មេដឹកនាំ កាណាដា បញ្ជាឱ្យ មានការស៊ើបអង្កេត ថ្មីលើ «ការជ្រៀតជ្រែក ចូលក្នុងការ បោះឆ្នោតរបស់ចិន »
កាណាដា: នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានថ្លែងកាលពី ថ្ងៃចន្ទ ថា លោកនឹង តែងតាំងអ្នកស៊ើបអង្កេតឯករាជ្យ ពិសេស មួយដើម្បី ស៊ើបអង្កេតករណី ដែល គេចោទប្រកាន់ថាចិនបានជ្រៀតជ្រែក ក្នុងការបោះឆ្នោតជាតិ កាណាដាហើយថែម ទាំងបានប្រកាសទៀតផងដែរពីការស៊ើបអង្កេតថ្មី ដាច់ដោយឡែកពីគ្នាមួយទៀតលើ សំណុំរឿងជ្រៀតជ្រែកពីបរទេស ។
លោក ទ្រូដូ បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទ សារព័ត៌មានថា ៖ « ខ្ញុំនឹងតែង តាំង អ្នករាយការណ៍ ឯករាជ្យពិសេសដែលនឹងមានអំណាចដ៏ធំទូលាយ និងផ្តល់អនុសាសន៍ អ្នកជំនាញលើ ការប្រយុទ្ធ ប្រឆាំងនឹងការ ជ្រៀតជ្រែក និងការពង្រឹង លទ្ធិប្រជាធិបតេយ្យរបស់យើង » ។
លោក ទ្រូដូ បន្ត ថា អ្នក រាយការណ៍ ដែល លោក តែង តាំង នឹង ក្លាយ ជា « ជន ជាតិ កាណាដា ដ៏ ឆ្នើម » ហើយ នឹង មាន អំណាច ក្នុង ការ ផ្តល់ អនុសាសន៍ ស្តី ពី ការ ជ្រៀត ជ្រែក ពី បរទេស រួម ទាំង ការ ស៊ើប អង្កេត ជា សាធារណៈ ផង ដែរ ។
នាយក រដ្ឋ មន្ត្រី កាណាដា ដដែល ក៏ បាន និយាយ ផង ដែរ ថា លោក បាន ស្នើ ឱ្យ សមាជិក សភា ក្នុង គណៈកម្មាធិការ សន្តិ សុខជាតិ របស់ សភា បើក ការ ស៊ើប អង្កេត លើ ការ ជ្រៀត ជ្រែក ការ បោះឆ្នោត ពី បរទេស ផ្សេង ទៀត ។
សូមបញ្ជាក់ ថា ចិន បាន បដិសេធ រាល់ ការ ចោទ ប្រកាន់ អំពី ការ ជ្រៀត ជ្រែក ណា មួយ លើ កិច្ច ការ ផ្ទៃ ក្នុង បរទេស ដោយ និ យាយ ថា ខ្លួន មិន មាន ចំណាប់ អារម្មណ៍ ក្នុង ការ ជ្រៀត ជ្រែក កិច្ចការ ផ្ទៃ ក្នុង របស់ ប្រទេស កាណាដា នោះ ទេ ។
ទោះ ជា យ៉ាង ណា ក៏ ដោយ គណៈកម្មាធិការ សន្តិសុខ និង ស៊ើបការណ៍ សម្ងាត់ ជាតិ របស់ សមាជិក សភា កាណាដា (NSICOP) ដែល ជា ក្រុម ឃ្លាំ មើល ចារកម្ម នឹង ធ្វើ ការ ស៊ើប អង្កេត និង រាយការណ៍ ពី ការ រក ឃើញ របស់ ខ្លួន ទៅ កាន់ សភា ។
លោក ទ្រូដូ បាន ថ្លែង បន្ថែម ថា លោក នឹង ស្នើ ឱ្យ ភ្នាក់ងារ ត្រួត ពិនិត្យ មួយ ទៀត គឺ ទីភ្នាក់ងារ ត្រួត ពិនិត្យ សន្តិសុខ និង ស៊ើបការណ៍ សម្ងាត់ ជាតិ (NSIRA) ពិនិត្យ មើល ពី របៀប ដែល ភ្នាក់ងារ សន្តិសុខ ជាតិ កាណាដា ដោះ ស្រាយ ការ គំរាម កំហែង ការ ជ្រៀត ជ្រែក ពី បរទេស ។
សូមកត់ សម្គាល់ ដែរថា លោក ទ្រូដូ និង មន្ត្រី សន្តិសុខ កំពូល របស់ កាណាដា បាន ទទួល ស្គាល់ ការ ប៉ុន ប៉ង ជ្រៀត ជ្រែក ដោយ ប្រទេស ចិន ប៉ុន្តែ ទទូច ថា លទ្ធផល បោះឆ្នោត មិន រង ផល ប៉ះ ពាល់ នោះ ទេ ។
ការ បញ្ជា របស់ លោក ទ្រូដូ ធ្វើ ឡើង បន្ទាប់ ពី ប្រព័ន្ធ ផ្សព្វ ផ្សាយ កាណាដា បាន ចេញ ផ្សាយ របាយ ការណ៍ លម្អិត ថ្មី ៗ នេះ ដោយ សម្ដី ប្រភព ស៊ើបការណ៍ សម្ងាត់ មិន បញ្ចេញ ឈ្មោះ ដែល ចោទ ប្រកាន់ ថា គម្រោង គ្រប់ គ្រង ដោយ ចិន ដើម្បី ជ្រៀត ជ្រែក ក្នុង ការ បោះ ឆ្នោត កាណាដា ក្នុង ឆ្នាំ ២០២១ និង ២០១៩ ។ ក្រោយ របាយការណ៍ ទាំង នោះ ចេញ ផ្សាយ លោក ទ្រូដូ ស្ថិត នៅ ក្រោម ការ ឃ្លាំ មើល ខណៈ ការ ស្ទង់ មតិ នា ពេល ថ្មីៗ នេះ បង្ហាញ ថា ប្រជាជន កាណាដា ភាគ ច្រើន ចង់ ឱ្យ លោក ឆ្លើយ តប ឱ្យ មុត មាំ លើ សំណុំ រឿង ពាក់ ព័ន្ធ នឹង ចិន ៕
ដោយ:ហួន ឌីណា
ប្រភព ៖ Trudeau orders new probes into alleged election interference by China