតពីជនស្លូតត្រង់រាប់ពាន់នាក់ដែលត្រូវបានឃុំខ្លួន ហើយខ្ញុំនឹងមិនឈប់ទេ រ ហូ តដល់ពួកគេទាំងអស់នោះត្រូវបានដោះលែង»។

សូមបញ្ជាក់ ផងដែរ សកម្មជនសិទ្ធិមនុស្សប្រមាណ ១ ៥០០ នាក់កំពុងជាប់ពន្ធនាគារក្នុងប្រទេសបេឡារុស្ស ពីបទចោទប្រ កាន់ពាក់ព័ន្ធនឹងនយោបាយ។ ក្នុងនោះផងដែរ ប្តីរបស់លោកស្រី Tsikhanouskaya គឺ លោក Syarhei កំពុងស្ថិតនៅក្នុ ង ពន្ធនាគាររយៈពេល ១៨ ឆ្នាំ ចាប់តាំងពី ឆ្នាំ ២០២១ បន្ទាប់ពីរូបលោកត្រូវបានចោទប្រកាន់ពីបទបង្កភាពចលាចលដ៏ធំដើ ម្បីសឹកនយោបាយ និងត្រូវបានបង្ក្រាបដោយលោក Lukashenko ដែលចាត់ទុកអំពើនេះជាការគំរាមកំហែង។ មិនតែប៉ុ ណ្ណោះ សកម្មជនសិទ្ធិមនុស្សពានរង្វាន់ណូបែលសន្តិភាព Ales Bialiatski ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេ ល ១០ឆ្នាំដែលកាលពីថ្ងៃសុក្រនេះនៅតុលាការនៃទីក្រុង Minsk ផងដែរ ។

លោក Lukashenko ដែលបានកាន់អំណាចតាំងពីឆ្នាំ ១៩៩៤ មកនេះបានចោទប្រកាន់លោកខាងលិចពីការព្យាយាមធ្វើឱ្យប្រទេសបេឡារុស្សមានអស្ថិរភាព និងសន្យាថានឹងធ្វើការបង្ក្រាបទៅលើការប៉ុនប៉ងថ្មីណាមួយដែលប្រឆាំងនឹងការគ្រប់គ្រងរបស់លោក៕
ឡែង អារីតា
ប្រភព៖ Belarus opposition leader handed 15-year jail term for ‘treason’ | Reuters

ads banner