កូរ៉េខាងជើងព្រមាន អាមេរិក៖ ការបាញ់ទម្លាក់ មីស៊ីល សាកល្បង របស់ខ្លួន ស្មើ នឹង ការ ប្រកាស សង្រ្គាម

ព្យុងយ៉ាង: ទីភ្នាក់ងារសារព័ត៌មាន រដ្ឋកូរ៉េខាង ជើង KCNA រាយការណ៍ នៅថ្ងៃអង្គារ ទី ៧ ខែមីនា នេះថាក្រុងព្យុងយ៉ាង បានព្រមានថាសកម្មភាពបាញ់ទម្លាក់ មីស៊ីលសាកល្បង របស់កូរ៉េខាងជើង នឹងត្រូវចាត់ទុកថាជាការប្រកាស សង្រ្គាមជាមួយប្រទេសនេះហើ យ ថា សមយុទ្ធ យោធា រួមគ្នារវាង សហរដ្ឋអាមេរិក និង កូរ៉េខាង ត្បូងគឺ ជាមូលហេតុដែល ធ្វើ ឱ្យ ភាពតានតឹង កាន់តែយ៉ាប់យឺនទៅៗ។ នេះបើតាមការចុះ ផ្សាយរបស់ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ។

លោក ស្រី គីម យូជុង ដែល ជា ប្អូន ស្រី ដ៏ មាន ឥទ្ធិពល របស់ មេ ដឹក នាំ កូរ៉េខាង ជើង លោក គីម ជុងអ៊ុន បាន ព្រមាន ក្នុង សេចក្តី ថ្លែងការណ៍ ថា ទីក្រុង ព្យុងយ៉ាង នឹង មើល ឃើញ ថា វា ជា ការ ប្រកាស សង្រ្គាម ប្រសិន បើ សហរដ្ឋ អាមេរិក ចាត់ វិធានការ យោធា ប្រឆាំង នឹង ការ សាក ល្បង អាវុធ យុទ្ធ សាស្ត្រ របស់ កូរ៉េ ខាង ជើង ។

គួរបញ្ជាក់ ថា សហរដ្ឋ អាមេរិក និង សម្ព័ន្ធ មិត្ត មិន ដែល បាញ់ ទម្លាក់ មីស៊ីល ផ្លោង របស់ កូរ៉េ ខាង ជើង ដែល ក្រុម ប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ ហាម ឃាត់ នោះ ទេ ប៉ុន្តែ បញ្ហា នេះ បាន ទាក់ ទាញ ការ ពិចារណា ជា ថ្មី ក្រោយ កូរ៉េ ខាង ជើង ស្នើ ថា ខ្លួន នឹង បាញ់ មីស៊ីល បន្ថែម ទៀត លើ ប្រទេស ជប៉ុន ។

ក្នុង សេចក្ដីថ្លែង ការណ៍ ដដែល លោក ស្រី គីម បាន អះ អាង ជា ថ្មី ម្ដង ទៀត ថា កូរ៉េ ខាង ជើង អាច បាញ់ មីស៊ីល ចូល ទៅ ក្នុង មហា សមុទ្រ ប៉ាស៊ីហ្វិក បន្ថែម ទៀត ព្រោះ « មហា សមុទ្រ ប៉ាស៊ីហ្វិក មិន មែន ជា កម្ម សិទ្ធិ របស់ អាមេរិក ឬ ជប៉ុន នោះ ទេ » ។

ជុំ វិញ បញ្ហា នេះ ក្រុម អ្នក វិភាគ បាន និយាយ ថា ប្រសិន បើ កូរ៉េ ខាង ជើង ធ្វើ តាម ការ គំរាម កំហែង របស់ ខ្លួន ក្នុង ការ យក មហា សមុទ្រ ប៉ាស៊ីហ្វិក ធ្វើ ជា កន្លែង បាញ់ គ្រាប់ របស់ ខ្លួន នោះនឹង ធ្វើ ឱ្យ រដ្ឋ ឯកោ ប្រដាប់ ដោយ នុយក្លេអ៊ែរ មួយ នេះ មាន ភាព ជឿន លឿន ផ្នែក បច្ចេកទេស បន្ថែម ពី លើ ការ បង្ហាញ ពី ដំណោះ ស្រាយ យោធា របស់ ខ្លួន ។

ក្នុង សេចក្តី ថ្លែងការណ៍ ដាច់ ដោយ ឡែក មួយ ផ្សេង ទៀត ប្រធាន ផ្នែក ព័ត៌មាន បរទេស នៅ ក្រសួង ការ បរទេស កូរ៉េ ខាង ជើង បាន ចោទ ប្រកាន់ សហរដ្ឋ អាមេរិក ថា « ធ្វើ ឱ្យ ស្ថានការណ៍ កាន់ តែ ធ្ងន់ ធ្ងរ ទៅ » តាម រយៈ ការ ធ្វើ សម យុទ្ធ ផ្លូវ អាកាស រួម គ្នា ដោយ ប្រើ យន្តហោះ ទម្លាក់ គ្រាប់ បែក B-52 កាល ពី ថ្ងៃ ចន្ទ និង ការ រៀប ចំ ផែនការ ធ្វើ សមយុទ្ធ យោធា អាមេរិក – កូរ៉េ ខាង ត្បូង ជាដើម ។

សូម បញ្ជាក់ ថា សហរដ្ឋ អាមេរិក បាន ដាក់ ពង្រាយ យន្តហោះ ទម្លាក់ គ្រាប់ បែក យុទ្ធ សាស្រ្ត B-52 ដើម្បី ប្រើ ក្នុង សមយុទ្ធ រួម គ្នា ជាមួយ យន្តហោះ ចម្បាំង កូរ៉េ ខាង ត្បូង ក្នុង អ្វី ដែល ក្រសួង ការពារ ជាតិ កូរ៉េ ខាង ត្បូង បាន និយាយ ថា គឺ ជា ការ បង្ហាញ កម្លាំង ប្រឆាំង នឹង ការ គំរាម កំហែង នុយក្លេអ៊ែរ និង មីស៊ីល របស់ កូរ៉េ ខាង ជើង ដែល ហៅ សមយុទ្ធ របស់ អាមេរិក -កូរ៉េខាង ត្បូង ថា ជា សកម្មភាព ត្រៀម ធ្វើ សង្រ្គាម ៕
ដោយ:ហួន ឌីណា
ប្រភព៖ North Korea warns US against shooting down missile tests

ads banner